Saturday, November 16, 2024
Homeតារាខ្មែរឆន សុវណ្ណរាជ បាក់មុខ ព្រោះប៊ុត សីហា?

ឆន សុវណ្ណរាជ បាក់មុខ ព្រោះប៊ុត សីហា?

ឆន សុវណ្ណរាជ ដែលស្ងប់ស្ងាត់ខ្លាំង តាំងពីខេមរៈ សិរីមន្ត ឈានចូលរួមទ្រនំនោះ ស្រាប់តែពេលនេះ បាក់មុខកាន់តែខ្លាំង នៅពេលដែលអតីតកូនក្រុមរបស់ខ្លួន ប៊ុត សីហា ដែលលើកពាន The Voice Cambodia រដូវកាលទី១ កាលពីឆ្នាំ២០១៥ នោះ ត្រូវហង្សមាស បណ្តេញចេញ…។

ឆន សុវណ្ណរាជ រីកមុខមាត់ខ្លាំងជាងគេ កាលពីឆ្នាំ2015 នៅពេលដែលអ្នកចម្រៀងរូបនេះ បានយកឈ្នះតារាចម្រៀងរៀមច្បង3រូបផ្សេងទៀត ដែលធ្វើជាគ្រូបង្វឹក (Coach) ក្នុងកម្មវិធី “The Voice Cambodia” មានពេជ្រ សោភា, ឱក សុគន្ធកញ្ញា និង ណុប បាយ៉ារិទ្ធ ដោយសារតែកូនក្រុមរបស់ខ្លួន ប៊ុត សីហា ក្លាយជាម្ចាស់ពាន The Voice Cambodia ឆ្នាំទី1 ដោយផ្តួលបេក្ខភាពឃុន វត្ថា, សាយ រតនៈ និងចំរើន សុភ័ក្រ ហើយសុវណ្ណរាជ ក៏លើកពានជាគ្រូបង្វឹកឆ្នើមដែរ។ ប៉ុន្តែ ភាពរីករាយរបស់ឆន សុវណ្ណរាជ ទៅជាការក្រៀមក្រំវិញ នៅពេលដែលប៊ុត សីហា មិនបានជោគជ័យនៅហង្សមាស ដូចក្តីរំពឹងទុកឡើយ ហើយអ្វីដែលធ្វើឱ្យតារាចម្រៀងដុះរោមទ្រូងច្រើនរូបនេះ កាន់តែបាក់មុខ និងស្រងាកចិត្តនោះ គឺនៅពេលដែលអតីតកូនក្រុម ប៊ុត សីហា ត្រូវប៉ូលិសចាប់ខ្លួន ពាក់ព័ន្ធគ្រឿងញៀន រហូតធ្វើឱ្យហង្សមាស ដេញសីហា ចេញពីផលិតកម្ម។

ប្រភពបានឱ្យដឹងថា តារាចម្រៀងល្បីឈ្មោះនៅហង្សមាស ជាច្រើនដួង ពិសេសគឺឆន សុវណ្ណរាជ តែម្តង ខកចិត្តនឹងប៊ុត សីហា ជាខ្លាំង នៅពេលត្រូវប៉ូលិសចាប់ខ្លួនពាក់ព័ន្ធគ្រឿងញៀន ទោះបីប៊ុត សីហា ប្រកែកក៏ដោយ។

ឆន សុវណ្ណរាជ បានបិទទូរស័ព្ទទាំង2ប្រព័ន្ធ ទើបមិនអាចសុំការបញ្ជាក់បានទេ កាលពីពេលថ្មីៗនេះ៕

RELATED ARTICLES