Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិវៀតណាម​ ចល័តប្រព័ន្ធបាញ់ គ្រាប់រុកក្កែតចូល​ សមុទ្រចិនខាងត្បូង

វៀតណាម​ ចល័តប្រព័ន្ធបាញ់ គ្រាប់រុកក្កែតចូល​ សមុទ្រចិនខាងត្បូង

វៀតណាម៖ យោងតាម មន្ត្រីលោក ខាងលិចវៀត ណាមបង្កើន កម្លាំងមួយ ចំនួននៅលើ កោះរបស់ខ្លួន ក្នុងតំបន់ ជម្លោះសមុទ្រចិនខាង ត្បូងដោយស្ងាត់ៗ ជាមួយនិង ប្រព័ន្ធបាញ់គ្រាប់ រុកក្កែតចល័តថ្មីៗ ដែលមានសមត្ថភាព វាយកំទេចបណ្តាញ ផ្លូវយោធា និងពាណិជ្ជកម្ម របស់ចិន។

មន្ត្រីយោធា និងការទូត បានប្រាក់សារព័ត៌មាន Reuters ថាបណ្តាញស៊ើប ការណ៍សម្ងាត់រាយ ការណ៍ថា រដ្ឋាភិបាល ក្រុងហាណូយ បានបញ្ជូន ប្រព័ន្ធបាញ់ គ្រាប់រុកក្កែតជាច្រើន ចេញពីដែនដីវៀត ណាមចូល ទៅកាន់ទីតាំង មូលដ្ឋានចំនួន៥ក្នុងកោះ Spratly ក្នុងអំឡុង ពេលប៉ុន្មាន ខែថ្មីៗនេះដែលជា ការបង្កើន ភាពតាន តឹងជាមួយនិងចិន។

ប្រភពបីស្ថាប័ន បានឲ្យដឹងថាអាវុធ បាញ់គ្រាប់ រុកក្កែតទាំងនោះត្រូវ បានលាក់ បំបាំងពី ការឈ្លបមើលពី ដែនអាកាស ហើយពួកគេហើយប្រ ព័ន្ធឬយានបាញ់ទាំង នោះដែរក៏នៅមិន ទាន់បំពាក់ គ្រាប់មកជា មួយនៅឡើយទេ ប៉ុន្តែអាច ធ្វើប្រតិបត្តិការដោយ គ្រាប់រុកក្កែត ក្នុងរយៈពេលពីរឬបីថ្ងៃ។

ទោះជាយ៉ាងណា រដ្ឋមន្ត្រីការបរទេស វៀតណាមថ្លែងថា ព័ត៌មាននេះ គឺមិនពិតឡើយ និងគ្មានការពិនិត្យ ពិច័យបាន ល្អិតល្អន់ផងដែរ។

ចំណែក អនុរដ្ឋមន្ត្រីការពារជាតិ វៀតណាម លោក Nguyen Chi Vinh បានថ្លែង ប្រាប់ Reuters ក្នុងប្រទេស សិង្ហបុរីកាល ពីខែមិថុនា ថារដ្ឋាភិបាលក្រុង ហាណូយពុំមានអាវុធ ប្រភេទនេះ ឡើយ ក្នុងកោះ Spratly ។ វាគឺជាសិទ្ធិការពារ ខ្លួនស្របច្បាប់ ក្នុងការចល័ត សព្វាវុធរបស់យើង ទៅកាន់ តំបន់ទាំង នោះក្នុងពេល ណាមួយក្នុងដែនអធិបតេយ្យ របស់យើង។

គួរបញ្ជាក់ថា វៀតណាម ចិននិងតៃវ៉ាន់ បានអះ អាងពីពីសិទ្ធិរបស់ ខ្លួននៅលើ ប្រជុំកោះ Spratlys ទាំងអស់ខណៈហ្វីលីពីន ម៉ាឡេស៊ី និងព្រុយណេ អះអាងតែតំបន់ មួយចំនួនតែប៉ុណ្ណោះ។

 

RELATED ARTICLES