ឥណ្ឌា៖ មន្ត្រីប៉ូលិសជាន់ ខ្ពស់ម្នាក់បាន ថ្លែងថាយ៉ាង ហោចណាស់ មានមនុស្ស៨នាក់ បានស្លាប់បាត់បង់ ជីវិតនិង១៥នាក់ ផ្សេងទៀតរងរបួសបន្ទាប់ពី រថយន្តដឹក ប្រេងបានបុក ជាមួយនិង រថយន្តក្រុងដឹក អ្នកដំណើរនៅ លើផ្លូវហាយវេមួយ ដែលស្ថិត នៅក្បែររដ្ឋធានី ញូវដេលី របស់ឥណ្ឌា កាលពីព្រឹក ព្រលឹមថ្ងៃសៅរ៍នេះ។
ប្រភពសុំមិន បញ្ចេញឈ្មោះបាន ឲ្យដឹងទៀតថា គ្រោះថ្នាក់អកុសល់ នេះបានកើតឡើង នៅចន្លោះ ម៉ោង៦និង៧ព្រឹក ម៉ោងក្នុងស្រុក បន្ទាប់ពី រថយន្តក្រុង មួយគ្រឿងបានចត នៅលើចិញ្ចើម ផ្លូវនៃផ្លូវហាយវេ Yamuna ដោយសារ តែបញ្ហាបច្ចេក ទេសនៅក្នុងប្រព័ន្ធ ម៉ាស៊ីនរ ថយន្ត។
ក្រោយមក រថយន្តដឹក ប្រេងឥន្ធនៈមួយ គ្រឿងដែល បាននិងកំពុង បោះពួយមក ក្នុងល្បឿនយ៉ាង លឿន បានបុក រថយន្តក្រុងនោះពេញទំហឹង បន្ទាប់ពីអ្នកបើកបរ បាត់បង់ម្ចាស់ការ។
ជនរងគ្រោះ ភាគច្រើនគឺ ជាអ្នកដំណើរ ដែលជិះក្នុងរ ថយន្តក្រុង ដែល ពួកគេបម្រុង នឹងធ្វើដំណើរឆ្ពោះ ទៅកាន់ តំបន់ Auraiya នៃរដ្ឋភាគខាង ជើងឥណ្ឌា Uttar Pradesh ដោយ ចេញដំណើរ ពីទីក្រុងញូវដេលី។ ក្នុងឧប្បត្តិហេតុនេះ មានមនុស្ស ៨នាក់បានស្លាប់ នៅនឹងកន្លែង កើតហេតុ ខណៈអ្នកផ្សេងទៀតរង របួសត្រូវបានបញ្ជូនទៅកាន់មន្ទីរ ពេទ្យក្នុងស្រុក។