LG ទើបអះអាងជាផ្លូវការថា ទូរស័ព្ទ LG V20 នឹងត្រូវបានប្រកាសនៅថ្ងៃទី៦ ខែកញ្ញា នៅសាន់ហ្វ្រាន់ស៊ីស្កតូ សហរដ្ឋអាមេរិក ។
តាម Phonarena ក្រុមហ៊ុនកូរ៉េថ្មីៗនេះ បានបង្ហោះរូបភាពសៀវភៅមួយកំពុងបើករួមជាមួយ slogan “Play More” ធំគួរសមនៅផ្នែកខាងលើ ។
រួមជាមួយរូបភាពខាងលើ គឺសេចក្តីជូនដំណឹងតូចមួយរបស់ LG នៅផ្នែកខាងក្រោមសៀវភៅ: «រឿងរ៉ាវទី២ LG V20 នឹងត្រូវបានឧទ្ទេសនាមនៅថ្ងៃទី៦ ខែកញ្ញា នៅសាន់ហ្វ្រាន់ស៊ីស្កូ» ។ ជាមួយសេចក្តីជូនដំណឹងនេះ ហាក់ដូចជាច្បាស់ណាស់ថា LG នឹងដាក់តាំងបង្ហាញ LG V20 នៅព្រឹត្តិការណ៍ IFA នឹងត្រូវបានរៀបចំនៅខែកញ្ញាឆ្នាំនេះ ។
មុននេះ LG បានអះអាងថា LG V20 នឹងដើរដោយប្រព័ន្ធប្រតិបត្តិការ Android Noupat នៅពេលចេញលក់ ។ ទូរស័ព្ទមានអេក្រង់សម្តែង ៥,៥អ៊ីញ ជាមួយ resolution 1080p, chipset Snapdragon 820, RAM 3 ឬ 4 GB, អង្គចងចាំខាងក្នុង 64 GB និងជំនួយរន្ធដោតកាត microSD ។
មានលទ្ធភាពជាច្រើនដែលថា LG V20 នឹងត្រូវបានបំពាក់ដោយថ្មមានថាមពល 4.000 mAh ម៉ាស៊ីនថតសំខាន់ 20 MP ម៉ាស៊ីនថតបន្ទាប់បន្សំ 8 MP ។ សព្វថ្ងៃនៅមិនទាន់ដឹងថា LG V20 មានស្នងមរតកកាមេរ៉ាភ្លោះពី LG V10 ឆ្នាំមុនឬអត់នោះទេ ៕
ដោយ: តូច រំលឹក