អុីតាលី៖ អ្នកដំណើរ នៅអាកាស យានដ្ឋាន Orio al Serio ដែលស្ថិត នៅក្បែរទីក្រុង មីលែនបានប្រឈមនិង ការពន្យាពេល និងលុបចោលការ ធ្វើដំណើរកាល ពីថ្ងៃសុក្រ បន្ទាប់ពីយន្ត ហោះដឹកអ្នកដំណើរ មួយគ្រឿង បានបើកធ្លាក់ពីផ្លូវរត់របស់ យន្តហោះ។
យោងតាមសារ ព័ត៌មាន AP យន្តហោះ ៧៣៧-៤០០ បានបោះពួយធ្លាក់ ពីចំណែកផ្លូវទៅ បុកនឹងរបងនៅបរិវេណ ព្រលានយន្តហោះដោយនាំ ឲ្យក្បាលយន្តហោះ នោះបុករុលធ្លាយ មកប៉ះនិងចិញ្ចើម ផ្លូវក្បែរនោះ។ តាមរូបភាពដែលចាប់ពី វិនាសកម្មនៅ កន្លែងកើតហេតុ បានបង្ខំឲ្យ មានការបិទ អាកាសយាន ដ្ឋាននេះអស់រយៈ ពេលប្រមាណ ជា២ម៉ោង កន្លះកាលពីព្រឹកថ្ងៃស្រុក។
ឧប្បត្តិហេតុនេះ បានបង្ខំឲ្យមានការលុប ចោលជើងហោះហើរ ចំនួន១៣វ៉ុលនិងពន្យា ជាច្រើនទៀត។ ព្រលាន យន្តហោះ Orio al Serio គឺស្ថិតនៅក្នុងទីក្រុង Bergamo ដែលស្ថិត នៅចម្ងាយជាង ៤៨គីឡូម៉ែត្រពី ក្រុងមីលែន។ គួរកត់សម្គាល់ ថាអាកាស យានដ្ឋាន Bergamo ជាអាកាស យានដ្ឋានដ៏មមាញឹក ជាងគេបំផុតទី៣របស់ ប្រទេសអ៊ីតាលី ហើយក៏បាន បញ្ចុះតម្លៃសម្រាប់ ជើងហោះហើ រឆ្ពោះទៅកាន់ តំបន់កើតហេតុ នេះផងដែរ។
ដោយឡែកមន្ត្រី អាកាសចរអ៊ីតាលី និយាយ ថាយន្តហោះនេះ ជាយន្តហោះ ASL Airlines សម្រាប់ក្រុមហ៊ុនដឹកទំនិញ DHL បានធ្លាក់ចេញ ពីចំណែកផ្លូវ រត់នៅពេលទៅ ដល់ Paris Charles de Gaulle ក្នុងរយៈ ពេលដ៏ខ្លីក្រោយម៉ោង៤ព្រឹក។ ក្នុងហេតុការណ៍ នេះភីឡុតអ្នកបើក យន្តហោះមិនបាន រងរបួសនោះ ឡើយ បច្ចុប្បន្នករណីនេះកំពុង ស្ថិតក្រោម ការស៊ើបអង្កេតដោយមន្ត្រី សុវត្ថិភាពក្នុងស្រុក។