Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកវិធីវាស់ស្ទង់សីលធម៌ឬផ្លូវចិត្តរបស់កម្មករ-និយោជិត

វិធីវាស់ស្ទង់សីលធម៌ឬផ្លូវចិត្តរបស់កម្មករ-និយោជិត

ស្វែងយល់ពីកិច្ចការជំនួញ

គន្លឹះជំនួញ៖ ការរក្សានូវភាព វិជ្ជមាននៃសីល ធម៌ក៏ដូចជាទឹក ចិត្តរបស់និយោជិត គឺជាភាពចាំបាច់ នៅក្នុងការ ប្រកបមុខជំនួញ។វាគឺជាកត្តាសំខាន់ មួយដែលនិយោជក គួររក្សានូវភាពរីករាយ នៅកន្លែងការងារ ឬចំពោះកម្មករ-និយោជិតរ បស់ខ្លួន។

កាលបើសីល ធម៌និយោជិតធ្លាក់ ចុះកម្រិតទាបវា នឹងនាំឲ្យរំខាន ឬបង្អាក់ដំណើរ ដល់ផលិតភាព ក្នុងស្ថាប័នជំនួញ របស់អ្នកជាមិនខាន។ ផ្ទុយទៅវិញនិយោជិត កាន់តែរីករាយ វានឹងមាន ឥទ្ធិពលលើ ការលើកទឹកចិត្ត របស់ពួក គេតាមរយៈ ការខិតខំ ប្រឹងប្រែង ធ្វើការច្រើនជាងមុន ហើយផលិតភាព ក៏កើនឡើង ថែមទៀត។

ហេតុដូច្នេះ ហើយវាគឺជារឿងសំខាន់ មួយនៅក្នុងការ វាស់ស្ទង់សីលធម៌ របស់និយោជិត អ្នកដើម្បី ធានាបាន នូវការ បរទេះជំនួញ របស់ លោកអ្នកយ៉ាងរលូន លើវិថីដ៏វែងឆ្ងាយ និងអាចទទួល បានប្រាក់ ចំណេញ។ ខាងក្រោមនេះ ជាវិធីវាស់ស្ទង់សីលធម៌ និយោជិត៖

  1. ដឹកនាំស្ទាបស្ទង់ ពីសីលធម៌ របស់និយោជិត។ ការស្ទង់ទាំងនេះ ជាការវាស់ សីលធម៌ របស់និយោជិត តាមរយៈ សំណួរត្រៀមនានា និងដកស្រង់ ចេញមកនូវ ទំហំការងាររបស់ ពួកគេក៏ដូចជា ការលើកទឹក ចិត្តនៅកន្លែង ការងារ ផងដែរ។
  2. វាស់ស្ទង់ពីសីលធម៌ របស់និយោជិត តាមរយៈអំឡុង ពេលនៃ កិច្ចសម្ភាសន៍។ការសម្ភាសន៍ ពីមួយ ដំណាក់ កាលទៅ មួយ ដំណាក់ កាលផ្តល់ឲ្យអ្នក នូវឱកាសក្នុង ការប្រមូល នូវភាពជាក់ លាក់នៅ ក្នុងការប្រតិកម្មតប របស់និយោជិត លើការងារ របស់ពួកគេហើយ ថែមទាំងវាស់ ស្ទង់ថាតើពួកគេ រីករាយឬយ៉ាងណា។អ្នកក៏អាច ប្រើប្រាស់នូវ ឱកាសនេះ ក្នុងការ ពង្រីកនូវការប្រ តិកម្មតបវិជ្ជមាន សម្រាប់ការងារ មួយដែលបាន ធ្វើរួចមក ហើយនោះ និងពិភាក្សា នូវចំណុចនៃការ ធ្វើឲ្យប្រសើរ ឡើង ចំពោះកំណើន និយោជិត ឲ្យបានច្បាស់ លាស់ផង ដែរ។
  3. សង្កេតឃ្លាំមើល គុណភាពនៃ ផលិតកម្ម។ កម្លាំងពលកម្មដែល មានទឹកចិត្តរីក រាយនឹងធ្វើការ កាន់តែប្រសើរ ថែមទៀត។ប្រសិនជាអ្នកមើល ឃើញថាអត្រា ផលិតកម្មថយ ចុះនោះវា អាចមកពីនិយោជិត របស់អ្នក មិនសប្បាយចិត្ត និងការងារ នោះ ហើយមើល ទៅ។
  4. វាស់ស្ទង់ អត្រាចំណូលរបស់ និយោជិតនៅក្នុង ស្ថាប័នជំនួញរ បស់អ្នក។ប្រសិនជាវាហាក់ មានកម្រិត ទាបឬចំណូល តិចហើយវាចង្អុល បង្ហាញថា និយោជិតរបស់ អ្នកគឺសប្បាយ រីករាយក្នុង ចិត្តចំពោះការ បំពេញការងារ នោះ។អត្រាចំណូល ខ្ពស់គួរតែ គួរតែបង្កើននូវ មន្ទិលសង្ស័យ។ វាបញ្ជាក់ឲ្យឃើញ ថាអ្វីៗទាំង អស់នេះ គឺជាការមិន សប្បាយចិត្ត ជាមួយនិង និយោជិត របស់អ្នក។ពួកគេអាចនឹង ចង់ផ្លាស់ប្តូរកន្លែង ការងារដើម្បី ទទួលបាន ប្រាក់ចំណូល ខ្ពស់ជាងនេះឬក៏លក្ខខណ្ឌ ការងារល្អ ប្រសើរជាង ក៏មាន។
  5. ប្រើប្រាស់អវត្ត មានសម្រាប់រកឲ្យ ឃើញពីការចុះ ខ្សោយនៃសីលធម៌ ឬទឹកចិត្ត បំពេញការងារ របស់និយោជិត។ចូរកត់សម្គាល់ ថានិយោជិតដែល រីករាយមិន ធ្វើឲ្យខកខាន ចំពោះការ មកធ្វើការទៀត ទាត់ពេលនោះឡើយ។ តែអ្នកដែលមិន សប្បាយ ចិត្តវិញតែងតែរកហេតុផល មិនទៅធ្វើការ ជានិច្ច៕

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES