Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិតើក្រុមអាយសុីស ​មានប្រភពដើម មកពីណា?

តើក្រុមអាយសុីស ​មានប្រភពដើម មកពីណា?

យល់ដឹង៖ ក្រោយពី ការស្លាប់ របស់លោក al-Masri ក្នុងឆ្នាំ២០១០ លោក al-Baghdadi បានប្រែ ក្លាយ ជាមេ ដឹកនាំ ស្នូលរបស់ ក្រុមរដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ (ISI) និងការផ្សារភ្ជាប់ ជាមួយពួក អាល់កៃដា បានបញ្ជូន លោក Abu Mohammad al-Golani ទៅកាន់ស៊ីរីក្នុងឆ្នាំ២០១២ដើម្បីចាប់ផ្តើម បង្កើតសាខា អាល់កៃដានៅ ស៊ីរីដែលជាផ្នែកមួយនៅ ក្នុងសង្គ្រាម ស៊ីវិលស៊ីរី។

សាខា អាល់កៃដានៅ ស៊ីរីមួយនេះបាន ប្រែក្លាយក្រុម មួយដែលគេ ស្គាល់ឈ្មោះថា Jabhat al-Nusra l’Ahl as-Sham (គាំទ្រដោយប្រជាជនសាំ(Sham) )។ កំណែប្រែថ្មីដែល គេបង្រួមឲ្យ ខ្លីងាយហៅគឺ Nusra Front ដែលជាឈ្មោះ គេស្គាល់ ច្រើនជាងគេ សម្រាប់ក្រុមនេះ។

នៅថ្ងៃ១៨មេសាឆ្នាំ២០១៣ លោក al-Baghdadi បានប្រកាសថាក្រុមរបស់លោក(អាល់កៃដាក្នុងប្រទេសអ៊ីរ៉ាក់)បានបញ្ចូលគ្នាជាមួយនិងក្រុម Nusra Front បង្កើតបានជារដ្ឋអ៊ីស្លាមអ៊ីរ៉ាក់និងអាល់សាំ(ក្រុមទាំងពីរនេះគេច្រើនស្គាល់ថា ISIL និង ISIS) នោះឯង។

ក្រោយមកលោក Al-Golani បានកើត មានជម្លោះឬការ ខ្វែងគំនិតចំពោះ ការរួមបញ្ចូល គ្នានេះ ហើយបានធ្វើ ការអំពាវនាវដល់ មេដឹកនាំសំខាន់ នៃសាខាអាល់កៃដា លោក Anyman al-Zawahiri (ដែលឡើងកាន់អំណាចបន្ទាប់ពីលោកប៊ីឡាដិន ស្លាប់បាត់បង់ជីវិត) ដើម្បីដោះ ស្រាយវិវាទ។ មេដឹកនាំអាល់ កៃដារូបនេះ បានចូលរួមខាង លោក al-Golani និងក្រុម Nusra Front ហើយប្រាប់ លោក al-Baghdadi ឲ្យកំណត់ព្រំដែន នៃសកម្មភាពនានារបស់លោកក្នុងប្រទេសអ៊ីរ៉ាក់។

ក្រោយមកលោក Al-Baghdadi និងក្រុម រដ្ឋអ៊ីស្លាម អ៊ីរ៉ាក់ និងក្រុម អាល់សាំ បានបែក បាក់គ្នា ពីក្រុមអា ល់កៃដានិងចាប់ផ្តើម វាយប្រហារ លើក្រុម Nusra Front ក្នុង ប្រទេសស៊ីរី។

នៅថ្ងៃ២៩មិថុនា ឆ្នាំ២០១៤ លោក al-Baghdadi បាន ប្រកាសខ្លួនឯង ជាមេដឹកនាំ អ៊ីស្លាម (ព្រះចៅកាលិហ្វ)ទូទាំងពិភពលោក (ដែលគេអះអាងថាជា អ្នកកាន់អំណាចទាំង អស់របស់ជន មូស្លីមលើ ពិភពលោក) ហើយបានដាក់ ឈ្មោះថ្មីនៃក្រុម របស់លោកជា ក្រុមរដ្ឋអ៊ីស្លាម។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

(តចប់)

 

RELATED ARTICLES