បេក្ខជនCambodia idol រដូវកាលទី៣លោកវង្ស ថាណាន់ ដែលជាកូនកំព្រាតាំងពីមិនទាន់ដឹងក្ដីបានធ្លាក់នៅក្នុងវគ្គTheater Round ជុំទី២ ហើយនៅយប់ថ្ងៃ២៦ មករា កន្លងទៅនេះដែលធ្វើឲ្យទស្សនិកជនជាច្រើនមានការសោកស្ដាយចំពោះសមត្ថភាពទឹកដមសំឡេងរបស់លោកខណៈដែលលោកនិងដៃគូមានកំហុសឆ្គងបន្តិចបន្តួចតែប៉ុណ្ណោះ។
នៅក្នុងវគ្គ Theater Round ជុំទី២ យប់មិញនេះលោកវង្ស ថាណាន់ តម្រូវឲ្យចាប់ដៃគូជាមួយបេក្ខជនថាន ពិសិដ្ឋ និងបានលើកយកបទ«ទឹកហូរ»មកបកស្រាយ។ថាណាន់ ត្រូវបានគណៈកម្មការកញ្ញាឱក សុគន្ធកញ្ញា សរសើរថា ពេលចាប់ផ្ដើមច្រៀងមានអារម្មណ៍ មានមនោសញ្ចេតនាហើយសំឡេងមានកម្លាំងល្អ និងមានស្ទីលច្រើនក្នុងការច្រៀងបទនេះ។ប៉ុន្តែមានបញ្ហាវគ្គចំពោះប៉ារ៉ូលបន្តិច។ចំពោះគណៈកម្មការលោកព្រាប សុវត្ថិ បានលើកថា សំឡេងរបស់ថាណាន់ គឺខ្លាំងធ្វើបានល្អប៉ុន្តែការប្រើស្ទីលមិនទាន់ត្រូវបែបបទនៃបទនឹងហើយមានបញ្ហប៉ារ៉ូលបន្តិច។ដោយឡែកលោកណុប បាយ៉ារិទ្ធ និងលោកឆន សុវណ្ណរាជ បានបង្ហាញពីចំណាប់អារម្មណ៍ពេញចិត្តចំពោះការខិតខំប្រឹងប្រែងនិងទឹកដមសំឡេងរបស់ថាណាន់ និងដៃគូ។តែយ៉ាងណាពិតជាសោកស្ដាយចំពោះលទ្ធផលដែលថាណាន់ មិនអាចឈានទៅវគ្គបន្តបាន។
ថាណាន់ត្រូវបានអ្នកនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានបង្ហាញអារម្មណ៍សោកស្ដាយចំពោះរូបលោកដែលមិនអាចឆ្លងផុតវគ្គនេះ។ទំព័រហ្វេសប៊ុកឈ្មោះSrey sros បានលើកឡើងថា«ស្ដាយថាណាន់ណាស់ សម្លេងខ្លាំង ល្អ មានទឹកដមគួរតែឲគ្នាជាប់ទៅវគ្គបន្តទៀតសិន អត់យល់»។ហ្វេប៊ុកឈ្មោះពន្លឺ កូនប៉ា កូនប៉ាបានលើកឡើងថា«ពេលច្រៀងចប់សរសើរថាណាន់សំលេងល្អស្រែកបានខ្ពស់ដាក់មនោសន្ចេតនាបានល្អដល់ប្រកាសលទ្ធផលបែជាធ្លាក់ទៅវិញ?»ខណៈដែលទស្សនិកជនជាច្រើនហាក់មិនអស់ចិត្តនៅពេលថាណាន់ ធ្លាក់នៅក្នុងវគ្គនេះ។
យ៉ាងណាបេក្ខជនវង្ស ថាណាន់ បានសម្ដែងការអរគុណចំពោះទស្សនិកជនដែលគាំទ្រផ្ដល់កម្លាំងចិត្តដល់រូបលោកបង្ហោះសំណេរឆ្លើយតបទៅទស្សនិកជនដែលគាំទ្រទឹកដមសំឡេងរបស់លោកថា«អរគុណណាស់បាទ ថាណាន់នៅតែបន្តដំណើរទៅមុខទៀតជារៀងរហូត ដរាបណាពុកម៉ែ បងប្អូន ព្រមទាំងមិត្តៗ នៅតែគាំទ្រខ្ញុំបាទ ខ្ញុំបាទក៏នៅតែបន្តដំណើរទៅមុខជាមួយនឹងបទOriginal Song របស់ខ្ញុំបន្តទៀត ។សូមអរគុណណាស់នូវកំលាំងចិត្តដ៏ធំធេងរបស់បងប្អូន»៕
Cambodian Idol Season 3 | Theater Round 2 | Team 6 | ទឹកហូរ
កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 3 សូមអញ្ជើញទស្សនាវគ្គ Theater Round ជុំទី 2 ក្រុមទី 6បេក្ខជន៖ វង្ស ថាណាន់ – ថាន ពិសិដ្ឋច្រៀងរួមគ្នាបទ៖ ទឹកហូរfacebook.com/CambodianIdolyoutube.com/CambodianIdol
Posted by Cambodian Idol on Friday, 26 January 2018