Monday, December 23, 2024
Homeព័ត៌មានជាតិវីដេអូ​​កាមេរ៉ា​​​​ឃាត​​​កម្ម​​​លោក​​កែម ​ឡី ​ត្រៀម​បង្ហាញ​ក្រោយ​ឯក​ភាព​ពី​ភរិយា​សព​

វីដេអូ​​កាមេរ៉ា​​​​ឃាត​​​កម្ម​​​លោក​​កែម ​ឡី ​ត្រៀម​បង្ហាញ​ក្រោយ​ឯក​ភាព​ពី​ភរិយា​សព​

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ទាក់ទងនឹងវីដេអូកាមេរ៉ាសុវត្ថិ- ភាពនៃសកម្មភាពឃាតកម្មលោកបណ្ឌិតកែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅ ក្នុងស្តារម៉ាតកាល់តិចបូកគោ រាជធានីភ្នំពេញ នោះ សមត្ថកិច្ចនឹងបង្ហាញក្រោយពីមានការ ឯកភាពពីភរិយា និងក្រុមគ្រួសារសពលោក- បណ្ឌិតកែម ឡី។

ករណីឃាតកម្មលើលោកបណ្ឌិតកែម ឡី អ្នកវិភាគនយោបាយ និងជាអ្នកស្រាវជ្រាវ សង្គមដើម្បីការអភិវឌ្ឍ រហូតមកដល់ពេលនេះ មានរយៈពេល១ខែហើយ។ ប៉ុន្តែមជ្ឈដ្ឋានជាច្រើន នៅតែលើកឡើងថា ការស្វែងរកឃាតករពិត និងអ្នកនៅពីក្រោយការបាញ់សម្លាប់នោះ នៅ តែមិនទាន់មានពន្លឺនៅឡើយ។ ដូច្នេះមជ្ឈដ្ឋាន ទាំងនោះ ស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ពន្លឿន ការស៊ើបអង្កេតលើករណីឃាតកម្មនេះ ដើម្បី ផ្តល់យុត្តិធម៌ជូនជនរងគ្រោះ។ ជាពិសេស ប្រជាពលរដ្ឋទាំងនោះ ស្នើអាជ្ញាធរបង្ហាញ វីដេអូពីកាមេរ៉ាសុវត្ថិភាព នៅក្នុងកន្លែងកើត- ហេតុ ដើម្បីដឹងពីសកម្មភាពនៃការបាញ់ប្រហារ នោះ។

តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នៃ គណបក្សសង្គ្រោះជាតិ លោកអេង ឆៃអ៊ាង បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោក នៅ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ថា “រយៈពេល មួយខែ បានកន្លងផុតទៅហើយ តែយុត្តិធម៌ សម្រាប់ក្រុមគ្រួសារសពលោកបណ្ឌិត កែម ឡី មិនដឹងនៅទីណា ឯសាធារណជន ក៏មិន ស្ងប់ចិត្តស្ងប់អារម្មណ៍ឡើយ ព្រោះការស៊ើបអង្កេតរបស់អាជ្ញាធរ មិនឃើញមានអ្វីទៅមុខ សោះ។

ភាពស្អាតស្អំរបស់រាជរដ្ឋាភិបាល ក្នុង ករណីអំពើឃាតកម្មលើលោកបណ្ឌិតកែម ឡី គឺការចាត់វិធានការម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព ធ្វើការស៊ើបអង្កេតស្រាវជ្រាវវែកមុខ ឃាតករពិត និងអ្នកបញ្ជា ហើយនាំខ្លួនយកមក ផ្តន្ទាទោសតាមច្បាប់ មិនមែនការប្តឹងផ្តល់អ្នក ដែលហ៊ាននិយាយនោះទេ”។

លោកមុត ចន្ថា មន្ត្រីជាន់ខ្ពស់គណបក្ស សង្គ្រោះជាតិ បានសរសេរនៅក្នុងហ្វេសប៊ុក របស់លោក នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ថា “ថ្ងៃនេះជាខួបមួយខែ នៃការធ្វើឃាតយ៉ាង ឃោរឃៅ និងព្រៃផ្សៃ មកលើលោកបណ្ឌិត កែម ឡី គឺថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

រហូតមកដល់ពេលនេះ អាជ្ញាធរហាក់ គ្មានអ្វីច្រើន ឬទាល់តែសោះ ដើម្បីប្រាប់គ្រួសារ ជនរងគ្រោះ និងសាធារណៈជាតិនិងអន្តរជាតិ ដែលកំពុងចង់ដឹង ចង់ឮអំពីការជឿនលឿននៃ ការស៊ើបអង្កេត។

យើងទាមទារឱ្យសមត្ថកិច្ច ជាពិសេស រាជរដ្ឋាភិបាល បញ្ចោញព័ត៌មានស្តីពីការស៊ើប- អង្កេតលើឃាតកម្មដ៏ឃោរឃៅនេះ ឱ្យពលរដ្ឋ ខ្មែរបានដឹង។ ជាធម្មតា សមត្ថកិច្ចគួរធ្វើបច្ចុប្បន្ន ភាពព័ត៌មាន ទាក់ទិននឹងការស៊ើបអង្កេតដែល មិនប៉ះពាល់ដល់ដំណើរការស៊ើបអង្កេត ជាទៀងទាត់។

ពលរដ្ឋខ្មែរសង្ឃឹមថា អាជ្ញាធរនឹងមិនផ្អឹប ចោលឃាតកម្មនេះ ដូចករណីឃាតកម្មមុនៗ ជាអាទិ៍ ការវាយប្រហារដោយគ្រាប់បែកដៃចូល ហ្វូងបាតុកម្ម ថ្ងៃ៣០ មីនា ១៩៩៧ ការសម្លាប់ មនុស្សក្រៅច្បាប់នៅក្នុងអំឡុងពេល និងក្រោយ ពេលព្រឹត្តិការណ៍បង្ហូរឈាម ៥-៦ កក្កដា ១៩៩៧ ការសម្លាប់មនុស្សក្រោយការបោះឆ្នោត ១៩៩៨ ឃាតកម្មមកលើអ្នកកាសែត តារាភាពយន្ត មេដឹកនាំសហជីព៘ ដែលរហូតមកទល់ ពេលនេះ គេមិនទាន់ឃើញឃាតករណាម្នាក់ ត្រូវបានចាប់ខ្លួន និងយុត្តិធម៌ផ្តល់ជូនជនរង-គ្រោះនៅឡើយទេ។

ពលរដ្ឋខ្មែរមានសិទ្ធិដឹង និងសិទ្ធិទទួល បានព័ត៌មាន”។

ពាក់ព័ន្ធករណីនេះ អ្នកនាំពាក្យក្រសួង មហាផ្ទៃ លោកខៀវ សុភ័គ បានមានប្រសាសន៍ ប្រាប់អ្នកយកព័ត៌មានថា វីដេអូកាមេរ៉ាសុវត្ថិ- ភាពនោះ អាជ្ញាធរគង់តែបង្ហាញទេ ប៉ុន្តែរង់ចាំ ឱ្យក្រុមគ្រួសារលោកបណ្ឌិតកែម ឡី បានពិនិត្យ មើល និងឯកភាពទទួលស្គាល់សិន។ ម៉្យាង ទៀត វីដេអូកាមេរ៉ាសុវត្ថិនោះ បានបញ្ជូនដល់ ដៃតុលាការហើយ ដូច្នេះលោកស្នើដល់ក្រុម- គ្រួសារលោកកែម ឡី ទៅមើលវីដេអូនោះ ហើយ នៅពេលមានការឯកភាពនឹងបង្ហាញជាសាធារណៈ។

លោកខៀវ សុភ័គ បន្ថែមថា មូលហេតុ ដែលមកទល់ពេលនេះ អាជ្ញាធរមិនទាន់បង្ហាញ ជាសាធារណៈ នូវវីដេអូកាមេរ៉ាសុវត្ថិភាពនៅ កន្លែងកើតហេតុ ដោយសារទុកពេលឱ្យសមត្ថ- កិច្ចជំនាញធ្វើការស៊ើបអង្កេត ហើយណាមួយ ទៀត មេធាវីនិងក្រុមគ្រួសារ លោកកែម ឡី នៅមិនទាន់បានមើលវីដេអូនោះនៅឡើយ។ មានន័យថា អ្នកដែលអាចមើលវីដេអូនោះមុន មានតែមេធាវី និងក្រុមគ្រួសារ លោកកែម ឡី (ជនរងគ្រោះ) ប៉ុណ្ណោះ។ ដូច្នេះទាល់តែមេធាវី និងក្រុមគ្រួសារលោកកែម ឡី មើលរួច និង ទទួលស្គាល់វីដេអូនោះ ទើបអាជ្ញាធរបង្ហាញ ជាសាធារណៈបាន។

លោកខៀវ សុភ័គ មានប្រសាសន៍ថា “ការដែលមិនបញ្ចោញនេះ ដោយហេតុផលថា ប្រសិនបើគ្រួសារជនរងគ្រោះ មិនទាន់បាន ឃើញផង យើងម៉េចបញ្ចោញ។ អ៊ីចឹងបានសុំ ឱ្យមេធាវីគាត់ ទទួលស្គាល់វីដេអូហ្នឹងយ៉ាងម៉េច សិន អ្នកដែលមានសិទ្ធិមើលមុនគេ។ តាមដែល ដឹង គាត់ដូចជាមិនទាន់ទៅក្បែរ ឬទៅរកសមត្ថកិច្ច ទេ យ៉ាងហោចណាស់ក៏ជូនដំណឹងដែរ”។

ទោះយ៉ាងណា អ្នកស្រីប៊ូ រចនា ភរិយា របស់លោកបណ្ឌិតកែម ឡី ឱ្យដឹងថា លោកស្រី នៅមិនទាន់មានគម្រោងស្នើសុំតុលាការ ដើម្បី ពិនិត្យរូបភាពតាមរយៈកាមេរ៉ាសុវត្ថិភាព ដែល ត្រូវបានសមត្ថកិច្ច យកចេញពីកន្លែងឃាតកម្ម នៅក្នុងស្តារម៉ាតកាល់តិចនៅឡើយទេ គឺនៅ ពេលនេះ លោកស្រីកំពុងគិតគូររៀបចំបុណ្យ ១០០ថ្ងៃ សពលោកបណ្ឌិតកែម ឡី ស្វាមីអ្នកស្រី សិន។

ដោយឡែក លោកមឿន តុលា នាយក- ប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្ស  9ជណែទឡ្រៅប បញ្ជាក់ថា រហូត មកដល់ពេលនេះ ខាងស្ថាប័នរបស់លោកនៅ មិនទាន់ទទួលបានការពឹងពាក់ពីក្រុមគ្រួសារ ដើម្បីស្នើសុំមេធាវីនៅឡើយទេ។ ប្រសិនបើ មានការស្នើសុំពីក្រុមគ្រួសារលោកបណ្ឌិតកែម ឡី ពេលណា អង្គភាពរបស់លោកនឹងបញ្ជូន មេធាវីឡើងការពារក្តីនេះភ្លាមដែរ។

គួរបញ្ជាក់ថា  បន្ទាប់ពីលោកបណ្ឌិតកែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅខណៈ លោកកំពុងទទួលទានកាហ្វេ នៅក្នុងស្តារម៉ាត កាល់តិចបូកគោ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នោះភ្លាមៗ នៅថ្ងៃដដែលនោះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញសេចក្តី ប្រកាសព័ត៌មានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើមនុស្សឃាត ដ៏សាហាវឃោរឃៅ នេះ ព្រមទាំងបញ្ជាក់ពីការបន្តចាត់វិធានការ ស្រាវជ្រាវស៊ើបអង្កេតល្អិតល្អន់ ដើម្បីបញ្ជូន ជនល្មើស និងអ្នកសមគំនិតទៅតុលាការផ្តន្ទា- ទោសតាមច្បាប់។ សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នោះ មានខ្លឹមសារទាំងស្រុងថា “ក្រសួងមហាផ្ទៃ សូមជម្រាបជូនសាធារណ- ជនជាតិ-អន្តរជាតិ មេត្តាជ្រាបថា កាលពីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង ០៨ៈ៥០នាទី នៅក្នុងទីតាំង ត្សារ រាំត នៃ ស្ថានីយ៍ប្រេងឥន្ធនៈ ជាលតខេ បូកគោ ស្ថិតលើ កាច់ជ្រុងមហាវិថីព្រះមុនីវង្ស និងមហាវិថី ម៉ៅសេទុង ក្នុងភូមិសាស្ត្រសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានកើតមាន ករណីបាញ់ប្រហារមួយ ដែលបានបណ្តាលឱ្យ លោកបណ្ឌិតកែម ឡី អាយុ៤៦ឆ្នាំ មានមុខ របរជាប្រធានអង្គការអភិវឌ្ឍន៍សង្គម មាន ទីលំនៅផ្ទះលេខ ០៨ ែ០ ផ្លូវលេខ៣៩២ សង្កាត់ បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ បានទទួលមរណភាពនៅក្នុងព្រឹត្តិការណ៍នោះ។

បន្ទាប់ពីព្រឹត្តិការណ៍បាញ់ប្រហារជនល្មើស បានរត់គេចខ្លួន ហើយត្រូវបានប្រជាពលរដ្ឋ ស្រែកឆោឡោ រហូតកម្លាំងសមត្ថកិច្ចដេញពី ក្រោយ ហើយចាប់ខ្លួនបាននៅលើដងវិថីសុធារស ក្បែរវត្តស្វាយពពែ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានជាប់ ខ្លួននូវអាវុធខ្លីមួយដើមម៉ាក អលៀចក ។ បន្ទាប់ ពីការចាប់ខ្លួនជនដៃដល់ បានសារភាពថា រូប គេមានឈ្មោះជួប សម្លាប់ អាយុ៣៨ឆ្នាំ មាន ទីកន្លែងកំណើតនៅស្រុកស្វាយចេក ខេត្តបន្ទាយ- មានជ័យ ហើយបានទៅរស់នៅប្រកបរបរធ្វើ ជាកម្មករចំការដំណាំនៅខេត្តស្រះកែវ ប្រទេស ថៃ។

ក្រសួងមហាផ្ទៃ សូមចូលរួមរំលែកមរណ- ទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារនៃសព និងសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ អំពើមនុស្សឃាតដ៏សាហាវឃោរឃៅនេះ ព្រម ទាំងបន្តចាត់វិធានការ ស្រាវជ្រាវស៊ើបអង្កេត ឱ្យបានល្អិតល្អន់ថែមទៀតតាមនីតិវិធី ដើម្បី បញ្ជូនជនល្មើស និងអ្នកផ្សំគំនិត ទៅតុលាការ ធ្វើការផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ទន្ទឹមនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមអំពាវនាវដល់សាធារណជនជាតិ-អន្តរជាតិ និងបណ្តាញផ្សព្វផ្សាយទាំងអស់ មេត្តាទុក លទ្ធភាព ឱ្យកម្លាំងមានសមត្ថកិច្ចបន្តកិច្ចការ របស់ខ្លួនតាមជំនាញ ចៀសវាងផ្សព្វផ្សាយ ព័ត៌មានមិនច្បាស់លាស់ ដែលអាចនាំឱ្យមតិ សាធារណៈមានការយល់ច្រឡំ”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES