មាស សុខសោភា បានបញ្ចេញឈុតសិចស៊ី ធ្វើឲ្យប្រុសៗទាំងឡាយជ្រួលជ្រើមចង់ស្រឡេវភ្នែកអស់តែម្ដងនៅពេលដែលនាងហ៊ានបញ្ចេញដើមទ្រូងគួរឲ្យព្រឺព្រួច មើលទៅសាហាវដូចតារាបរទេសអីចឹង។ ក្នុងឈុតរ៉ូបពណ៌ខ្មៅ មាស សុខសោភាចំហគល់សុដន់ដែលមានតែក្រណាត់បន្ដិចប៉ុណ្ណោះ បាំងបិទលើដើមទ្រូងរបស់នាងទាំងមូល ខណៈដែលជើងនាងវិញ ក៏បញ្ចេញឲ្យឃើញស្បែកសាច់គល់ភ្លៅឡើងខ្ចីញ៉េញ និងស្រលន ដែលស្រមោចវាជ្រុះ។
អ្នកដែលឃើញមាស សុខសោភា ហ៊ានបញ្ចេញភាពសិចស៊ីកាន់តែខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃបែបនេះ ធ្វើឲ្យអ្នកខ្លះលាន់មាត់ថា សោភា មិនត្រឹមតែចង់គ្រងតំណែងជាកំពូលតារាចម្រៀងស្រីល្បីល្បាញជាងគេនោះទេ តែនាងមានបំណងចង់ក្ដាប់តំណែងជាតារាសិចស៊ីជាងគេ នៅប្រទេសកម្ពុជាទៀតផង។ ប៉ុន្ដែយ៉ាងណា មិនមានការរិះគន់ខ្លាំងចំពោះតារាចម្រៀងផលិតកម្មថោន និង Camtrax នេះឡើយ ព្រោះថាកន្លងមក សោភា ធ្លាប់បាននិយាយថា នាងសិចស៊ីទៅតាមប្រភេទកម្មវិធីដែលចូលរួម ហើយសិចស៊ីមានកំណត់ គឺមិនធ្វើឲ្យប៉ះពាល់ដល់ប្រពៃណីឡើយ ហើយដូចជាឡើងឆាកតន្ដ្រីច្រៀងបទញាក់អី គឺមិនអាចស្លៀកហូលផាមួងទៅរាំបទញាក់នោះទេ គឺត្រូវតែមានភាពសិចស៊ីខ្លះៗហើយ។
គួរបញ្ជាក់ថា មុនពេលដែលបញ្ចេញភាពសិចស៊ីលេចគល់សុដន់យ៉ាងព្រឺព្រួចនេះ មាស សុខសោភា ធ្លាប់ថត MV បទចម្រៀងនៅផលិតកម្មរបស់នាង ដោយគ្រងឈុតស្ដើងមើលឃើញធ្លុះដល់អាវវ៉ែនតា និងខោលីអូទៀតផង ដែលធ្វើឲ្យអ្នកខ្លះមានការរិះគន់ និងខ្លះទៀតគាំទ្រថា នាងពូកែតែងខ្លួនប្លែកៗជាងគេ។
ដោយឡែក ថ្មីៗនេះដែរ សោភា ថែមទាំងហ៊ានស្លៀកខោលី និងអាវវ៉ែនតាពណ៌ខ្មៅ ថតនៅមុខអាងទឹកនៅពេលដែលនាងនាំប្ដី លោកអ៊ឹត រ៉ាដា ទៅដើរលេងកម្សាន្ដនៅប្រទេសថៃ ដើម្បីរឹតចំណងអនុស្សារីយ៍ឲ្យកាន់តែមានភាពរឹងមាំនោះថែមទៀតផង។
អ្នកគាំទ្រតារាចម្រៀងរូបនេះ នៅតែនិយាយការពារមាស សុខសោភា ថា នាងជាអ្នកចម្រៀងល្បី បើស្លៀកពាក់ដដែល គឺនាំតែគេសាំ ហើយការសិចស៊ីប៉ុណ្ណឹង មិនជាបញ្ហានោះទេ កុំឲ្យតែថតស្រាតអត់មានអ្វីបិទបាំងរាងកាយបន្ដិចនោះ ទើបជារឿងខុសឆ្គងធំ។ យ៉ាងណា គ្រប់គ្នាតែងសរសើរស្វាមីមាស សុខសោភា លោកគ្រូពេទ្យអ៊ឹត រ៉ាដា ដែលបើកសិទ្ធិឲ្យសោភា ពេញលេញទាំងអស់នូវអ្វីដែលនាងចង់ធ្វើ គឺលោកមិនដែលហួងហែងដូចគូស្នេហ៍តារាដទៃទៀតឡើយ៕