Sunday, November 24, 2024
Homeតារាខ្មែរតារាហ្វេសប៊ុកសិចស៊ី ប៊ីយូបូ គំរាមប្ដឹងអ្នកបង្ខូចឈ្មោះរឿងគ្រោះថ្នាក់ចរាចរណ៍

តារាហ្វេសប៊ុកសិចស៊ី ប៊ីយូបូ គំរាមប្ដឹងអ្នកបង្ខូចឈ្មោះរឿងគ្រោះថ្នាក់ចរាចរណ៍

ស្រីស្អាតសាច់សខ្ចី ដើមទ្រូងធំទ្រលុកទ្រលុន មានមន្តស្នេហ៍ ដែលត្រូវបានគេដឹងថា ជាតារាហ្វេសប៊ុកមានឈ្មោះល្បីអ្នកនាង ហាង លីនដា ហៅ ប៊ីយូបូ ទើបបានជួបនូវរឿងរ៉ាវ គ្រោះថ្នាក់ចរាចរណ៍មួយ តាមដងផ្លូវដោយមានការប៉ះទង្គិច ជាមួយអ្នកជិះម៉ូតូពីរនាក់ ហើយបណ្ដាញព័ត៌មានក្នុងស្រុកមួយចំនួន ក៏បានចុះផ្សាយថា នាងបានបើករថយន្តទំនើប បុកម៉ូតូមួយគ្រឿង ហើយបង្ខំឲ្យម្ចាស់ម៉ូតូនោះ ធ្វើការសុំទោសជាសាធារណៈ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកនាងជាខ្លាំងប៉ុន្តែអ្នកនាងប៊ីយូបូ បានអះអាងថា ជាការបង្កាច់បង្ខូចហើយអ្នកនាងនឹងចាត់វិធានការតាមផ្លូវច្បាប់។

កាលពីសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះអ្នកនាងប៊ីយូបូ បានជួបគ្រោះថ្នាក់ចរាចរណ៍មួយនៅចំណុចសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដោយមានការទង្គិចគ្នា រវាងរថយន្តម៉ាកម៉េកសឺដេស CLS 550 របស់នាង ប៊ីយូបូ ជាមួយនឹង ម៉ូតូម៉ាកហុងដា Click ពាក់ស្លាកលេខ 1AP-7251ដោយមានអ្នកជិះពីរនាក់។អ្នកនាងប៊ីយូបូបានថ្លែងឲ្យដឹងថាម៉ូតូ Click បានបើកមកបុករថយន្តរបស់អ្នកនាង ក្រោយគេចពីម៉ូតូដូចគ្នា នៅលើដងផ្លូវ ប៉ុន្តែដោយសារតែអ្នកនាងមិនចង់វែងឆ្ងាយ ហើយក៏មើលឃើញថា យុវជនទាំងពីរមិនមែនជាអ្នកមានផង ទើបអ្នកនាងគ្រាន់តែសុំឲ្យគេសុំទោស ហើយអ្នកនាងក៏ថតជាវីដេអូឃ្លីប ដើម្បីទុកជាគំរូកុំឲ្យអ្នកបើកម៉ូតូដទៃទៀត បើកលឿន ក្នុងស្ថានភាពជែងគ្នាក្នុងទីតាំងចង្អៀត អាចនាំឲ្យមានគ្រោះថ្នាក់ ដល់ខ្លួន និងអ្នកដទៃ។

យ៉ាងណាអំឡុងពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង មានស្ថាប័នព័ត៌មានមួយធ្វើការ Live ខណៈស្រីស្អាតសាច់សខ្ចីនាង ប៊ីយូបូ បានស្នើឲ្យម្ចាស់ផេកនោះ កុំថតមុខរបស់នាង ដោយសារតែនាងមិនបានខុស ប៉ុន្តែម្ចាស់ផេកនៅតែបន្តការ Live ដោយរុលទៅថតយកមុខរបស់នាង មិនមានការសុំសិទ្ធិជាមុន ទើបមានការចម្រូងចម្រាស់ ក្នុងពេលផេក ធ្វើរឿងខ្វះវិជ្ជាជីវៈ។

អ្នកនាងប៊ីយូបូ បានឲ្យដឹងដែរថា ក្រោយពីបានដោះស្រាយគ្នា ជាមួយនឹងម្ចាស់ម៉ូតូ ដែលប៉ះទង្គិចជាមួយឡានរបស់នាងរួចរាល់ហើយនោះអ្នកនាងគិតថារឿងនេះនឹងស្ងប់ស្ងាត់ ប៉ុន្តែស្រាប់តែផ្ទុះឡើងម្តងទៀត ដោយមានសារព័ត៌មានជាច្រើន បានរីករាលដាល និងធ្វើការចែកចាយពេញបណ្តាញ សង្គមហ្វេសប៊ុកដែលធ្វើឲ្យប៉ះពាល់កិត្តិយសរបស់អ្នកនាងជាខ្លាំងដោយចោទថា អ្នកនាង បានបើករថយន្តទំនើប បុកម៉ូតូមួយគ្រឿង ហើយបង្ខំឲ្យម្ចាស់ម៉ូតូនោះ ធ្វើការសុំទោសជាសាធារណៈ។

តារាហ្វេសប៊ុកសាច់សខ្ចីល្បីឈ្មោះរូបនេះអះអាងថា ដំណឹងមិនពិតនេះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកនាងទាំងស្រុង។មិនត្រឹមតែប៉ុណ្ណោះអ្នកនាងបានគំរាមថា បើនៅតែមានព័ត៌មានបែបនេះតទៅទៀត នាងនឹងមានវិធានការតាមផ្លូវច្បាប់៕

 

RELATED ARTICLES