អាហ្វហ្គានីស្ថាន៖ អ្នកនាំពាក្យ រដ្ឋាភិបាលប្រចាំខេត្ត កើតហេតុបានថ្លែង ថាមានជន ស៊ីវិល៤នាក់ ត្រូវបាន សម្លាប់ ក្នុងការបំផ្ទុះ គ្រាប់បែក លើដងផ្លូវមួយ ក្នុងខេត្ត Kandahar ភាគខាងត្បូង ប្រទេស អាហ្វហ្គានីស្ថាន។
អ្នកនាំពាក្យ រដ្ឋាភិបាលប្រចាំ ខេត្ត Kandahar លោក Samim Khpalwak បានថ្លែងប្រាប់ សារព័ត៌ មានស៊ីនហួរ ថា រថយន្តមួយ គ្រឿងបានផ្ទុះឆេះ ដោយសារគ្រឿង ផ្ទុះកែច្នៃ នៅលើដង ផ្លូវមួយក្នុង តំបន់ Shaalghamai ស្រុក Maiwand នៅ រង្វង់ម៉ោង ៧និង៣០នាទី ព្រឹកម៉ោង ក្នុងស្រុក។ ការផ្ទុះនេះ ត្រូវបាន គេអះអាង ថាមានអ្នក ដំណើរ ដែល ជិះក្នុង រថយន្ត នោះចំនួន៤នាក់។
លោកបាន ទម្លាក់កំហុស ករណីនេះលើស ត្រូវរបស់អាហ្វហ្គានី ស្ថានជាអ្នក ប្រព្រឹត្ត ដែល សំដៅលើ ក្រុមសកម្ម ប្រយុទ្ធតាលីបង់ ចំពោះការវាយ ប្រហារលើខេត្តដែល ស្ថិតនៅចម្ងាយ ប្រមាណជា ៤៥០គីឡូម៉ែត្រ ពីរដ្ឋធានី កាប៊ុលរបស់ អាហ្វហ្គានីស្ថាន។
ពួកតាលីបង់ បាននិងកំពុង ប្រើប្រាស់គ្រឿង ផ្ទុះកែច្នៃបំផ្ទុះលើ គោលដៅរបស់ កងកម្លាំង សន្តិសុខ ប៉ុន្តែសព្វាវុធ ដែលបណ្តាលឲ្យ មនុស្សស្លាប់ នេះក៏ធ្វើឲ្យ រងរបួសដល់ជន ស៊ីវិលជាច្រើន នាក់ផងដែរ។
ទោះជាយ៉ាង ណាមន្ត្រី បេសកកម្មអង្គការ សហប្រជាជាតិប្រចាំ ប្រទេស អាហ្វហ្គានីស្ថាន បានឲ្យដឹង ថា មានជន ស៊ីវិលប្រមាណជា ១.៦០០នាក់ត្រូវ បានសម្លាប់ និងមនុស្សជាង៣.៥៦០នាក់ ផ្សេងទៀត រងរបួសក្នុង ជម្លោះដែលពាក់ព័ន្ធ និង អំពើហិង្សាជាច្រើននិង ការវាយប្រហារ ដែលដឹកនាំ ដោយពួកតាលីបង់ ក្នុងអំឡុង ឆមាសទី១នេះ។