Monday, December 23, 2024
Homeព័ត៌មានជាតិប្តីទាន់ប្រពន្ធដេកជាមួយបងថ្លៃ រង្គើព្រៃទន្ទ្រានខេត្ត

ប្តីទាន់ប្រពន្ធដេកជាមួយបងថ្លៃ រង្គើព្រៃទន្ទ្រានខេត្ត

មិនថាស្រីឬប្រុសនោះទេ កាលបើភ្លើងតណ្ហាឆាបឆេះដល់បន្ទុក ចាំបាច់ត្រូវតែរកកន្លែងពន្លត់ ដែលមានបុគ្គលខ្លះក្លាយជាអ្នកទោស ព្រោះការ ចាប់រំលោភ ខ្លះទៀតរត់ចោលប្តី ចោលប្រពន្ធ។ យ៉ាងណាមិញ បុរសម្នាក់នេះ តាមទាន់ប្រពន្ធ កំពុងឡើងឋានសួគ៍ជាមួយបងថ្លៃពោះម៉ាយ រង្គើព្រៃទន្ទ្រានខេត្ត ក៏ផ្ទុះជម្លោះក្តៅគគុក ទីបំផុតប្រពន្ធជើងល្អនោះ ឱបបង្វេចរត់ តាមសហាយទៅស្រុកថៃ បាត់ស្រមោល…។

លោកគោក បៃ អាយុ៤១ឆ្នាំ រស់នៅភូមិសួង ឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ដែលទើបនឹងស្វាងស្រវឹង បានរៀបរាប់រឿងប្រពន្ធផិតក្បត់រហូតខូចចិត្តយកស្រាធ្វើមិត្តថា កាលពី អាយុជាង២០ឆ្នាំ លោកបានរៀបការជាមួយភរិយាឈ្មោះថាន់ សាវិន អាយុប្អូនលោក១ឆ្នាំ ដោយរួមរស់ជាមួយគ្នាបង្កើតបានកូន៦នាក់ (ប្រុស៣ ស្រី៣) ដែលសព្វថ្ងៃ កូនប្រុសច្បងមានប្រពន្ធ បែកផ្ទះហើយ។ គេហដ្ឋានរបស់លោកមាន របងជាប់នឹងផ្ទះបងថ្លៃឈ្មោះនូ បូ ដែលប្រពន្ធលោក និងប្រពន្ធបងថ្លៃនេះ ត្រូវជាបងប្អូនបង្កើត ប៉ុន្តែបងស្រីនោះ បានទទួលមរណភាពទៅហើយ។ តាំងពីធ្លាក់ខ្លួនពោះម៉ាយមក បងថ្លៃឈ្មោះនូ បូ តែងបង្កភាពស្និទ្ធស្នាលជាមួយប្រពន្ធលោកខុសធម្មតា រហូតដល់ហ៊ានបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាទៀតផង ប៉ុន្តែលោកចាប់ភ័ស្តុតាងមិនបាន បើចោទប្រកាន់គេៗ តបតវិញ ផ្ទុះជាជម្លោះ។ កន្លងមក ឱ្យតែព្រលប់ៗ ប្រពន្ធលោកតែងមានលេសទៅ បត់ជើងធំក្រោយផ្ទះ ព្រោះគ្មានបង្គន់អនាម័យ ជួនកាលនាងទៅជុះរាប់ម៉ោង ទើបត្រឡប់មកវិញ លុះពេលលោកលូកលាន់ ស្រាប់តែនាងផាត់ដៃចេញ មិនស្និទ្ធស្នាលនឹងប្តីដូចមុនសោះ។

លោកគោក បៃ ដេកនឹងប្រពន្ធ

លោកគោក បៃ បន្តថា ថ្ងៃមួយ លោកធ្វើជាចេញទៅចម្ការ រួចគេចមកវិញតាមដានមារយាទប្រពន្ធ ក៏បាត់នាងពីផ្ទះ សូម្បីបងថ្លៃពោះម៉ាយនោះក៏មិនឃើញដែរ។ លោកចង់ដឹងការពិត ក៏ ចេញទៅព្រៃក្រោយផ្ទះ ក៏ទៅទាន់ប្រពន្ធជើងល្អ និងបងថ្លៃកំហូចនោះ កំពុងរួមរ័កគ្នារង្គើព្រៃទន្ទ្រានខេត្ត លុះឃើញលោកទៅដល ធ្វើឱ្យពួកគេភ័យស្លន់ស្លោ លើកខោរត់ចូលព្រៃជ្រៅបាត់ចោល ទាំងស្បែកជើងនៅកន្លែងប្រយុទ្ធគ្នានោះ។ ដោយឈឺចាប់ពេក លោកក៏យករឿងតាមទាន់ជាន់កែងនោះ ទៅប្រាប់បងប្អូនឯទៀត ឱ្យជួយណែនាំអ្នកទាំងពីរនោះ ប៉ុន្តែពួកគេស្គាល់កំហុសក៏នាំគ្នា ឱបបង្វេចពង្រត់គ្នាឆ្លងដែនទៅប្រទេសថៃ បតា់ស្រមោលតែម្តង។ ផ្តើមចេញពីរឿងនេះ បានត្រឹមធ្វើឱ្យលោកក្លាយជាមនុស្សខូចចិត្ត យកស្រាធ្វើមិត្ត បើមិនបានផឹកឱ្យស្រវឹងទេនោះ ច្បាស់ជាមិនអាច បំភ្លេចការឈឺចាប់បានឡើយ។

លោកគោក បៃ

កុមារាគោក ឡៃ អាយុ១៤ឆ្នាំ ជាកូនប្រុសទី៣ បានឱ្យដឹងថា កន្លងមករូបគេធ្លាប់ឃើញម៉ែ និងអ៊ំប្រុសឈ្មោះនូ បូ អង្គុយផឹកស៊ីកៀកកើយគ្នា ប៉ុន្តែគេមិនហ៊ានប្រាប់ឪពុកទេ ដោយខ្លាចម៉ែ វ៉ៃ។ ឥឡូវបងប្រុសទី២ ដែលចេញទៅតាមរកម៉ែដល់ប្រទេសថៃ បានទូរស័ព្ទមកប្រាប់ឪពុក និងប្អូនៗថា គាត់បានឃើញម៉ែកំពុងរស់ នៅជាមួយអ៊ំបូ ដោយយកគ្នាជាប្តីប្រពន្ធយ៉ាងចំហទៅហើយ។ ម៉ែបានប្រាប់បងប្រុសថា គាត់មិនវិលមកស្រុកវិញទេ និងផ្តាំឱ្យ ពុករស់នៅជាមួយកូនៗចុះ គាត់បានសេចក្តីសុខហើយ ព្រោះប្តី ក្រោយរបស់គាត់មិនដូចពុកទេ។ តាំងពីបងទី២ ទូរស័ព្ទមកប្រាប់មក ឪពុកលែងហូបបាយ ហូបទឹក បែរជាដើរសំដៅតៀមស្រា-ស ជួនថ្ងៃ ខ្លះគាត់ហូបស្រាដល់

សន្លប់ក៏មានដែរ។ ពេលដឹងខ្លួនវិញ គាត់ផឹក បន្តទៀត ទោះជាកូនៗអង្វរយ៉ាងណាក៏មិនស្តាប់ដែរ ជួនកាលគាត់ ស្រវឹងខ្លាំង សម្លុតកូនៗឱ្យភ័យខ្លាចរហូតលែងហ៊ានដេកផ្ទះ ក៏ទៅសុំដេកផ្ទះមាមីង ក៏មានដែរ។ សព្វថ្ងៃ សង្ឃឹម ឪពុកលែងបានហើយ កុំតែបានបងទី២ ទៅធ្វើការនៅ ថៃ ផ្ញើលុយមកឱ្យទិញអង្ករច្រកឆ្នាំង ម៉្លេះសមបងប្អូន គេដាច់ពោះស្លាប់អស់ទៅហើយ ព្រោះតែម្តាយរត់ តាមសហាយ ឯឪពុកពួកម៉ាកជាមួយស្រា-ស។

កូនៗរបស់នាងថាន់ សាវិន

នាងអៀង ណាងណយ អាយុ២១ឆ្នាំ និងនាង អៀង មុនី អាយុ២៤ឆ្នាំ ជាកូនស្រីលោកនូ បូ (សហាយ) បានឱ្យដឹងស្របគ្នាថា ពួកនាងមិនបានដឹងពីរឿងឪពុក ពោះម៉ាយ និងម្តាយមីងខូចគ្នានោះទេ ព្រោះតាំងពីឪពុក បាត់ពីផ្ទះមក គាត់មិនដែលផ្តល់ដំណឹងមកថា ចេញ ទៅណាទេ។ ពួកនាងឮតែអ្នកស្រុកប្រាប់ថា ឪពុកបាន ពង្រត់មីងសាវិន ទៅធ្វើប្រពន្ធ និងកំពុងស៊ីឈ្នួលគេ នៅប្រទេសថៃ ឯណោះ។ កាលនៅផ្ទះ ពួកនាងធ្លាប់ ឃើញឪពុក និងមីងសាវិន អង្គុយស៊ីផឹកកៀកកើយ គ្នាដែរ តែមិនចាប់អារម្មណ៍ពីរឿងសហាយស្មន់។ លុះផ្ទុះរឿងបែបនេះ ធ្វើឱ្យពួកនាងខ្មាសគេខ្លាំងណាស់ ស្ទើរតែរត់ចោលស្រុកទៅហើយ ប៉ុន្តែមិនដឹងទៅណា រួច ក៏ចេះតែទ្រាំនៅទាំងវេទនា។

នាងអៀង ណាងណយ និងនាង អៀង មុនី

អ្នកស្រីមាស វឿង អាយុ៤៨ឆ្នាំ លេខាភូមិសួង និងជាភ្នាក់ងារកិច្ចការនារីភូមិ បានឱ្យដឹងថា ស្ត្រីឈ្មោះ ថាន់ សាវិន ពិតជាបានរត់តាមបុរសជាបងថ្លៃឈ្មោះ នូ បូ ទៅសម្ងំសុខនៅស្រុកថៃ ចោលប្តីនិងកូនៗទាំង ២សម្បុកមែន។ ការលើកឡើងរបស់កូនក្រមុំលោក នូ បូ ថា មិនបានដឹងរឿងសហាយស្មន់នោះ គឺពួកគេ គ្រាន់តែចង់ស្តារកិត្តិយសឪពុកតែប៉ុណ្ណោះ។

ផ្ទះលោកគោក បៃ

លោកជួន ហឿង អាយុ៤២ឆ្នាំ មេភូមិរង បានឱ្យដឹងថា លោកបារម្ភចំពោះជោគវាសនាកូនៗរបស់ គ្រួសារទាំង២នេះណាស់ ព្រោះគ្រួសារមួយឪពុកក្លាយ ជាអ្នកប្រមឹក ម្តាយរត់ចោល ឯគ្រួសារមួយទៀត ម្តាយ ស្លាប់ ឯឪពុករត់ទៅសម្ងំសោយសុខភ្លេចកូនៗ។ ក្នុងនាមជាអាជ្ញាធរ លោកមានសំណូមពរឱ្យអ្នកពង្រត់ គ្នានោះចេះគិតគូរដល់ជីវភាពកូនៗផង កុំរត់ចោល យ៉ាងនេះ មិនសមជាឪពុកម្តាយទេ។

លោកជួន ហឿង

គួរបញ្ជាក់ថា រឿងរ៉ាវខាងលើនេះ វាផ្តើមចេញពី ភ្លើងតណ្ហា ខណៈដែលប្តីតាមទាន់ប្រពន្ធកំពុងដេក ជាមួយបងថ្លៃរង្គើព្រៃទន្ទ្រានខេត្ត ក៏ផ្ទុះរឿង។ ហេតុនេះ បើបានជាខូចគ្នាជ្រុលជ្រួសហួសទៅហើយ គួរតែគូ សហាយនោះផ្ញើលុយមកឱ្យកូនៗផង ព្រោះការងារនៅប្រទេសថៃ ផ្តល់ចំណូលគ្រប់គ្រាន់សម្រាប់ដោះស្រាយ ជីវភាព កុំទុកឱ្យកូនរស់វេទនាយ៉ាងនេះ មិនល្អទេ…”៕

អ្នកស្រីមាស វឿង
RELATED ARTICLES