Saturday, November 16, 2024
Homeតារាខ្មែរសុគន្ធ និសា ស្វាមីរំអុកចង់បានកូន

សុគន្ធ និសា ស្វាមីរំអុកចង់បានកូន

យ៉ាងណា ស្វាមីសុគន្ធ និសា ដែលជាអ្នកជំនួញល្បីឈ្មោះលោកសាំបា នោះ ហាក់មិនបារម្ភច្រើនឡើយទៅលើកេរ្តិ៍ឈ្មោះភរិយា ហើយតាមព័ត៌មានថា ស្វាមីកំពុងរំអុកនិសា ឱ្យពពោះតំណក់ឈាមលោក ដើម្បីបានកូនខ្ចីបីប្រលែងលេងឆាប់ៗនេះទៀតផង…។

អ្នកសិល្បៈមួយចំនួនបានលើកឡើងថា សកម្មភាពរបស់សុគន្ធ និសា នៅពេលនេះ ត្រូវបានគេមើលឃើញថា អាចមកពីនាងមានជីវភាពលំនឹងគ្រប់គ្រាន់ហើយ ព្រោះស្វាមីនាងជានាយកផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុន Manulife នោះ មានទ្រព្យស្តុកស្តម្ភ បើទោះជានិសា ឈប់ច្រៀងក៏មិនខ្វះលុយចាយដែរ។ ម៉្យាងទៀត លោកពៅ សម្បត្តិ ហៅសាំបា ស្វាមីរបស់សុគន្ធ និសា ក៏មានផ្ទះផ្ទាល់ខ្លួននៅរដ្ឋឡូវែល ម៉ា់សសាឈូសេត សហរដ្ឋអាមេរិក ដែរ អ៊ីចឹងបើនិសា លែងចង់ច្រៀង ហើយចង់ទៅរស់នៅអាមេរិកនោះ គឺពួកគេអាចធ្វើបានគ្រប់ពេលទាំងអស់។

តាមអ្នកសិល្បៈដែលស្និទ្ធស្នាលជាមួយសុគន្ធ និសា បានបង្ហើបឱ្យដឹងថា ពេលនេះស្វាមីនិសា កំពុងរំអុកចង់បានកូនខ្ចីបីប្រលែងលេងឱ្យបានឆាប់ៗដែរ ហើយរឿងនេះ និសា មិនអាចប្រឆាំងជាមួយស្វាមីទេ ព្រោះមិត្តភក្តិនៅជុំវិញខ្លួននាង សុទ្ធតែជំរុញអ្នកចម្រៀងរូបនេះឱ្យឆាប់ពពោះឱ្យប្តីដែរ ធ្វើឱ្យនិសា កាន់តែមិនអាចប្រកែកបានឡើយ។

ដោយឡែក កាលពីពេលថ្មីៗនេះ ស្វាមីអ្នកនាស សុគន្ធ និសា បានជួបគ្រោះថ្នាក់ចរាចរណ៍ បើករថយន្ត Rang Rover បុកពីក្រោយម៉ូតូ ដែលកំពុងចតស្ងៀម បណ្តាលឲ្យបាក់គូទក្រយ តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ។

ក្នុងហេតុការណ៍នេះ ស្វាមីសុគន្ធ និសា បានជួបចរចាជាមួយជនរងគ្រោះ ហើយបានសងសំណង៤៥០ដុល្លារ បញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង។

RELATED ARTICLES