Friday, January 17, 2025
Homeសង្គម និងជីវិតបុរសអាក្រាតកាយអង្គុយស្លាប់លើកៅអី សង្ស័យឃាតកម្ម

បុរសអាក្រាតកាយអង្គុយស្លាប់លើកៅអី សង្ស័យឃាតកម្ម

ភ្នំពេញ ៖ បុរសជាជនបរទេសម្នាក់ ត្រូវបានគេប្រទះឃើញអង្គុយស្លាប់លើកៅអីក្នុងបន្ទប់ផ្ទះជួល ទាំងអាក្រាតកាយ និងមានឈាមប្រឡាក់ជាប់ខ្លួនទៀតផង ជាហេតុធ្វើឱ្យកើតមានការសង្ស័យថាជាអំពើឃាតកម្ម ទើបមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះត្រួតពិនិត្យដល់កន្លែង កើតហេតុភ្លាមៗ ដើម្បីស្វែងរកមូលហេតុពិតប្រាកដ។

ហេតុការណ៍ប្រទះឃើញបុរសជាជនបរទេសអង្គុយស្លាប់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួល យីហោ ឌឹវ៉ល ជាន់ទី៣ ស្ថិតនៅផ្ទះលេខ 35CE4 ផ្លូវ១៧៤ ភូមិ១៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

សាកសពបុរសរងគ្រោះ មានឈ្មោះ ERIK ZOOROW អាយុ៤៧ឆ្នាំ ជាជនជាតិអាល្លឺម៉ង់ មុខរបរទេសចរណ៏ កាន់លិខិតឆ្លងដែន លេខNo C5HTNWWTG ស្នាក់នៅផ្ទះជួលទីតាំងកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះបានចូលមកធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា រួចបានមកជួលផ្ទះខាងលើស្នាក់នៅមួយរយៈមកហើយ។ ជារៀងរាល់ថ្ងៃ គេតែងឃើញជនរងគ្រោះចេញចូលផ្ទះជួល មិនដែលខានឡើយ ប៉ុន្តែមកដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅពេលដែលអ្នកជួលផ្ទះស្នាក់នៅក្បែរគ្នា ដើរឆ្លងកាត់បន្ទប់របស់ជនរងគ្រោះ ស្រាប់តែឃើញបន្ទប់អត់មានចាក់សោនោះទេ លុះពិនិត្យមើលទៅខាងក្នុងបន្ទប់ កុ៏ប្រទះឃើញជនរងគ្រោះអង្គុយអាក្រាតកាយ ដោយមានឈាមប្រឡាក់ជាប់ខ្លួន ទើបសង្ស័យថាជាករណីឃាតកម្ម ក៏ប្រញាប់ផ្តល់ដំណឹងប្រាប់ម្ចាស់ផ្ទះជួល រាយការណ៍សុំអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋានចុះមកពិនិត្យ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញខាងកោសល្យវិច័យរាជធានីភ្នំពេញ បានចុះមកធ្វើការត្រួតពិនិត្យ ដើម្បីស្រាវជ្រាវរកមូលហេតុនៃការស្លាប់នេះឱ្យបានច្បាស់លាស់៕

RELATED ARTICLES