Wednesday, January 15, 2025
Homeព័ត៌មានជាតិក្មេងស្រីលេងបាយឡុកបាយឡ ធ្វើជាចងក ចៃដន្យស្លាប់មែន

ក្មេងស្រីលេងបាយឡុកបាយឡ ធ្វើជាចងក ចៃដន្យស្លាប់មែន

ខេត្តព្រះសីហនុ ៖ ក្មេងស្រីម្នាក់ រួមនិងក្មេងប្រុស២នាក់ទៀត ដែលសុទ្ធសឹងតែរស់នៅក្នុងភូមិជាមួយគ្នា បាននាំគ្នាលេងបាយឡុកបាយឡ រួចក៏លេងធ្វើជាចងក ស្រាប់តែអកុសល ភ្លាត់ស្នៀត បណ្តាលក្មេងស្រីរងគ្រោះស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចដីសម្បទានសង្គមកិច្ច ស្ថិតនៅចំណុច ក្រុម២១ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ។

ក្មេងស្រីរងគ្រោះដែលលេងបាយឡុកបាយឡធ្វើជាចងក បែរជាភ្លាត់ស្នៀតស្លាប់មែនទែន មានឈ្មោះផាត សុខា អាយុ៧ឆ្នាំ មុខរបរសិស្សរៀននៅសាលាបឋមសិក្សាអូរត្រជាក់ចិត្ត មានឪពុកឈ្មោះផាត សុភ័ណ្ឌ អាយុ៤២ឆ្នាំ មុខរបរកម្មករសំណង់ ម្តាយឈ្មោះហៀង ខន អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅ ក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះបានលេងបាយឡុកបាយឡជាមួយនឹងក្មេងៗ ប្រុសចំនួន២នាក់ទៀត ក្នុងនោះម្នាក់ឈ្មោះ ភាព គន្ធា អាយុ៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ ហង្ស សុខដុម អាយុ៥ឆ្នាំ។ ក្រោយមកក្មេង ប្រុសស្រីទាំង៣នាក់ បានសម្ងំលេងធ្វើជាចងក ស្រាប់តែអកុសល បែរជាស្លាប់ក្មេងស្រីរងគ្រោះមែនទែន ទើបធ្វើឱ្យក្មេងប្រុសទាំង២នាក់ភ័យស្លន់ស្លោរត់ទៅប្រាប់ឪពុកម្តាយក្មេងស្រីរងគ្រោះ នាំគ្នាផ្អើលឆោឡោមកមើល ស្រាប់តែអកុសល ក្មេងស្រីរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមតត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងស្រីរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែន។ មូលហេតុ ដោយសារតែក្មេងស្រីរងគ្រោះ បានលេងបាយឡុកបាយឡ ធ្វើជាចងក ទីបំផុតក៏ស្លាប់មែនទែន ខណៈដែលឪពុកម្តាយ ឬចាស់ទុំណា បានប្រទះឃើញទាន់។

សពក្មេងស្រីរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES