Saturday, November 16, 2024
Homeតារាខ្មែរសូមសរសើរ!!! នាយកុយ-នាយក្រឹម គ្រាន់តែឮនាយសានម៉ៅ ឈឺដេកពេទ្យភ្លាម ទៅសួរសុខទុក្ខភ្លាមតែម្តង

សូមសរសើរ!!! នាយកុយ-នាយក្រឹម គ្រាន់តែឮនាយសានម៉ៅ ឈឺដេកពេទ្យភ្លាម ទៅសួរសុខទុក្ខភ្លាមតែម្តង

ភ្នំពេញ ៖ តារាកំប្លែង លោកធូ ចំរ៉ុង ហៅនាយសាន ម៉ៅ បានធ្លាក់ខ្លួនឈឺធ្ងន់ភ្លាមៗ និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីជំងឺសួត និងបេះដូងរបស់លោកបានចាប់ផ្តើមធ្វើទុក្ខខ្លាំង ទន្ទឹមនឹងនេះ តារាកំប្លែងជើងច្បាស់ល្បីឈ្មោះ២រូប គឺនាយកុយ និងនាយក្រឹម បានធ្វើដំណើរទៅសួរសុខទុក្ខនាយសានម៉ៅ ដល់បន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗដែរ ព្រមទាំងបានជូនពរឱ្យនាយសានម៉ៅ ឆាប់ជាសះស្បើយពីជំងឺ។

យោងតាមគណនីហ្វេសប៊ុករបស់លោកអឹុម ជីវ៉ា កាលពីថ្ងៃទី១៨ ខែមីនា  ឆ្នាំ២០១៨ បានបង្ហោះសារមួយថា “ស្តាប់សម្តីបងសានម៉ៅ មានអារម្មណ៍ថាក្តុកក្តួលណាស់ យប់មិញ នាយសានម៉ៅ បានប្រាប់ខ្ញុំដោយសំឡេងខ្សាវៗថា នាយមកសម្រាកនៅពេទ្យ២ថ្ងៃហើយ មិនហ៊ានប្រាប់គេឱ្យដឹងទេ ព្រោះកុំឱ្យខ្មាស់គេ កុំឱ្យគេដៀលថា សិល្បៈពេលឈឺរកជំនួយ អូនជីវ៉ាឯង គ្រាន់តែប្រាប់សិល្បៈគ្នាយើងឱ្យដឹងទៅបានហើយ បើទោះបីបងអត់លុយ បងសុខចិត្តលក់ឡានរបស់បងព្យាបាលជំងឺ កុំឱ្យទស្សនិកជនគេដៀលដល់សិល្បៈយើងអូន បងសុខចិត្តធ្វើទៅតាមលទ្ធភាព បានប៉ុនណា គឺបានប៉ុណ្ណឹងចុះ យើងជាមនុស្សធ្វើឱ្យគេសប្បាយ ចឹងហើយពេលយើងឈឺ ក៏កុំទៅធ្វើអីឱ្យគេទើសចិត្តដែរអូន សូមបញ្ជាក់ដែរថា នាយសានម៉ៅ កំពុងសង្គ្រោះបន្ទាន់ ដំណាក់ការធ្ងន់ធ្ងរនៅក្នុងមន្ទីពេទ្យកាល់ម៉ែត្រ ដោយសារជំងឺទឹកក្នុងសួត និងបេះដូង និងជំងឺទឹកនោមផ្អែម…”។

ដោយឡែក កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២១៨ គណនីហ្វេសប៊ុកសិល្បករកម្ពុជា បានបង្ហោះនូវរូបថតចំនួន៦សន្លឹក បង្ហាញពីស្ថានភាពនាយសានម៉ៅ តារាកំប្លែងល្បីឈ្មោះ ដែលកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ព្រមទាំងបានបង្ហោះសារមួយថា “តារាកំប្លែង លោកធូ ចំរ៉ុង ហៅ នាយសានម៉ៅ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត ដោយសារជំងឺបេះដូងនិងទឹកក្នុងសួតធ្ងន់ធ្ងរ។ ខ្ញុំបាទ អ៊ឹម ជីវ៉ា តំណាងឱ្យសមាគមសិល្បករខ្មែរ ដែលមានអ្នកបងចន ច័ន្ទលក្ខិណា ជាប្រធាន និងបងប្រុស ហេង ឡុង បានយកថវិកាមកឧបត្ថម្ភដល់នាយសានម៉ៅ នូវថវិកាចំនួន២លានរៀល។ សូមអភ័យទោសចំពោះរូបភាព តែគ្រាន់តែចង់ជូនដំណឹងដល់សិល្បករ និងទស្សនិកជនឱ្យបានជ្រាបតែប៉ុណ្ណោះ…”។

 

ក្រោយពីទទួលបានដំណឹងថា នាយសានម៉ៅ ធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យកាល់ម៉ែតភ្លាម គេឃើញវត្តមាននាយកុយ និងនាយក្រឹម បានធ្វើដំណើរទៅសួរសុខទុក្ខមិត្តភក្តិរួមអាជីព ដល់បន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗផងដែរ ដោយបាននាំយកនូវថវិកា មួយចំនួនជួយឧបត្ថម្ភដល់នាយសានម៉ៅ ដើម្បីសម្រាលបន្ទុកក្នុងការព្យាបាលផងដែរ។

 

បន្ទាប់ពីសួរសុខទុក្ខនាយសានម៉ៅ ដល់មន្ទីរពេទ្យរួច នាយកុយ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ Koy Kompleng បានបង្ហោះសារខ្លីមួយថា “ជូនពរសម្លាញ់សានម៉ៅឆាប់ជា…”៕

RELATED ARTICLES