Friday, November 15, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា បណ្ដើរលោកសុខលី ឲ្យត្រសង ចូលរួមមង្គលការកូនលោកជំទាវទ្រី សុខា

ឱក សុគន្ធកញ្ញា បណ្ដើរលោកសុខលី ឲ្យត្រសង ចូលរួមមង្គលការកូនលោកជំទាវទ្រី សុខា

ជារឿងមួយដ៏គូរឲ្យចាប់អារម្មណ៍ខ្លាំង និងភ្ញាក់ផ្អើលណាស់ នៅពេលដែលឱក សុគន្ធកញ្ញា និងសង្សារថ្មី លោកអ៊ឹង សុខលី ដែលពីមុនមិនដែលបណ្ដើរគ្នាទាល់តែសោះ ស្រាប់តែពេលនេះពួកគេហ៊ានបង្ហាញមុខរួមគ្នាចូលរួមមង្គលការមួយ ដោយធ្វើឲ្យអ្នករួមអាជីពជាច្រើនមានការស្រឡាំងកាំង ហើយពួកគេនាំគ្នាខ្សឹបខ្សៀវគ្នាថា ដល់ពេលវេលាដែលអ្នកចម្រៀងល្បី និងអ្នកដឹកនាំកម្មវិធីល្បីរបស់ទូរទស្សន៍ហង្សមាស ត្រូវតែឲ្យគេគ្រប់គ្នាដឹងឮជាសាធារណៈហើយ។

មិត្តភក្ដិអ្នកសិល្បៈដែលបានរួមដំណើរជាមួយសុគន្ធកញ្ញា បានសរសើរថា នាងនិងលោកសុខលី ស័ក្តិសមគ្នាណាស់ ទើបធ្វើឲ្យសុគន្ធកញ្ញា និងលោកសុខលី ញញឹមបិទមាត់មិនជិតឡើយ ព្រោះតែមានអ្នកនៅជុំវិញខ្លួន សុទ្ធតែជំរុញឲ្យកញ្ញានិងលោកសុខលី ប្រញាប់ចូលរោងការតាមពេលវេលាកំណត់ នឹងអាលពួកគេបានញាំការផង…។

ឱក សុគន្ធកញ្ញា បានដឹកដៃលោកអ៊ឹង សុខលី ជាលើកទី១ ទៅចូលរួមមង្គលការលោកអ៊ុក សំរឹទ្ធពេជ្រ និងអ្នកនាងសាម សុភា កូនលោកជំទាវទ្រី សុខា ជាជំនួយការសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយកម្មវិធីនោះធ្វើនៅកោះពេជ្រ ៤អគារបញ្ចូលគ្នា កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយធ្វើឲ្យផ្អើលអស់ក្រុមតារាល្បីរួមទ្រនំនៅហង្សមាស ព្រោះតែសកមម្មភាពសុគន្ធកញ្ញា និងលោកសុខលី ដែលអង្គុយញាំអាហារជាមួយគ្នានោះ មើលទៅពួកគេស្និទ្ធស្នាលគ្នាដូចប្ដីប្រពន្ធអីចឹង ទើបធ្វើឲ្យមិត្តភក្ដិចោមរោម Selfie ជាមួយ ដើម្បីភ្ជាប់រូបភាពតារាល្បី និងគូស្នេហ៍ថ្មីនេះ។

ការចាប់ផ្ដើមហ៊ានបណ្ដើរគ្នាជាគូស្នេហ៏ជាសាធារណៈនៅពេលនេះ បន្ទាប់ពីមុននេះ សុគន្ធកញ្ញា បានប្រកាសថា នាងចង់ចូលរោងការនៅអាយុ៣០ឆ្នាំ ដែលជាឆ្នាំ២០១៨នេះ តែភ្លាមៗមានការរិះគន់ថា អ្នកចម្រៀងល្បីរូបនេះខ្លាចធ្លាក់កូដ ទើបគ្រាន់តែប្រកាសរៀបការ តែមិនដែលហ៊ានបណ្ដើរលោកអ៊ឹង សុខលី ឡើយ ដែលដំណឹងនេះធ្វើឲ្យសុគន្ធកញ្ញា អន់ចិត្ត ក៏នាំគូស្នេហ៍កៀកកើយគ្នាជាចំហតែម្ដងទៅ។

ទោះជាចំណងស្នេហ៍ឱក សុគន្ធកញ្ញា និងប្អូនថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង សុខលី ចាប់ផ្ដើមលាតត្រដាងកាន់តែច្បាស់នៅឆ្នាំ២០១៨នេះក្ដី តែមង្គលការដែលរៀបចំនៅឆ្នាំនេះ ហាក់នៅមានភាពស្រពិចស្រពិលនៅឡើយ ព្រោះថាពេលនេះ សុគន្ធកញ្ញា កំពុងឡើងកូដខ្លាំង ហេតុនេះហើយការចូលរោងការអាចនឹងធ្វើឲ្យតារារូបនេះចុះខ្សោយជាមិនខាន។

ឱក សុគន្ធកញ្ញា បានភ្ជាប់ចំណងស្នេហ៍ជាមួយលោកអ៊ឹង សុខលី កាលពីឆ្នាំ២០១១ ពោលគឺនៅពេលដែលនាងផ្ដាច់ស្នេហ៍ពីតន្ដ្រីករ រ៉េតធី ដូណា ភ្លាមៗនោះ តែចំណងស្នេហ៍នេះត្រូវបាននាងព្យាយាមបិទបាំងជាង៦ឆ្នាំមកហើយ ទើបតែនៅចុងឆ្នាំ២០១៧ ត្រូវបែកធ្លាយដោយសារព័ត៌មានជាច្រើនបានចុះផ្សាយព្រោងព្រាត ធ្វើឲ្យអាជីពចម្រៀងនិងស្នេហា សុគន្ធកញ្ញា ល្បីស្មើគ្នាតែម្ដង។

យ៉ាងណា អ្នកសិល្បៈជាច្រើននិយាយស្របគ្នាថា ការចូលរោងការនៅឆ្នាំ២០១៨ របស់សុគន្ធកញ្ញា ធ្វើឲ្យអ្នកចម្រៀងល្បីល្បាញរូបនេះអាចគេចផុតពីការខូចចិត្តបាន ព្រោះថាចំណងស្នេហានាង និងលោកសុខលី ហាក់ដូចជាផុយស្រួយខ្លាំង ព្រោះមុនភ្ជាប់ស្នេហ៍ជាមួយសុគន្ធកញ្ញា នេះ លោកសុខលី ត្រូវបានគេបង្ហើបឲ្យដឹងថា ធ្លាប់មានសង្សារជាតារាស្រីស្អាត៥នាក់មកហើយ តែប្រេះឆាទាំងអស់ ទើបមកជួបស្នេហ៍ទី៦ ជាសុគន្ធកញ្ញា ដែលជាកូនចៅនេះ។ មានអ្នកខ្លះបានរិះគន់ថា សុគន្ធកញ្ញា ចង់ល្បីសុខចិត្តយកសង្សារជាប្អូនថៅកែហង្សមាស ដើម្បីបានខ្នងបង្អែក តែអ្នកគាំទ្រសុគន្ធកញ្ញា​ បានប្រឆាំងនឹងការលើកឡើងនេះ ដោយថា សុគន្ធកញ្ញា​ នៅលីវ លោកសុខលី ក៏នៅលីវ ហេតុអីបានជាពួកគេស្រលាញ់គ្នាមិនបាន? តែអ្នកខ្លះទៀតថា សង្សារថ្មីសុគន្ធកញ្ញា គឺលោកអ៊ឹង សុខលី ជាមិត្តភក្ដិលោកដូណា សង្សារចាស់សុគន្ធកញ្ញា ដែរ ហេតុនេះហើយបានជាមើលទៅដូចជាចម្រូងចម្រាសខ្លាំង។

ប្រភពបានឲ្យដឹងថា ឱក សុគន្ធកញ្ញា បានភ្ជាប់ពាក្យទៅហើយជាមួយលោកអ៊ឹង សុខលី កាលពីដើមឆ្នាំ២០១៧ ហើយអ្នកទាំង២បានទិញវីឡាទ្រនំស្នេហ៍រួមគ្នា តម្លៃ២៤ម៉ឺនដុល្លារទៀតផង មុនពេលដែលគ្រោងដឹកដៃគ្នាក្រាបផ្ទឹមនៅឆ្នាំ២០១៨នេះ ខណៈដែលចំណងស្នេហ៏នេះ លោកឧកញ៉ាអ៊ឹង ឆៃងួន ថៅកែហង្សមាស មិនប្រឆាំងឡើយ៕

RELATED ARTICLES