យោងតាមសារព័ត៌មានបរទេស ចេញផ្សាយកាលពីថ្ងៃចន្ទ ទី១ សីហា ២០១៦ បានឲ្យដឹងថាកីឡាករ Gareth Bale បានជួលកោះ Tagomago ដែលមានទីតាំងស្ថិតនៅជិតកោះកម្សាន្តដ៏ល្បីឈ្មោះ Ibiza ក្នុងសមុទ្រមេឌីទែរ៉ាណេ ដែលមានតម្លៃជាង៥០ម៉ឺនដុល្លារ ក្នុងមួយសប្តាហ៍ ដើម្បីរៀបការជាមួយមិត្តស្រីនាង Emma Rhys-Jones កាលពីថ្ងៃទី១៦ ខែកក្កដាក្នុងឱកាសខួបកំណើត២៧ឆ្នាំ របស់គេ ។
តាមទីភ្នាក់ងារទេសចរណ៍អេស្បាញបានឲ្យដឹងថា កោះនោះមានតម្លៃជួលក្នុងមួយថ្ងៃជាង ១៣ម៉ឺនដុល្លារ អាមេរិក។
ការចំណាយលុយដ៏ច្រើសន្ធឹកសន្ធាប់បែបនេះ ដោយសារតែកីឡាករខ្សែបម្រើវ័យ២៧ឆ្នាំ រូបនេះ ទើបបានទទួលប្រាក់លើកទឹកចិត្តជាង៦៧ម៉ឺនដុល្លារ បន្ទាប់ពីជួយឲ្យក្រុមស្ដេចដំរី ស Real Madrid ឈ្នះពាន UEFA Champions League រដូវកាលមុន រួមនឹងប្រាក់ឈ្នួលជាង៣៨ម៉ឺនដុល្លារ ក្នុង១សប្ដាហ៍ ផងដែរ៕
គួររំឮកថាកីឡាករBale និងមិត្តស្រីបានបណ្តុះពន្លកស្នេហ៍ តាំងពីឆ្នាំ២០១៣ ហើយពួកគេទាំងពីរបានរួមរស់នៅជាមួយគ្នាចាប់តាំងពីពេលនោះមក ដោយមានចំណងដៃកូនស្រីមួយឈ្មោះ Alba។
ដោយ៖ ហេង ដេត