Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិចិន​ថា ​ផ្កាយរណបថ្មី​នឹង​ជួយ​​ការពារ​​​ផលប្រយោជន៍ ​នៅសមុទ្រចិន​ខាងត្បូង

ចិន​ថា ​ផ្កាយរណបថ្មី​នឹង​ជួយ​​ការពារ​​​ផលប្រយោជន៍ ​នៅសមុទ្រចិន​ខាងត្បូង

សមុទ្រចិនខាងត្បូង៖ ប្រភពផ្លូវការ ពីកាសែត ឆៃណាដេលី រាយការណ៍ នៅថ្ងៃព្រហស្បត្តិ៍ ក្នុងពេលដែលមាន ការកើន ឡើងនូវ ភាពតានតឹង ក្នុងដែនដី ជម្លោះនៃសមុទ្រចិន ខាងត្បូងថា ផ្កាយរណប ដែលបាន បាញ់ ចេញថ្មីៗ នេះនឹងជួយ ដល់ចិនក្នុង ការការពារនូវ ផលប្រយោជន៍ ក្នុងដែនសមុទ្រ របស់ខ្លួន។

អង្គភាព រដ្ឋបាលនៃវិ ទ្យាសាស្ត្រ បច្ចេកវិទ្យានិងឧស្សា ហកម្មការពារ ជាតិបានថ្លែង ប្រាប់កាសែត ចិនខាង លើនេះថា ផ្កាយរណប Gaofen 3 ដែលបានបាញ់ បង្ហោះកាលពីថ្ងៃពុធ នេះមានប្រព័ន្ធរ៉ាដា មួយដែល អាចចាប់យកនូវរូប ភាពពីដែន អាកាសនិងអាច ប្រតិបត្តិការនៅគ្រប់ លក្ខខណ្ឌអា កាសធាតុទាំង អស់ទៀតផង។

តាមការស្រង់ សម្តីរបស់មេដឹក នាំគម្រោង នេះលោក Xu Fuxiang ឲ្យដឹងថា ផ្កាយរណប នេះនឹងដើរតួនាទីសំខាន់ មួយក្នុងការត្រួត ពិនិត្យកងទ័ព ជើងទឹកឬកង ម៉ារីន កោះនានានិង កោះថ្មប៉ប្រះទឹក នាវាចម្បាំង និងតំបន់នៃខ្សែ ក្រវ៉ាត់ប្រេងជាដើម។ យោងតាម កាសែតឆៃណា ដេលី ផ្កាយរណប ដែលដូចជា Gaofen 3 នេះនឹងមាន សារប្រយោជន៍ បំផុតក្នុងការ ការពារសិទ្ធនិងផ លប្រយោជន៍លើ ដែនសមុទ្រ របស់ចិន។

គួររំលឹក ថាកាលពីខែ កក្កដាក ន្លងមកនេះតុលា ការមជ្ឈត្តក ម្មអន្តរ ជាតិបាន ចេញសេ ចក្តីសម្រេចប្រឆាំងនិង ការអះ អាងរបស់ចិន ក្នុងដែនទឹក ដ៏សម្បូរធន ធាតិក្នុងសមុទ្រ ចិនខាងត្បូង ដែលជាការ ប្តឹងដោយ ឯកតោភាគីរបស់ហ្វីលីពីន ខណៈរដ្ឋាភិបាលក្រុង ប៉េកាំងបាន ជំទាស់យ៉ាង ដាច់អហង្ការ និងយុត្តាធិការរបស់ តុលាការ មួយនេះ។ ដោយចិន បានអះអាងថា ភាគច្រើន នៃតំបន់សមុទ្រ ចិនខាងត្បូង អាចនាំមក នូវចំណូល ប្រមាណជា៥ទ្រីលានដុល្លារ ក្នុងមួយឆ្នាំចំពោះ ការធ្វើនាវាចរណ៍ ឆ្លងកាត់ផ្នែក ពាណិជ្ជកម្ម។

ចំណែក វៀតណាម ចិន តៃវ៉ាន់សុទ្ធសឹង តែមានជម្លោះអំ ពីអធិបតេយ្យភាព លើប្រជុំកោះ Spratly ក្នុងសមុទ្រចិន ខាងត្បូង ខណៈម៉ាឡេស៊ី ហ្វីលីពីន និងព្រុយណេ អះអាងតែតំបន់ មួយចំនួនតែប៉ុណ្ណោះ។

ទោះជាយ៉ា ងណាសារព័ត៌មាន Reuters បានរាយ ការណ៍នៅសប្តាហ៍ នេះថាវៀតណាមបានពង្រឹង កម្លាំង របស់ខ្លួន ដោយស្ងាត់ៗ នៅលើកោះរ បស់ខ្លួនក្នុងស មុទ្រចិនខាង ត្បូងដោយការចល័ត ប្រព័ន្ធបាញ់ គ្រាប់ រុកក្កែតទៅកាន់ តំបន់ជម្លោះ។

RELATED ARTICLES