ភ្នំពេញ ៖ ប្រធានគណបក្សអំណាចខ្មែរ លោកសួន សេរីរដ្ឋា បានលើកឡើងថា គណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំង ជាស្នំ នយោបាយរបស់គណបក្សកាន់អំណាច ព្រោះ ចូលរួមបោះឆ្នោតបង្គ្រប់កិច្ច រួចនាំសមាជិក ចូលបង្គ្រប់ទឹកក្នុងសភាជាមួយគណបក្សប្រជាជនកម្ពុជា។
លោកសួន សេរីរដ្ឋា បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោក នៅថ្ងៃទី១១ ខែ សីហា ឆ្នាំ២០១៦ថា “មន្ត្រីអ្នកនយោបាយដែលទទួល បានចំណីជា “អំណាចនិងបុណ្យស័ក្តិ” ពីគណបក្សប្រជាជន គឺជាក្រុម “ផ្កាប់ខួរក្បាល” និង ជា “សំផឹងនយោបាយ” ហើយគណបក្សនយោបាយដែលចូលរួមបោះឆ្នោតបង្គ្រប់កិច្ច រួចហើយ នាំសមាជិកត្បុលក្បាលចូលបង្គ្រប់ទឹកក្នុងសភា “អគតិ” នោះ គឺជា “ស្នំនយោបាយ” របស់ គណបក្សប្រជាជនកម្ពុជា។
បើយើងមើលពីហ្វូងអ្នកនយោបាយ ក្នុង សភា ក្នុងរដ្ឋាភិបាល និងក្នុងស្ថាប័នជាតិផ្សេងៗ នៅស្រុកខ្មែរ គឺទៅណាទៅទាំងហ្វូង ទោះអ្នក- នាំខាងមុខនោះនាំចូលភ្លើង នាំធ្លាក់ជ្រោះ នាំ បំផ្លាញជាតិឱ្យរលាយ ក៏ពួកគេមិនយកឆន្ទៈ ឧត្តមគតិនិងមនសិការផ្ទាល់ខ្លួនមកពិចារណា ដែរ។ ពួកគេជាមន្ត្រី និងជាអ្នកនយោបាយ “ផ្កាប់ខួរក្បាល” ដែលមិនហ៊ានយកខួរក្បាល ខ្លួនឯងមកគិត មកពិចារណា មកថ្លឹងថ្លែង មក ប្រមើល៍មើល ឬស្តាប់រកខុសត្រូវទេ។ ពួកហ្វូង មនុស្ស “ផ្កាប់ខួរ” នេះ គឺធ្វើការបំពេញចិត្តតែ គណបក្សខ្លួនឯងប៉ុណ្ណោះ មិនមែនធ្វើការដើម្បី បម្រើប្រទេសជាតិ និងបម្រើពលរដ្ឋខ្មែរទេ។ ចំណែកមេដឹកនាំផ្តាច់ការដែលក្រាញនឹងអំណាច ក៏គេចូលចិត្តរើសចិញ្ចឹមពួកមន្ត្រី និងអ្នកនយោ- បាយ “ផ្កាប់ខួរ” នេះ ទុកឱ្យរត់ស្រែកបន្ទរតាម ក្រោយគេ ដើម្បីបង្ហាញថា បើគេធ្វើអ្វី ចង់បាន អ្វី ឬបញ្ជាអ្វី គឺមានពួក “ផ្កាប់ខួរ” អស់ហ្នឹង ហែហមច្រើនណាស់”។
លោកសួន សេរីរដ្ឋា បន្តថា “មួយវិញ ទៀត ចំពោះពួកអ្នកនយោបាយកាកសំណល់ ដែលសល់ពីឆ្នាំ១៩៩៣ និងដែលរត់ចេញពី គណបក្សផ្សេងៗ ទៅសុំជ្រកជាមួយគណបក្ស ប្រជាជនកម្ពុជា ដើម្បីបានតំណែងនោះ គឺជា ក្រុម “សំផឹងនយោបាយ” ដែលអស់សាច់ ព្រោះ ផ្ទះបននយោបាយ (គណបក្ស) របស់ពួកគេ រលាយ សល់តែឈ្មោះនិងរូបសញ្ញា តែលែងមាន អ្នកគាំទ្រ ឬបោះឆ្នោតលែងបានកៅអី ទើប រត់ទៅធ្វើជា “សំផឹងនយោបាយ” នៅផ្ទះបន នយោបាយដែលយួនបង្កើត។ ចំណែកឯគណ- បក្សប្រឆាំងបង្គ្រប់កិច្ចដែលមានមេដឹកនាំធ្វើ នយោបាយតាំងពីឆ្នាំ១៩៩៥មកនោះ បានត្រឹម តែធ្វើជា “ស្នំនយោបាយ” ឱ្យគណបក្សប្រជាជន កម្ពុជា គឺចូលបង្គ្រប់ទឹកក្នុងសភា “អគតិ” ដើម្បី ជួយបន្តអំណាចឱ្យជនផ្តាច់ការតែប៉ុណ្ណោះ។
ដូច្នោះសូមពលរដ្ឋខ្មែរ យុវជនខ្មែរ អ្នក- ស្នេហាជាតិ ឈប់ខ្លាចពួក “ផ្កាប់ខួរ” និងឈប់ ជឿពួក “សំផឹងនយោបាយ” តទៅទៀត រួច ងាកមកស្វែងរកការពិត និងទទួលយកការពិត ទាំងអស់គ្នា ទើបអាចរកឃើញមេដឹកនាំ និង អ្នកនយោបាយស្នេហាជាតិ ដែលចង់ជួយជាតិ ជួយរំដោះទុក្ខពលរដ្ឋខ្មែរពិតប្រាកដ”។
បន្ថែមលើសំណេរខាងលើ លោកសួន សេរីរដ្ឋា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃ ដដែលនោះថា ការដែលលោកហ៊ានប្រើពាក្យ “ស្នំនយោបាយ” ឬ “សំផឹងនយោបាយ” មិន ជាពាក្យអីធ្ងន់ធ្ងរទេ សម្រាប់អ្នកនយោបាយដូច គ្នា ហើយលោកហ៊ានទទួលខុសត្រូវនូវអ្វីដែល លោកបាននិយាយ។
លោកសួន សេរីរដ្ឋា បានមានប្រសាសន៍ ថា “ធម្មតាហើយនឹងអ្នកនយោបាយ វាគ្មានអី ដែលធ្ងន់ទេ កុំឱ្យតែយើងទៅជេរប្រទេចផ្តាសា ម្តាយឪពុករបស់គេ ប៉ុន្តែនេះគឺជាការចង្អុលប្រៀប ធៀប ដើម្បីឱ្យេពលរដ្ឋខ្មែរយល់ ដើម្បីឱ្យពលរដ្ឋ មើលឃើញជាក់ថា តើអ្នកនយោបាយនៅក្នុង ប្រទេសខ្មែររាល់ថ្ងៃហ្នឹង គឺថាគាត់មានសារជាតិ ឬក៏លក្ខណៈវាយ៉ាងម៉េច? ដើម្បីឱ្យគាត់ងាយ យល់។ អ្វីដែលខ្ញុំនិយាយ គឺខ្ញុំទទួលខុសត្រូវ ខ្ញុំ អត់មានទៅខ្លាចអីនឹងការទទួលប្រតិកម្ម ឬក៏ ការគិតយ៉ាងម៉េចពីខាងអ្នកដទៃទេ ពីអ្វីដែល ខ្ញុំនិយាយ គឺ១០០ភាគរយ គឺជាគំនិតរបស់ខ្ញុំ ជាទស្សនៈរបស់ខ្ញុំ ជាការទទួលខុសត្រូវរបស់ខ្ញុំ។ ជាសរុបរួម គឺខ្ញុំចង់ពន្យល់ពលរដ្ឋខ្មែរឱ្យយល់ អ៊ីចឹងថា ចំពោះអ្នកនយោបាយដែលបានតួនាទី បានឋានៈពីគណបក្សប្រជាជនកំពុងកាន់អំណច គឺពួកហ្នឹងមានខួរក្បាល ប៉ុន្តែមិនដែលប្រើខួរ- ក្បាលខ្លួនឯងគិតទេ ផ្កាប់ខួរក្បាលខ្លួនឯងទុក។ ហើយពួកអ្នកនយោបាយដែលពីមុននៅក្នុង គណបក្សហ៊្វុនស៊ិនប៉ិច នៅក្នុងគណបក្សដទៃ ទៀត ដែលមកពីជំរំមកហ្នឹង គឺថាពួកហ្នឹងគឺ ដូចខ្ញុំនិយាយអ៊ីចឹង គឺដូចសំផឹងនយោបាយ គឺ ចេញពីបក្សមួយទៅបក្សមួយ ទៅទើរជាប់នឹង គណបក្សប្រជាជនកម្ពុជា ទៅជាចុងក្រោយ បំផុត ហើយចំពោះគណបក្សប្រឆាំងដឹកនាំ ដោយសម រង្ស៊ី តាំងពីគណបក្សជាតិខ្មែរ មក គណបក្សសម រង្ស៊ី មករូមគ្នាជាមួយសិទ្ធិ- មនុស្ស ទៅសង្គ្រោះជាតិ គឺថាធ្វើនយោបាយ តាំងពី៩៣មក គឺគ្រាន់តែជាស្នំនយោបាយ ជួយ បង្គ្រប់កិច្ច បង្គ្រប់ទឹកឱ្យគណបក្សប្រជាជន ប៉ុន្តែ មិនដែលការពារជ័យជម្នះ សំឡេងឆ្នោតរបស់ ខ្លួនដែលពលរដ្ឋប្រគល់ឱ្យទេ”៕
ដោយ ៖ កុលបុត្រ