មីយ៉ាន់ម៉ា៖ មន្ត្រីផ្លូវការ បានថ្លែងកាលពីថ្ងៃព្រហ ស្បត្តិ៍ថាជំងឺគ្មាន រោគវិនិច្ឆ័យ មួយបាន សម្លាប់កុមារចំនួន៣០នាក់ក្នុងតំបន់ ដាច់ស្រ យាលដែល ជាផ្នែកមួយរបស់ ប្រទេសមីយ៉ាន់ម៉ា ខណៈដែល អាជ្ញាធរសុខាភិបាលកំពុងពុះពារព្យា បាលជនរងគ្រោះ។
ជំងឺនេះគឺមានរោគ សញ្ញា ដូចជារោគ កញ្ច្រឹលអញ្ចឹងដែរ បានវាយលុក នូវផ្នែកមួយនៃតំបន់ Sagaing ភាគខាងជើងរប ស់មីយ៉ាន់ម៉ា ដែលជាតំបន់ដាច់ស្រយាលនិង តំបន់ភ្នំដែលស្ថិត នៅភាគខាងកើតនៃព្រំដែនភាគខាងកើត ឥណ្ឌា។
តំណាងរាស្រ្តក្នុងស្រុក ម្នាក់បានថ្លែងថាក្មេង ជំទង់និងក្មេងតូចៗ បានរងការវាយ ប្រហារចាប់ តាំងពីការផ្ទុះឡើងជាលើកដំបូងកា លពីខែមិថុនា ប៉ុន្តែជំងឺនេះបាន លេចឡើងជាការកត់ សម្គាល់ដែល បណ្តាលឲ្យកុមារអាយុក្រោម៥នាក់ស្លាប់បាត់បង់ជីវិត។
លោក Law Yon តំណាង រាស្ត្រក្នុងតំបន់មក ពីតំបន់រដ្ឋបាល ស្វ័យយ័ត Naga បាន ប្រាប់ AFP ថាកុមារទាំង២៣នាក់បានស្លាប់បាត់បង់ ជីវិតក្នុងឃុំ Lahal និង១៣នាក់ស្លាប់ ក្នុងឃុំ Nan Yon គិតចាប់ តាំងពីខែ មិថុនាដោយសារតែជំងឺដែលគេមិន ស្គាល់នេះ។
លោកថារោគ សញ្ញាកន្តួលបាន កើតចេញមកលើខ្លួន ប្រាណរបស់ពួកគេ ពួកគេបាន ក្តៅខ្លួននិងដក ដង្ហើមទាំង លំបាកដោយសារតែក្អក។ មិនតែប៉ុណ្ណោះការក្អក មានធ្លាក់ឈាមមក ថែមទៀតផង។
ដោយឡែកមន្ត្រីក្រសួង សុខាភិបាលក្រុង ណៃពិដោបាន អះអាងថាជំងឺ ដែលបានផ្ទុះឡើង នេះមានអ្នក ស្លាប់ជាង៣០នាក់ ហើយក្រសួងបាននិង កំពុងប្រតិបត្តិ ធ្វើតេស្តវិនិច្ឆ័យរោគ។