តារាកំប្លែង CTN នាយក្រូច ដែលធ្លាប់តែធ្វើឲ្យគេសប្បាយរីករាយជាងកើតទុក្ខនោះ ពេលនេះបែរជាជួបទុក្ខធំដោយសារលោកឪពុកក្មេកបានទទួលមរណៈភាពចោលហើយ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ ក្នុងអាយុ៧០ឆ្នាំ ដោយរោគាពាធ។ សពឪពុកក្មេកត្រូវបានតម្កល់ និងធ្វើបុណ្យតាមប្រពៃណីនៅខេត្តកំពង់ស្ពឺ ហើយក៏មាននាងអ៊ីត ជាប្អូនស្រីនាយក្រូច និងនាយចឺម ជាក្មួយ ចូលរួមកាន់មរណៈទុក្ខផងដែរ។
នាយក្រូច បានថ្លែងសារទាំងក្រៀមក្រំថា ”សូមដួងវិញ្ញាណក្ខន្ធលោកឪពុកទៅកាន់សុខគតិភព”។
នាយក្រូច ដែលអាចរកប្រាក់ចំណូលបានជាច្រើនម៉ឺនដុល្លារ ក្នុង១ខែៗនោះ បានបន្ថែមអាជីពធ្វើជាអ្នកចម្រៀងនៅផលិតកម្មសាន់ដេ ជាមួយក្មួយរបស់ខ្លួន គឺនាយចឺម។ ប៉ុន្ដែនាយក្រូច មិនសូវជោគជ័យខ្លាំងក្នុងអាជីពចម្រៀងទេ ហើយក៏គ្មានបំណងផ្ដាច់ខ្លួនពីអាជីពកំប្លែងនៅ CTN មកច្រៀងផ្ដាច់មុខឲ្យសាន់ដេ ដូចនាយចឺម ដែរ ព្រោះថាអ្នកកំប្លែងរូបនេះដឹងថា មិនអាចចោលអាជីពចាស់បានទេ ព្រោះច្រៀងបានតែបែបកំប្លែងៗ។
នាយក្រូច ធ្លាប់ប្រាប់អ្នកកាសែតថា លោកចង់ឲ្យក្មួយ គឺនាយចឺម ល្បីល្បាញខាងចម្រៀងចុះ ហើយជំរុញគេឲ្យខិតខំប្រឹងប្រែងដើម្បីមានទីផ្សារល្អ។ ចំណែកលោកផ្ទាល់ គឺផ្ដោតតែលើការកំប្លែង និងការថតភាពយន្ដប៉ុណ្ណោះ ហើយក្នុង១ខែៗ រកប្រាក់ចំណូលបានម៉ឺនដុល្លារ។
នាយក្រូច មានភរិយា និងកូន២នាក់ហើយ តែតារាកំប្លែងពូកែលេងជាតួខ្ទើយរូបនេះ មានមន្ដស្នេហ៍មិនធម្មតាទេ ដោយពេលបង្ហាញខ្លួននៅតាមឆាកតន្រ្ដីម្ដងៗ មានស្រីក្មេងៗចោមរោមឱបថើប រកតែរើរខ្លួនមិនចង់រួចទេ ដោយស្រីៗទាំងនោះថា ចង់តែដេកឱបលោកក្រូច នៅពេលយប់ ដើម្បីឲ្យនាយនិយាយរឿងកំប្លែងឲ្យស្ដាប់នាពេលរាត្រី។
ប្រភពមួយបានឲ្យដឹងថា នាយក្រូច មានស្រីក្រមុំក្មេងៗ២នាក់ ដេកឱបសងខាងនៅបន្ទប់ជួលមួយ ដោយមិនព្រមទៅណាចេញពីអ្នកកំប្លែងរូបនេះជាដាច់ខាត ទើបធ្វើឲ្យកន្លងមក នាយពាក់មី ខ្មាសនាយក្រូច មិនសូវហ៊ាននៅជិតទេ នៅពេលដែលឃើញស្រីចោមរោមស្នេហ៍ច្រើនពេក។ តែក្នុងជំនួបជាមួយអ្នកកាសែតនាយក្រូច បានឲ្យដឹងថា សព្វថ្ងៃលោករស់នៅជុំប្រពន្ធកូនធម្មតា ហើយបើមានស្រីក្មេងៗដេកអមសងខាងមែន តើប្រពន្ធលោកទៅដេកឯណាវិញ?៕