ចំពោះស្ត្រី, ការបើករថយន្ត ក្នុងស្ថានភាពមានគភ៌ នឹងបង្កអារម្មណ៍ពិបាកទ្រាំ, ហេតុនេះត្រូវលៃតម្រូវកៅអី និងពាក់ខ្សែក្រវាត់សុវត្ថិភាពដូចម្តេចឲ្យមានអារម្មណ៍សុខស្រួលបំផុត ឬត្រូវឈប់សម្រាកឲ្យបានញឹកញាប់ ។
ពាក់ខ្សែក្រវាត់សុវត្ថិភាពត្រឹមត្រូវវិធី
ចូរប្រាកដថា ខ្សែក្រវាត់សុវត្ថិភាពត្រូវស្ថិតនៅក្រោមពោះ និងនៅលើត្រគាក ។ ខ្សែក្រវាត់ស្មាត្រូវដាក់នៅកណ្តាលទ្រូង និងរឹតឲ្យតឹង ដើម្បីពិនិត្យមើលរហូតដល់ពេលមានអារម្មណ៍ថាសុខស្រួលបំផុត ។
លៃតម្រូវកៅអីអង្គុយ
ត្រូវលៃតម្រូវកៅអីដូចម្តេចឲ្យមានអារម្មណ៍សុខស្រួលបំផុតនៅពេលបើកបរ ។ ខ្នងកៅអីបង្អែកត្រូវទេរទៅក្រោយដើម្បីការពារពោះ ពេលពោងសុវត្ថិភាពផ្ទុះឡើងពេលជួបហេតុការណ៍ ។
ខ្នើយកលខ្នង
ប្រសិនបើត្រូវឈីខ្នងពេលមានគភ៌ គួរប្រើប្រាស់កូនខ្នើយតូចមួយដាក់នៅក្រោមខ្នងពេល អង្គុយ ឬប្រើប្រាស់កន្សែងមូរទ្រាប់ ។ រឿងនេះ នឹងជួយធ្វើឲ្យសុខស្រួលនៅពេលបើកបរ និង បន្ថយអារម្មណ៍ខ្នងអស់កម្លាំង ។
ឈប់សម្រាក
ប្រសិនជាស្ត្រីមានគភ៌ ហើយត្រូវបើកបរក្នុងរយ:ពេលយូរនោះ គួរឈប់សម្រាកឲ្យបានច្រើន ដង ដើម្បីជួយបង្កើនបរិមាណឈាមដល់ជើង ។ ជើង និងភ្នែកគោលជើងងាយហើមប៉ោង ដោយសារការអង្គុយយូរពេកខ្លាំងណាស់ ។ ឬក៏អាចសម្រាក ហើយធ្វើបន្លាស់ទីជើងទាំងពីរដោយទន់ភ្លន់, បង្វិលកជើង និងអង្រួនម្រាមជើង ។
ជាអ្នកធ្វើដំណើរ
ប្រសិនបើបងប្អួនស្ត្រីមានផ្ទៃពោះជាអ្នកដំណើរ ឬមិនមែនជាអ្នកបើកបរ ត្រូវអង្គុយនៅកៅអី ខាងក្រោយ ។ ប្រសិនអង្គុយនៅកៅអីខាងមុខ ក្បែរកៅអីអ្នកបើកបរ ត្រូវរុញកៅអីទៅផ្នែកខាងក្រោយកាន់តែឆ្ងាយកាន់តែល្អ ដើម្បីការពារខ្លួន ៕
ដោយ: តូច រំលឹក