Wednesday, May 6, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអតីតអធិការង-បក្ខពួក ជាប់គុក៥-៧ឆ្នាំ ពីបទ ស៊ីសំណូកក្រុមឆបោកថៃ

អតីតអធិការង-បក្ខពួក ជាប់គុក៥-៧ឆ្នាំ ពីបទ ស៊ីសំណូកក្រុមឆបោកថៃ

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ បានប្រកាសសាលក្រមផ្តន្ទាទោសលើសំណុំរឿងពុករលួយ ពាក់ព័ន្ធនឹងករណីអធិការរងនគរបាលស្រុកបវេល ខេត្តបាត់ដំបង ម្នាក់ និងបក្ខពួក ៤នាក់ ទទួលប្រាក់សំណូករាប់សិបម៉ឺនដុល្លារ ក្នុងដោះលែងមេខ្លោងឆបោកអនឡាញ ជនជាតិថៃ។

សាលក្រមបានប្រកាស ៖ ១-ឈ្មោះវ៉ន វាសនា ភេទប្រុស អាយុ៣៨ឆ្នាំ អតីតអធិការរងនគរបាលស្រុកបវេល ខេត្តបាត់ដំបង ដាក់ពន្ធនាគារ កំណត់៧ឆ្នាំ និងពិន័យជាប្រាក់ ៥០០លានរៀល បង់ចូលថវិការដ្ឋ។ ២-ឈ្មោះតាំង សំណាង ភេទប្រុស អាយុ៤៣ឆ្នាំ អតីតមន្ត្រី នគរបាល ដាក់ពន្ធនាគារ កំណត់៥ឆ្នាំ តែទោសនេះតម្រូវអនុវត្តក្នុងពន្ធនាគារ ចំនួន៣ឆ្នាំ សល់ប៉ុន្មាន ព្យួរ។ ៣-ឈ្មោះហេង សុណា ភេទប្រុស អាយុ៤០ឆ្នាំ ដាក់ពន្ធនា គារ កំណត់ ៦ឆ្នាំ។ ៤-ឈ្មោះមុនី សុខដារ៉ូ ភេទប្រុស អាយុ២៩ឆ្នាំ ដាក់ពន្ធនាគារ កំណត់៥ឆ្នាំ តែអនុវត្តក្នុងពន្ធ នាគារ ៣ឆ្នាំ ទោសសល់ប៉ុន្មាន ព្យួរ និង៥-ឈ្មោះសាប់ ភារ៉ន ភេទប្រុស អាយុ៤៥ឆ្នាំ ដាក់ពន្ធនាគារ កំណត់៦ឆ្នាំ។

ជនត្រូវចោទ ទាំង៥នាក់នេះ ត្រូវបានចោទពីបទប៉ុនប៉ងសូកប៉ាន់ និងសម្អាតប្រាក់ ប្រព្រឹត្តនៅខេត្តបន្ទាយ មានជ័យ រាជធានីភ្នំពេញ និងខេត្តកំពត កាលពីអំឡុងខែឧសភា ឆ្នាំ២០២៥ បទល្មើសដែលមានចែងក្នុងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា២៧ និង មាត្រា៦០៥ នៃក្រមព្រហ្មទណ្ឌ មាត្រា៣និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម (២០២០)។

សូមបញ្ជាក់ថា លោកហុក ពៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០២៥ បានសម្រេចចេញដីកាឃុំខ្លួនមន្ត្រីនគរបាល ២នាក់ ម្នាក់ឈ្មោះ វ៉ន វាសនា អាយុ៣៨ឆ្នាំ មានតួនាទីជាអធិការរងនគរបាលស្រុកបវេល ខេត្តបាត់ដំបង (ពាក់ស័ក្តិ ៤កន្លះ) និងម្នាក់ទៀត ឈ្មោះតាំង សំណាង ហៅសុខ ច័ន្ទសំណាង អាយុ៤៣ឆ្នាំ ជាមន្ត្រីនគរបាល ដាក់ពន្ធនាគារព្រៃស “ម១“ ជាបណ្តោះអាសន្ន ពីបទប៉ុនប៉ងសូកប៉ាន់ និងបទសម្អាតប្រាក់ តាមមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា ២៧ មាត្រា៦០៥ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវ កម្ម។ ចំណែកបក្ខពួក ៣នាក់ទៀត ត្រូវបានតុលាការចាប់ខ្លួននិងឃុំខ្លួន ជាបន្តបន្ទាប់។

សូមជម្រាបថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនមន្ត្រីនគរបាល ២នាក់ និងបក្ខពួក៣នាក់ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងអំពើពុករលួយ ទទួលសំណូក យកប្រាក់រាប់សិបម៉ឺនដុល្លារ ក្នុងការដោះ លែងមេខ្លោងឆបោកអនឡាញ ដែលជាជនជាតិថៃ ៕

RELATED ARTICLES