Saturday, November 16, 2024
Homeតារាខ្មែរប្តីចន ច័ន្ទលក្ខិណា គ្រាន់តែ់ពាក្យ "ខ្ញុំចង់រស់" ពេលនេះចេញមុខរកលុយដូរក្រលៀនឲ្យយូ ឌីស្កូ

ប្តីចន ច័ន្ទលក្ខិណា គ្រាន់តែ់ពាក្យ “ខ្ញុំចង់រស់” ពេលនេះចេញមុខរកលុយដូរក្រលៀនឲ្យយូ ឌីស្កូ

យូ ឌីស្កូ ត្រូវប្ដីអ្នកនាងចន ច័ន្ទលក្ខិណា ចេញមុខរកលុយប្ដូរក្រលៀនឲ្យ

លោកយូ ឌីស្កូ ដែលកាន់តែមានសុខភាពទ្រុឌទ្រោម ចុះស្គមស្លេកស្លាំង មើលសឹងតែមិនស្គាល់នោះ ពេលនេះហាក់មានសង្ឃឹមអាចបន្ដរស់រានមានជីវិតតទៅទៀតបាន ព្រោះត្រូវស្វាមីថ្មីមិនទាន់រៀបការ អ្នកនាងចន ច័ន្ទលក្ខិណា គឺលោកហេង ឡុង ចេញមុខប្រកូកប្រកាសស្វែងរកថវិកាដើម្បីឲ្យអតីតក្រុមចម្រៀម 4Stars រូបនេះ ដើម្បីប្ដូរក្រលៀននៅប្រទេសឥណ្ឌានោះហើយ។

សង្សារថ្មីអ្នកនាងចន ច័ន្ទលក្ខិណា លោកហេង ឡុង បានឲ្យដឹងថា “លោកស្ទើរទប់ទឹកភ្នែកមិនជាប់ទេ នៅពេលដែលឭយូ ឌីស្កូ និយាយមកលោកទាំងក្រៀមក្រំថា ”ឡុង ខ្ញុំចង់រស់នៅតទៅទៀតបង…”។

អនាគតស្វាមីអ្នកនាងចន ច័ន្ទលក្ខិណា រូបនោះ ក៏បានឲ្យដឹងថា “លោកនឹងប្រកូកប្រកាសស្វែងរកថវិកាពីសប្បុរសជន និងអ្នកសិល្បករខ្មែរ មកជួយសង្គ្រោះជីវិតលោកយូ ឌីស្កូ តាមរយៈការ Live លើ Page សមាគមសិល្បករខ្មែរ នៅរសៀលថ្ងៃទី០៨ ខែមីនា នេះ”។

យ៉ាងណា តារាសិល្បៈមួយចំនួនបានឲ្យដឹងថា ការរៃអង្គាសរកលុយជួយប្ដូរក្រលៀនលោកយូ ឌីស្កូ នោះអាចសំដៅដល់ការអាណិតអាសូរពីប្រមុខថ្នាក់ដឹកនាំ និងលោកឧកញ៉ាៗច្រើនជាងការពឹងផ្អែកលើសិល្បករខ្មែរព្រោះថាកាលពីពេលថ្មីៗនេះ អ្នកនាងទូច ស្រីលក្ខណ៍ និងលោកប៉ែន ចំរ៉ុង ក៏បានចេញវីដេអូឃ្លីបសុំឲ្យលោកឧកញ៉ា២រូប ជួយសង្គ្រោះជិវីតយូ ឌីស្កូ ផងដែរ គឺលោកឧកញ៉ាហុង ពីវ និងឌួង ឆាយ តែពេលនេះមិនទាន់មានសញ្ញាណាមួយពីជនដែលមានទ្រព្យទាំង២ និងតែងតែជួយកិច្ចការសប្បុរសធម៌ទាំង២រូបនោះទេ។

តាមការឲ្យដឹងពីសង្សារអ្នកនាងចន ច័ន្ទលក្ខិណា បានឲ្យដឹងថា ការឃោសនាស្វែងរកលុយជួយជីវិតយូ ឌីស្កូ នៅថ្ងៃទី០៨ ខែមីនា​ នេះក៏មានការចូលរួមពីលោកប៉ែន ចំរ៉ុង  , អ៊ាម វន្នី និងទូច ស្រីលក្ខណ៍ ផងដែរ។

លោកយូ ឌីស្កូ ដែលធ្លាប់តែមានមាឌមាំសាច់ដុំធំៗ និងជាអ្នកបង្ហាញម៉ូដសង្ហា ស្រីៗចោមស្នេហ៍នោះ បានធ្លាក់ខ្លួនឈឺដុនដាបខ្លាំងតាំងពីឆ្នាំ២០១៧ ដោយលោកឌីស្កូ អះអាងថា កើតជំងឺក្រលៀនដែលតម្រូវឲ្យប្ដូរឈាមជារៀងរាល់សប្ដាហ៍តែមិនអាចជាដាច់ទេ គឺទាល់តែទៅប្ដូរក្រៀននៅប្រទេសឥណ្ឌា ទើបលោកអាចមានសុខភាពល្អធម្មតាវិញ ។ ប៉ុន្ដែតម្លៃក្រលៀននោះថ្លៃដល់ទៅជាង៤ម៉ឺនដុល្លារឯណោះ ហេតុនេះហើយលោកគ្មាលទ្ធភាពទេ គឺមានតែពឹងលើសប្បុរសជនប៉ុណ្ណោះ។

លោកយូ ឌីស្កូ ដែលលេចមុខក្នុងកម្មវិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២០ ឆ្នាំ២០១៨ ពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេស និងការសំណេះសំណាលជាមួយសិល្បករសិល្បការិនីនៅកោះពេជ្រ កាលពីថ្ងៃទី០៦ ខែមីនា ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នោះ ធ្វើឲ្យអ្នកសិល្បៈរួមអាជីពជាច្រើនបានតក់ស្លុតចំពោះលោកឌីស្កូ ជាខ្លាំង នៅពេលដែលឃើញលោកចុះស្គមខ្លាំង និងមានទឹកមុខក្រៀមក្រំ ដោយសារតែពិបាកចិត្ត និងជំងឺក្រលៀនធ្វើទុក្ខខ្លាំងពេក តម្រូវឲ្យលោកប្ដូរឈាមរាល់សប្ដាហ៍ ឡើងខ្សោះខ្លួននោះ។

តារាមួយចំនួនបានហុចលុយឲ្យលោកយូ ឌីស្កូ តែមិនអាចគ្រប់គ្រាន់សម្រាប់ការប្ដូរក្រលៀននោះបានឡើយ៕

RELATED ARTICLES