ភ្នំពេញ ៖ បុរសល្មោមកាមម្នាក់ ធ្លាប់បានចាប់រំលោភសេពសន្ថវៈម្តាយមីងរបស់ខ្លួនម្តងរួចមកហើយ លុះឃើញម្តាយមីងមិនហ៊ានមាត់ក ក៏ញៀនញ៉ាមដូចស៊ីក្តាមដុត ឃើញមីងស្លៀករ៉ូបដេកនៅផ្ទះតែម្នាក់ឯង ខណៈដែលប្តីមិននៅក៏លបឡើងប្រុងទៅចាប់រំលោភជាលើកទី២ លុះពេលកំពុងចាប់ឱបថើប យកដៃរុកប្រដាប់ភេទ ក៏ត្រូវម្តាយមីងស្រែកឆោឡោ គាប់ជួនបុរសជាប្តីឡើងមកឃើញក៏ប្តឹងសមត្ថកិច្ចចាប់ខ្លួនក្មួយកំហូចល្មោភកាម នាំយកទៅចាត់ការតាមច្បាប់។
ករណីជនល្មោភកាមចាប់រំលោភសេពសន្ថវៈម្តាយមីងនេះ បានកើតឡើងតាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ មកម៉្លេះ នៅចំណុចផ្ទះស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ប៉ុន្តែដោយសារស្ត្រីរងគ្រោះនឹកខ្លាចខ្មាសគេ មិនហ៊ានប្តឹងផ្តល់ ស្រាប់តែធ្វើឱ្យជនសង្ស័យជាក្មួយប្រុសកំហូច បានចិត្តក៏លបឡើងទៅចាប់រំលោភសេពសន្ថវៈ ម្តាយមីងជាលើកទី២ទៀត កាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ តែត្រូវម្តាយមីងស្រែកឆោឡោ ផ្អើលដល់បុរសជាប្តីមកទាន់ ក៏ប្តឹងសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបាន កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧។
ស្ត្រីរងគ្រោះដែលត្រូវក្មួយប្រុសចាប់រំលោភ២លើកនោះ មានឈ្មោះហ.ស.យ អាយុ៤៨ឆ្នាំ ជាជនជាតិខ្មែរអ៊ិស្លាម មុខរបរលក់ដូរ ស្នាក់នៅភូមិកើតហេតុខាងលើ។ ចំណែកជនសង្ស័យល្មោភកាម មានឈ្មោះ ស្លេះ សារី អាយុ៣៨ឆ្នាំ ជាជនជាតិខ្មែរអ៊ិស្លាម មុខរបរលក់ដូរ និងរត់ ម៉ូតូឌុប ស្នាក់នៅទល់មុខផ្ទះស្ត្រីរងគ្រោះ។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា រវាងជនសង្ស័យ និងស្ត្រីរងគ្រោះ ត្រូវជាមីងក្មួយ នឹងគ្នា ដោយស្ត្រីរងគ្រោះត្រូវជាម្តាយមីងជីទួតមួយរបស់ជនសង្ស័យ ហើយជនសង្ស័យកន្លងមកធ្លាប់បានប្រើប្រាស់ថ្នាំញៀនអស់រយៈពេល៥ខែមកហើយ។ នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៩និង៣០នាទីយប់ (មិនចាំថ្ងៃ) អំឡុងខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ ជនសង្ស័យធ្លាប់បានឡើងទៅចាប់រំលោភស្ត្រីរងគ្រោះជាម្តាយមីងដល់លើផ្ទះម្តងរួចមកហើយ នៅគ្រាដែលប្តីស្ត្រីរងគ្រោះមិននៅផ្ទះ។ ប៉ុន្តែស្ត្រីរងគ្រោះដោយសារតែខ្លាចខ្មាសគេផង ណាមួយនឹកថា ជនសង្ស័យត្រូវជាសាច់ញាតិផង ទើបមិនហ៊ានទម្លាយរឿងរ៉ាវនេះ ប្រាប់អ្នកណាឡើយ និងចេះតែទ្រាំបៀមលាក់ទុក្ខក្នុងចិត្តតែម្នាក់ឯងរហូតមក។ ចំណែកជនសង្ស័យនៅពេលឃើញម្តាយមីងមិនមាត់បែបនេះ ក៏បានចិត្តបានដៃកាន់តែខ្លាំង និងចេះតែរកឱកាសដើម្បីចាប់រំលោភម្តាយមីងម្តងទៀតតាមកម្សួលតណ្ហារបស់ខ្លួន។
ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង២និង៣០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ខណៈដែលបុរសជាប្តីស្ត្រីរងគ្រោះមិននៅផ្ទះ ចំណែកស្ត្រីរងគ្រោះកំពុងស្លៀករ៉ូបដេកនៅលើផ្ទះ ស្រាប់តែជនសង្ស័យល្មោភកាមបានដើរចេញពីផ្ទះរបស់ខ្លួន ដែលនៅទល់មុខផ្ទះគ្នា រួចក៏ចូលទៅធ្វើសកម្មភាពចាប់ឱបថើប និងបានយកដៃរុកចូលទៅក្នុងប្រដាប់ភេទរបស់ស្ត្រីរងគ្រោះជាម្តាយមីង ធ្វើឱ្យស្ត្រីរងគ្រោះ ភ័យស្រែកឆោឡោ ស្របពេលនោះប្តីរបស់ស្ត្រីរងគ្រោះ បានមកទាន់ ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោក៏រត់ចុះគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ស្ត្រីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលព្រែកប្រា ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។ បន្ទាប់មក នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ទើបសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបានបញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ស្លេះ សារី បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចអ្វីដែលម្តាយមីងប្តឹងចោទប្រកាន់ប្រាកដមែន មូលហេតុដោយសារតែខ្លួនបានប្រើប្រាស់ថ្នាំញៀន។
ជនសង្ស័យបន្តសារភាពថា កន្លងមក កាលពីថ្ងៃមិនចាំ ខែវិច្ឆិកា ឆ្នាំ២០១៧ ម៉ោងប្រហែល៩និង៣០នាទីយប់ ខ្លួនធ្លាប់ចាប់រំលោភសេពសន្ថវៈស្ត្រីរងគ្រោះជាម្តាយមីងម្តងរួចមកហើយ តែស្ត្រីរងគ្រោះពុំបានមកប្តឹងសមត្ថកិច្ចទេ ព្រោះខ្លាចខ្មាសគេ។ លុះមកដល់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ធ្នូ ខ្លួនក៏ឡើងទៅប៉ុនប៉ងចាប់រំលោភសេពសន្ថវៈស្ត្រីរងគ្រោះជាលើកទី២ តែមិនបានសម្រេច ព្រោះនៅពេលចាប់ឱបថើប និងប្រើដៃលូកប្រដាប់ភេទស្ត្រីរងគ្រោះបានស្រែក ហើយគាប់ជួនប្តីស្ត្រីរងគ្រោះបានមកទាន់ ក៏ប្តឹងប៉ូលិសចាប់ខ្លួនរូបគេតែម្តង។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕