Wednesday, October 8, 2025
Homeព័ត៌មានជាតិសមត្ថកិច្ចចាប់បានហើយ ឃាតករអារកសម្លាប់បុរសម្នាក់ ស្លាប់ឱបគល់ឈើ

សមត្ថកិច្ចចាប់បានហើយ ឃាតករអារកសម្លាប់បុរសម្នាក់ ស្លាប់ឱបគល់ឈើ

ភ្នំពេញ ៖ ក្រោយពីសមត្ថកិច្ចប្រឹងដុតដៃដុតជើងស្វែងរកមុខឃាតករអារកសម្លាប់បុរសម្នាក់ បណ្តាលឱ្យដេកស្លាប់ឱបជាប់គល់ត្នោតយ៉ាងអាណោចអាធ័ម និងត្រូវប្រជាពលរដ្ឋប្រទះឃើញ សង្ស័យថាជាករណីប្លន់សម្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ម្សិលមិញនេះ នៅចំណុចដីវាលមួយកន្លែង ក្បែរការដ្ឋានសង់ផ្ទះល្វែង ស្ថិតនៅខាងក្រោយរោងចក្របឺរី ក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ត្រូវបានចាប់ខ្លួនបានហើយ។

ឃាតករសាហាវយង់ឃ្នងដែលសមត្ថកិច្ចចាប់បាននៅពេលនេះ មានឈ្មោះអាន សុភាព អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យអាន សុភាព បានសារភាពថា មូលហេតុដែលនាំឲ្យគេកើតចិត្តខឹងរហូតដល់ថ្នាក់អាករសម្លាប់ជនរងគ្រោះ គឺមកពីជនរងគ្រោះទោះដណ្តឹងប្រពន្ធរបស់គេ ទាំងគេនិងប្រពន្ធ មិនទាន់លែងលះគ្នាដាច់ស្រេច។ ចំពោះកាំបិតដែលគេបានធ្វើសកម្មភាពអារកសម្លាប់រួចហើយ គេបានបោះចោលក្នុងប្រឡាយទឹកចោមចៅ។

ក្រោយពីទទួលបានចម្លើយសារភាព សមត្ថកិច្ចបាននាំឃាតករទៅចង្អុលបង្ហាញកន្លែងដែលបានកាំបិតចោលនៅប្រឡាយទឹក តែពេលនេះរកមិនទាន់ឃើញនៅឡើយទេ៕

RELATED ARTICLES