Thursday, October 9, 2025
Homeព័ត៌មានជាតិព្រះសង្ឃវត្តនាគវ័ន ប្រកាសលក់រថយន្ត យកលុយសង់កុដិ

ព្រះសង្ឃវត្តនាគវ័ន ប្រកាសលក់រថយន្ត យកលុយសង់កុដិ

ភ្នំពេញ ៖ ជារឿងគួរឱ្យភ្ញាក់ផ្អើលមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត ដែលត្រូវបានពុទ្ធបរិស័ទ្ធស្គាល់ច្បាស់ថា ព្រះអង្គគឺជាព្រះសង្ឃគង់នៅវត្តនាគវ័ន និងមានព្រះកិត្តិនាមល្បី ព្រមទាំងបានជួយរួមចំណែកក្នុងការងារមនុស្សធម៌យ៉ាងច្រើនហូរហែនោះ បានសម្រេចព្រះទ័យប្រកាសលក់រថយន្តទំនើប Lexus-570 តាមហ្វេសប៊ុក  ដើម្បីយកបច្ច័យទៅកសាងកុដិ សម្រាប់ព្រះសង្ឃគង់នៅក្នុងអារាមវត្តនាគវ័ន។

រថយន្តទំនើបជាកម្មសិទ្ធិរបស់ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត ដែលត្រូវបានព្រះអង្គប្រកាសលក់តាមហ្វេសប៊ុកនោះ ជាប្រភេទរថយន្ត Lexus-570 ពណ៌ស ពាក់ស្លាកលេខ 2Q-2222។ តាមសង្ឃដីការបស់ព្រះអង្គ រថយន្តទំនើប១គ្រឿងនេះ គឺលោកឧកញ៉ាមួយរូបបានទិញមកប្រគេនព្រះសង្ឃសម្រាប់និមន្តទៅទីជិតឆ្ងាយ។

យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន របស់ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត បានបង្ហោះសារមួយកាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ថា “ឆ្នាំថ្មី២០១៨ ខ្ញុំព្រះករុណា អាត្មាភាព នី សុវណ្ណមុនីរ៉េត គង់នៅវត្តនាគវ័ន កុដិ២៤ អាត្មាភាពសំរេចចិត្តលក់រថយន្ត ៥៧០ ដែលញាតិញោមប្រគេន ដើម្បីកសាងកុដិប្រគេនព្រះសង្ឃគង់នៅវត្តនាគវ័ន ដោយឃើញថា ព្រះអង្គពុំមានបច្ច័យដើម្បីកសាងឡើយ សល់ប៉ុន្មាន អាត្មាភាពនឹងបន្តធ្វើមនុស្សធម៌ ធ្វើទានដល់ញាតិញោមទីទ័ល ចាស់ជរា បន្តទៀត Tel: 077 200001 – 077 5555 43 (លក់រថយន្ត)…”។

បន្ទាប់ពីបានបង្ហោះសាររួចមក ក៏មានអ្នកចូលរួមខលមិនផងដែរ ដោយសរសេរថា “ខ្ញុំម្ចាស់មានសេចក្តីជ្រះថ្លាណាស់ ដែលឃើញម្ចាស់គ្រូបងមានមេត្តាចិត្តដល់ជនក្រីក្រដែលកុំពុងខ្វះខាត ដោយទឹកចិត្តដ៏បរិសុទ្ធមហាកុសលនេះរបស់ម្ចាស់គ្រូបង ដែលបានបរិច្ចាគទានដល់មនុស្ស សត្វមិនរើសអើង នេះហើយជាទានបារមី មេត្តា បារមី ខន្តី បារមី ឧបក្ខា បារមី ដែលម្ចាស់គ្រូបានសន្សំជារៀងរាល់ថ្ងៃ ទានទាំងឡាយដែលម្ចាស់គ្រូបង បានធ្វើហើយ ទានទាំងនោះនឹងវិលមករកម្ចាស់គ្រូបងវិញមិនខានឡើយ សូមម្ចាស់គ្រូបង សុខភាពល្អ…”៕

RELATED ARTICLES