Saturday, November 16, 2024
Homeតារាខ្មែរសុឹម សូលិកា សង្សារចាស់លែងចង់ជួប

សុឹម សូលិកា សង្សារចាស់លែងចង់ជួប

ស៊ឹម សូលិកា ដែលផ្តាច់ស្នេហ៍លោកទិត ថាវរិទ្ធ ជាង៣ឆ្នាំហើយ ងាកទៅស្នេហ៍ស្និទ្ធលោកអេង រិទ្ធី នោះ ធ្វើឱ្យសង្សារចាស់បាក់មុខខ្លាំង រហូតដល់លែងចង់ជួបមុខទៀតផង ពិសេស គឺនៅពេលដែលអ្នកនាងតែងបង្ហាញពីភាពល្អូកល្អិនជាមួយលោករិទ្ធី…។

ស៊ឹម សូលិកា ជាអ្នកមេម៉ាយ ដែលអាចចាត់ទុកថា មានមន្តស្នេហ៍ខ្លាំងជាងគេ ក្នុងចំណោមតារាលែងប្តី ព្រោះគ្រាន់តែផ្តាច់ស្នេហ៍ចាស់ភ្លាម អ្នកថ្មីក៏ចូលខ្លួនមកជំនួសតំណែងភ្លាម ដែលធ្វើឱ្យតារាកូន1រូបនេះ គ្មានទុក្ខកង្វល់ច្រើនដូចតារាដទៃទៀតឡើយ ព្រោះថា ដូចបទចម្រៀងនាយចឺម “បែកពីមួយទៅមួយ ដើម្បីស្វែងរកសុភមង្គល”។

ដោយឡែក ចំណងស្នេហាទី4 របស់ស៊ឹម សូលិកា ដែលភ្ជាប់ស្នេហ៍ជាមួយតារាក្រោមដំបូលតែមួយ លោកអេង រិទ្ធី នៅពេលនេះ មានការរិះគន់ច្រើនជាងការគាំទ្រ ព្រោះថា យកអ្នកថ្មីក្បែរខ្លួនអ្នកចាស់ ដែលគ្រប់គ្នាសុទ្ធតែមើលទៅដឹងថា រឿងស្នេហាបែបរញ៉េរញ៉ៃនេះ គឺនាងសូលិកា ហាក់មានចេតនាដូចជាចង់បំបាក់ ឬធ្វើការសងសឹកទៅលើលោកទិត ថាវរិទ្ធ ដែលនាងធ្លាប់រួមរស់ក្រោមដំបូលជាមួយនាងជាច្រើនឆ្នាំ តែគ្រាន់តែភ្លេងការមិនព្រមបំពេញបំណងនាងបាននោះ។

ពិធីការិនីល្បីឈ្មោះម្នាក់ របស់ប៉ុស្តិ៍បាយ័ន បានបង្ហើបឱ្យដឹងថា លោកទិត ថាវរិទ្ធ មានការខ្មាសអៀន រហូតដល់លែងចង់ជួបមុខសូលិកា ទៀតផង ជាពិសេស គឺនៅពេលដែលទៅចូលរួមកម្មវិធីអ្នកសិល្បៈហើយ សូលិកា បណ្តើរលោករិទ្ធី មករួមតុជាមួយនោះ ដែលធ្វើឱ្យលោកខ្មាសគេខ្លាំង។

សុឹម សូលិកា និងលោកអេង រិទ្ធី

ប្រភពបានឱ្យដឹងទៀតថា មានកម្មវិធីខ្លះ សូលិកា ចុះទៅតាមបណ្តាខេត្តចូលរួមជាមួយលោកថាវរិទ្ធ ហាក់ដូចជាគ្មានបញ្ហាអីសោះអ៊ីចឹង តែតាមការពិតនោះ គឺជាថ្នាក់ដឹកនាំប៉ុស្តិ៍បាយ័ន តម្រូវព្រោះធាតុពិត អ្នកទាំង2 មិនអាចស្និទ្ធស្នាលគ្នាដូចមុនទៀតបានជាដាច់ខាត។

ស៊ឹម សូលិកា បានលែងលះអតីតប្តី លោក “វីរៈ” ដោយបន្សល់ចំណងដៃកូនស្រីស្រស់ស្អាតម្នាក់ ពេញក្រមុំទៅហើយ គឺកញ្ញាស្រីណុច។ សូលិកា ល្បីថា ធ្លាប់ភ្ជាប់ស្នេហ៍ជាមួយអតីតតារាសម្តែងស៊ុក សុភា  តែបានប្រេះឆាដោយសារលោកខៀវ ងាកទៅរៀបការជាមួយអ្នកមេម៉ាយកូន2 នៅអូស្ត្រាលីបាត់ ទើបធ្វើឱ្យអ្នកមេម៉ាយរូបនេះស្មគ្រ័ស្មោះតែលោកទិត ថាវរិទ្ធ ម្នាក់គត់ តែចំណងស្នេហ៍ទី3នេះ បានរលត់កណ្តាលផ្លូវ បន្ទាប់ពីមានអាយុជាង5ឆ្នាំ ដែលធ្វើឱ្យសូលិកា ឈឺផ្សាបេះដូងក្រៃលែង ព្រោះថា ត្រូវអ្នកសិល្បៈរួមអាជីពមួយចំនួន ហៅអ្នកនាងថា តារាមិនសូវសមប្រកបរឿងស្នេហាទេ គឺជួបបែកៗ តែការពិត នៅពីក្រោយរឿងចែកផ្លូវគ្នានេះ គឺមកពីក្រុមគ្រួសារខាងលោកថាវរិទ្ធ មិនព្រមទទួលស្គាល់នាងជាសមាជិកគ្រួសារសោះ។

ដោយសារចង់ឱ្យអតីតសង្សារចាស់បានភ្លឺភ្នែកនោះ ទើបសូលិកា បានលេងមួយក្បាច់ដាច់ចង្កេះ លោកថាវរិទ្ធ តាមរយៈការភ្ជាប់ស្នេហ៍ថ្មីភ្លាម ជាមួយលោកអេង រិទ្ធី ដែលជាអតីតកូនចៅលោកថាវរិទ្ធ នោះ ហើយនៅទីបំផុតអ្នកមេម៉ាយរូបនេះបានជោគជ័យដូចបំណងមែន ព្រោះថា ធ្វើឱ្យអតីតអគ្គនាយករងប៉ុស្តិ៍បាយ័ន រូបនោះ មានការបាក់មុខរហូតដល់គេចមុខពីសូលិកា តែម្តង។

បើទោះជាចំណងស្នេហ៍ស៊ឹម សូលិកា និងលោកអេង រិទ្ធី ល្បីល្បាញខ្លាំងក្នុងចង្កោមអ្នកសិល្បៈ និងស្រទាប់មហាជន ដោយចាត់ទុកថា ពួកគេដូចប្តីប្រពន្ធក៏ដោយ តែសូលីកា និងលោកអេង រិទ្ធី នៅតែមិនទាន់ព្រមសារភាពស្នេហ៍នេះទេ ហើយអ្នកនាងសូលិកា ថែមទាំងព្រមានអ្នកកាសែតទៀតថា បើសម្ភាសន៍នាងហើយសួររឿងទាក់ទងជាមួយលោកអេង រិទ្ធី នោះ មិនចាំបាច់មកសម្ភាសន៍នាងទៀតទេល្អជាង។

លោកទិត​ ថាវរិទ្ធិ

ការដែលសូលិកា មិនចង់និយាយរឿងស្នេហាដ៏រសើបនៅពេលនេះ គឺដោយសារតែនាងដឹងថា ការដែលផ្តាច់ស្នេហ៍ពីអតីតមេមកសាងស្នេហ៍ជាមួយកូនចៅនោះ គឺធ្វើឱ្យនាងមានការរិះគន់ច្រើន ហើយអ្នកដែលគេអាណិត គឺជាលោកថាវរិទ្ធ ទៅវិញទេ ហេតុនេះហើយបានជានាងមិនចង់លាតត្រដាងរឿងស្នេហាដែលមានភាពស្មុគស្មាញខ្លាំងនេះ។

មហាជនរង់ចាំមើលថា ចំណងស្នេហ៍ទី3របស់អ្នកនាងស៊ឹម សូលិកា និងលោកអេង រិទ្ធី អាចឈានទៅរកជីវិតអាពាហ៍ពិពាហ៍ជាលើកទី2 ដូចគ្នាបានទេ? ឬមួយក៏សូលិកា សុខចិត្តពន្យារពេលរៀបការ ដោយមិនខ្លាចបរាជ័យស្នេហ៍ជាលើកទី4?…៕

RELATED ARTICLES