Friday, January 17, 2025
Homeសង្គម និងជីវិតកូនប្រុសចិត្តខ្លាំង! គ្រាន់តែឪដេញចេញពីផ្ទះ រត់ទៅចងកសម្លាប់ខ្លួន

កូនប្រុសចិត្តខ្លាំង! គ្រាន់តែឪដេញចេញពីផ្ទះ រត់ទៅចងកសម្លាប់ខ្លួន

ខេត្តព្រៃវែង ៖ យុវជនម្នាក់ ព្រោះតែតូចចិត្តនឹងរឿងឪពុកស្តីបណ្តេញលែងឱ្យចូលផ្ទះ ព្រោះស្តីប្រដៅមិនស្តាប់ ក៏ឈឺចិត្តស្អិតទ្រូង រហូតដល់មានគំនិតខ្លី ចងកសម្លាប់ខ្លួន បង្កឱ្យមានកាភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចដើមព្រីងខាងក្រោយផ្ទះ ជនរងគ្រោះចំងាយប្រមាណ១៥ម៉ែត្រ ស្ថិតក្នុងភូមិព្រះអណ្តូង ឃុំស្វាយជ្រុំ ស្រុកមេសាង។

យុវជនគំនិតខ្លី ដែលចងកធ្វើអត្តឃាត ព្រោះតែតូចចិត្តនឹងរឿងឪពុកដេញចេញពីផ្ទះ មានឈ្មោះយន ព្រិច អាយុ២៣ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះជាមនុស្សគ្មានការងារអ្វីធ្វើទេ មួយថ្ងៃៗដើរទាត់ខ្យល់ ដើរលេងប៉ាឡែ សេពគប់មិត្តភក្តិសុទ្ធតែជាក្រុមបងតូចបងធំប្រចាំភូមិ តែងជុំគ្នាផឹកស៊ីស្រវឹងអួទីនួរាល់ថ្ងៃ ទោះជាឪពុកម្តាយប្រឹងអប់រំប្រដៅ អូសទាញយ៉ាងណា ក៏កូនប្រុសនេះមិនខ្ចីយកត្រចៀកស្តាប់បន្តិចិណាសោះ។

ប្រភពដដែលបន្តថា ដោយសារតែខឹងនឹងជនរងគ្រោះនិយាយប្រដៅមិនស្តាប់ កែមិនឡើង ទើបបុរសជាឪពុក បានសម្រេចស្តីបណ្តេញកូនប្រុសលែងឱ្យចូលផ្ទះ ស្រាប់តែជនរងគ្រោះឈឺចិត្តស្អិតទ្រូង ក៏រត់ទៅចងកសម្លាប់ខ្លួននៅលើដើមព្រីង តាំងពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ រហូតដល់ព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ទើបមានអ្នកប្រទះឃើញ កើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថាជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនប្រាកដមែន បន្ទាប់មកក៏ប្រគល់សាកសពទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES