ខ្យល់កង់រថយន្ត និងកង់សឺគួ ត្រូវពិនិត្យជាប្រចាំ យ៉ាងហោចណាស់ក៏មួយសប្តាហ៍ម្តងដែរ ។ គួរសប់កង់រថយន្តឱ្យត្រូវតាមកម្រិតមាត្រដ្ឋាន ខណៈដែលសីតុណ្ហភាពកង់នៅទាប នឹងធ្វើឱ្យការបើកបរមានសុវត្ថិភាពខ្ពស់ ។ មិនគួរសប់លើសឬតិចជាងកម្រិតមាត្រដ្ឋានដែលកំណត់ឡើយ ព្រោះអាចធ្វើឱ្យរថយន្តមិននឹងន រអិល ដោយសារតែការតោងស្អិតរបស់កង់ គ្មានប្រសិទ្ធភាព។
គួរបង្កើន ឬបន្ថយខ្យល់កង់រថយន្ត ឱ្យសមាមាត្រនឹងទម្ងន់ដែលផ្ទុក។ កុំបន្ធូរខ្យល់កង់ នៅពេលដែលសីតុណ្ហភាពរបស់កង់ខ្ពស់។ កុំបន្ថយខ្យល់កង់ ក្នុងពេលដែលមានភ្លៀងធ្លាក់ ឬថ្នល់សើម ព្រោះអាចធ្វើឱ្យ ប្រសិទ្ធភាពនៃការតោងស្អិតនឹងថ្នល់ថយចុះ។
គ្រប់ពេលដែល ត្រួតពិនិត្យខ្យល់កង់ គួរពិនិត្យមើលក្រឡាកង់ថា មានដែកគោលមុត ឬមានដាច់រហែក ហើមប៉ោងឬអត់? ប្រសិនបើមាន គួរប្តូរកង់ថ្មី ព្រោះជាធម្មតា ការប្រើប្រាស់កង់ ត្រូវដូរក្នុងរយៈចម្ងាយ៥០.០០០គីឡូម៉ែត្រ។
ក្នុងករណីដែលទើបតែប្តូរកង់រថយន្តថ្មី អ្នកគួរបន្ថែមការត្រួតពិនិត្យឱ្យលម្អិត ជាពិសេស ក្នុងរយៈចម្ងាយ៣.០០០គីឡូម៉ែត្រដំបូង។ នេះដោយសារតែគ្រោងកង់រថយន្តថ្មីអាចធ្វើឱ្យប្រសិទ្ធភាពខ្យល់ក្នុងកង់ រថយន្តមានការថយចុះ។
កង់រថយន្តនីមួយៗ មានកាលកំណត់ប្រើប្រាស់មិនស្មើគ្នាទេ ដោយសារសភាពប្រើការខុសៗគ្នា ដូចជា ការបើកបរលើផ្លូវរលាក់ជាប្រចាំ ឬផ្ទុកលើសចំណុះ ក៏អាចធ្វើឱ្យកង់រថយន្តឆាប់សឹករេចរឹលជាងធម្មតាបាន៕
ដោយ: តូច រំលឹក
បទពិសោធន៍ពិនិត្យនិងថែទាំកង់រថយន្ត
RELATED ARTICLES