Saturday, November 16, 2024
Homeតារាខ្មែរឈិន ម៉ានិច្ច គេចអ្នកកាសែត ខ្លាចសួររឿងស្នេហា

ឈិន ម៉ានិច្ច គេចអ្នកកាសែត ខ្លាចសួររឿងស្នេហា

ឈិន ម៉ានិច្ច ដែលត្រូវបានសង្សារតាមស្អិត តាំងពីថ្ងៃប្រលង តែមិនទាន់ចូលរោងការនោះ ស្រាប់តែពេលនេះកេរ្តិ៍ឈ្មោះមិនទាន់ល្បីខ្លាំងផង តែបែរជាព្យាយាមគេចមុខអ្នកកាសែត ព្រោះខ្លាចសួររឿងសង្សារ…។

ចំណែកការបង្ហាញខ្លួនតាមឆាកតន្ត្រីចុងក្រោយនេះ នាងឈិន ម៉ានិច្ច ដែលត្រូវសង្សារតាមស្អិតដូចតុកកែនោះ បែរជាខ្លាចអ្នកកាសែត និងព្យាយាមគេចចេញមិនឱ្យមានការថតរូប និងផ្តល់បទសម្ភាសន៍អ្វីទាំងអស់។ អ្នករៀបចំកម្មវិធីប្រគំតន្ត្រីនោះ បានឱ្យដឹងថា ម៉ានិច្ច ពេលនេះកេរ្តិ៍ឈ្មោះនៅមានកម្រិតទេ អ៊ីចឹងបើធ្វើប្ញកពា តាំងខ្លួនថា ជាអ្នកចម្រៀងល្បីនោះ គឺមិនអាចទៅរួចឡើយ ពិសេស គឺបើគ្មានសារព័ត៌មានផ្សព្វផ្សាយនោះ គឺកាន់តែមិនអាចទៅរួចទៀត ព្រោះថា ពេលនេះបទចម្រៀងនាងល្បីតែ១បទ ទៅវាយលុកទីផ្សារម៉េចនឹងបានទៅ?

ប្រភពបានឱ្យដឹងថា ឈិន ម៉ានិច្ច ខ្លាចអ្នកកាសែតសួរនាំនាងរឿងផ្ទាល់ខ្លួនជាមួយគូស្នេហ៍ ទើបធ្វើឱ្យអ្នកចម្រៀងរូបនេះព្យាយាមគេចអ្នកកាសែត។ ប៉ុន្តែ តារាចម្រៀងរួមទ្រនំបានសរសើរគូស្នេហ៍​នាងឈិន ម៉ានិច្ច ថា បុរសនោះស្រលាញ់អ្នកចម្រៀងរូបនេះខ្លាំងណាស់ ហើយខាងប្រុសចង់រៀបការឱ្យបានឆាប់ៗ តែនាងម៉ានិច្ច ខ្លាចរៀបការទៅកាន់តែស្ងាត់ជាងនេះ ហើយហង្សមាស លែងលើក​ទើបនាងមិនហ៊ានប្រថុយក្រាបផ្ទឹមជាមួយប្រុសស្នេហ៍ឡើយ។

ឈិន ម៉ានិច្ច ជាអ្នកចម្រៀងស្រីតែម្នាក់គត់ របស់ផលិតកម្មរស្មីហង្សមាស នៅពេលនេះ ដែលមិនមានក្រុមរាំអមផ្ទាល់ខ្លួន និងមានការតែងខ្លួននៅមានកម្រិតនៅឡើយ ទោះបីសំឡេងនាងល្អក៏ដោយ ទើបធ្វើឱ្យនាងមិនសូវត្រូវបានគេចាប់អារម្មណ៍ទេ។ ប៉ុន្តែ អ្នកជំនាញសិល្បៈនៅផលិតកម្មរស្មីហង្សមាស បាននិយាយដោយកាន់ជើងតារារបស់ខ្លួនថា រូបរាងម៉ានិច្ច ប៉ុណ្ណេះ ធ្វើជាអ្នកចម្រៀងបានហើយ ព្រោះថា តារាល្បីៗពីមុន ក៏មិនមានអ្នកណាស្អាតជាងនេះដែរ ហើយកាលណាល្បីទៅ គឺសម្រស់នឹងកើនតាមហ្នឹងដែរជាមិនខាន៕

RELATED ARTICLES