Saturday, November 16, 2024
Homeតារាខ្មែរស្រីស្អាតប្រុសសង្ហា៥៤រូប ប្រជែងសម្រស់គ្នា នៅសណ្ឋាគារជូលីណា

ស្រីស្អាតប្រុសសង្ហា៥៤រូប ប្រជែងសម្រស់គ្នា នៅសណ្ឋាគារជូលីណា

នេះជាលើកទី១ហើយ ដែលក្រុមហ៊ុន BKA បានរៀបចំសន្និសីទសារព័ត៌មាន ហើយតម្រូវឲ្យស្រីស្អាតប្រុសសង្ហាដល់ទៅ៥៤រូប ប៉ះគ្នានៅកណ្ដាលសណ្ឋាគារជូលីណា រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨។ ស្រីស្រស់ប្រុសសង្ហាដែលគួរឲ្យទាក់ទាញក្រោមក្រសែភ្នែកគណៈអធិបតី និងអ្នកសារព័ត៌មានជាច្រើននោះ មាន៣ក្រុម គឺទី១. Freshie Girls & Boys ទី២. khmer Super Model និងទី៣. Mister Cambodia ។

Freshie Girl sដែលឆ្លងកាត់វគ្គជម្រុះ ហើយឈានមកដល់ថ្ងៃសន្និសីទសារព័ត៌មាននេះ មាន១៦រូប​គឺកញ្ញាឃុន ណៃគា , វួច ហ្គិចម៉េង, សៀន គឹមម៉ាលីស, ព្រំ ចាន់សុភ័ត្រា , សួន ស្រីភុត, ហួរ សៀវម៉ី, ស៊ីផុន ស្រីលាភ, សៀន ភារ៉ានី, ណុន សុគន្ធា, ចាន់ ស្រីណុច, យិន សុធារី, សុវណ្ណ សារីយ៉ា, វ៉ាន់ សម្ផស្ស, ឈិន ឡាលិ និងសេង ស្រីនីត។ ដោយឡែក Freshie Boys ទាំង១៦រូប គឺលោកសុខ ឧត្តម, ហេង សុខហ៊ាង, តុង លី, ចំរើន ចំរុង, តែ ហាំងងី, សាយ ទី, ប៊ុត ចិត្រា ,​ ស៊ីវ សុវណ្ណរាជ្យ, ញ៉ាន រិទ្ធី , សុខ សំណាង, ងាក់ តុលា, ផា ដាវីត , លីម បូឡា, ខុប ប៊ុនផេង, អ៊ូ ដានោ និងអុន វិសុត្ស។

ចំណែកបេក្ខជន Mister Cambodia ទាំង១០រូប មាន គឹម សុភត្រា , រស់ រស្មី, ណាស់ បូរ៉ា, លឹម កៅលុច, ឡស់ ហ្វាវីដ, វុធ វ៉ាន់ដា ,​ ឌី រ៉ានដា, ខន គីមហ៊ត, វុទ្ធ វណ្ណា និងបេន វិសី ។

រីឯបេក្ខនារីទាំង១២រូបចុងក្រោយរបស់ Khmer Super Model មាន យឿន សុរិយ៉ា, ពៅ ណារីស៊ីវម៉ី, ប៊ុត ដាវីន, ម៉េត ឧស្សាហ៍, គីម រ៉ានីនាថ, ណាត ឆឹភិញ, ឡេង រតនា , ឃឹម ស្រីហេង , ឌី លីកា , ភឿន ជីម៉ាសុគន្ធថា, លាង ស្រីលីន និងង៉ាន់ ស៊ិនយី។

លោកប៊ុនកើត អាំងអាំនួយសិរិ ប្រធានក្រុមហ៊ុន BKA បានឲ្យដឹងថា “រយៈពេល១៧ឆ្នាំហើយ ដែលក្រុមហ៊ុន BKA Entertainment បានដំណើរការមានដូចជាកម្មវិធី Freshie Girl & Boys , Kmer Super Model , Mister Cambodia និង Missgrand Cambodia រួមទាំងកម្មវិធីជាច្រើនទៀត ដែលជាថ្នាលបណ្ដុះនូវពន្លកយុវជនយុវតីកម្ពុជា ដែលមានទេពកោសល្យ សមត្ថភាពផ្នែកសិល្បៈ ជាថាមពលនៃកម្ពុជា ដើម្បីចូលរួមបន្ដការអភិវឌ្ឍន៍សង្គមសិល្បៈកម្ពុជា។​កម្មវិធីនេះដំណើរការទៅបានដោយសារតែមានការឧបត្ថម្ភ និងគាំទ្រពីម្ចាស់ក្រុមហ៊ុនទាំងឡាយ មានដូចជា ចំណីអាហារC.P, ម៉ូតូ Yamaha, PTT Cambodia , ស្ករគ្រាប់ Parry , ភេសជ្ជៈប៉ូវកំលាំងIce Berg , Scacare, ទឹកដោះគោ Dutch Milk, Caf’e Amazon, Jiffy, Black Canyon និងអ្នកសហការឧបត្ថម្ភ មានដូចជា សណ្ឋាគារ JULIANA Phnom Penh , Omc & B25, Marry Me , Myca, The Venezia hua Hin –Cha Am , Cinderella និង Mistine ។ ក្នុងឆ្នាំនេះ កម្មវិធីប្រកួតទាំង៣បានរៀបចំនូវផ្ទាំងទស្សនីយភាព ក៏ដូចជាបង្ហាញនូវភាពអស្ចារ្យកាន់តែគួរឲ្យតាមដាន ទស្សនាជាងមុនថែមទៀត”។

មហាជនរង់ចាំមើលថា ឆ្នាំ២០១៨នេះ នណាជាម្ចាស់ពាន Freshie Girls & Boys រដូវកាលទី១៧, Mister Cambodia រដូវកាលទី២ និង Khmer Super Model រដូវកាលទី៩នេះ?…៕

RELATED ARTICLES