Saturday, January 18, 2025
Homeសង្គម និងជីវិតចាប់រំលោភក្មេងស្រីសម្រេចបាន៣ដង ម៉ែដឹងប្តឹងប៉ូលិស

ចាប់រំលោភក្មេងស្រីសម្រេចបាន៣ដង ម៉ែដឹងប្តឹងប៉ូលិស

ភ្នំពេញ ៖ បុរសល្មោភកាមម្នាក់ បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីម្នាក់ជាបន្តបន្ទាប់រហូតដល់បានសម្រេចដល់ទៅ៣ដង និងចេះតែគំរាមកំហែង មិនឱ្យក្មេងស្រីរងគ្រោះប្រាប់អ្នកណាដាច់ខាត លុះចុងក្រោយ រឿងរ៉ាវបែកធ្លាយដឹងដល់ម្តាយក្មេងស្រីរងគ្រោះ ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ចាប់ខ្លួនជនសង្ស័យនាំយកទៅចាត់ការតាមច្បាប់។

ករណីប្រុសព្រានរំលោភសេពសន្ថវៈលើក្មេងស្រីនេះ បានកើតឡើងលើកចុងក្រោយ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។ លុះក្រោយពីម្តាយក្មេងស្រីរងគ្រោះដឹងរឿងរ៉ាវ ក៏ដាក់ពាក្យប្តឹង និងត្រូវសមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យបាន កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះលេខ252F ក្រុមទី៣ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

ជនសង្ស័យល្មោភកាមដែលចាប់រំលោភកូនស្រីគេបានសម្រេច៣ដង ត្រូវម្តាយគេប្តឹងប៉ូលិសចាប់ខ្លួននេះ មានឈ្មោះម៉េងលី សេងអ៊ី អាយុ២៧ឆ្នាំ មុខរបរជាងថតរូប មានលំនៅផ្ទះដែលសមត្ថកិច្ចចុះឃាត់ខ្លួន។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះជ.ស.ន អាយុ១៣ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជន មានលំនៅត្រង់ចំណុចកើតហេតុខាងលើ (ក្បែរផ្ទះជនសង្ស័យ)។

តាមប្រភពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយប៉ាក បានបញ្ជាក់ប្រាប់ថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះ ដោយប្តឹងចោទប្រកាន់ទៅលើឈ្មោះម៉េងលី សេងអ៊ី ថាបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើកូនស្រីរបស់គាត់រហូតដល់បានសម្រេចចំនួន៣ដងមកហើយ ដោយលើកចុងក្រោយ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨។

តាមសម្តីក្មេងស្រីរងគ្រោះ បានឱ្យដឹងថា ជនសង្ស័យពិតជាធ្លាប់ចាប់រំលោភនាងជាបន្តបន្ទាប់រហូតដល់ទៅ៣ដងប្រាកដមែន ដោយជនសង្ស័យតែងចាប់រំលោភនាង នៅពេលដែលឪពុកម្តាយរបស់នាងមិននៅផ្ទះ ហើយក៏ត្រូវជនសង្ស័យល្បួងហៅនាងទៅជួបនៅផ្ទះរបស់គេ រួចក៏ចាប់រំលោភតែម្តង។ ក្រោយពេលរំលោភនាងរួចរាល់ ជនសង្ស័យតែងលួងលោមនាងផង សម្លុតគំរាមនាងផង មិនឱ្យទម្លាយរឿងមួយនេះប្រាប់អ្នកណាដាច់ខាត ពិសេសឪពុកម្តាយរបស់នាង ប៉ុន្តែលើកចុងក្រោយ ដោយសារតែនាងទ្រាំមិនបាន ទើបដាច់ចិត្តទម្លាយរឿងប្រាប់ម្តាយទាំងអស់ តែម្តង។

ក្រោយទទួលបានពាក្យបណ្តឹងខាងលើភ្លាម សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ រួចក៏នាំខ្លួនយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលស្វាយប៉ាក។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាធ្លាប់បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះ រហូតដល់បានសម្រេចចំនួន៣ដងប្រាកដមែន ដោយលើកចុងក្រោយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១១យប់ នៅក្នុងផ្ទះរបស់ខ្លួនចំណុចកើតហេតុខាងលើ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES