Tuesday, April 30, 2024
Homeព័ត៌មានជាតិញ៉ាមក្មេងស្រីពេកហើយ ល្មមជាប់ខ្នោះហើយ

ញ៉ាមក្មេងស្រីពេកហើយ ល្មមជាប់ខ្នោះហើយ

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានធ្វើសកម្មភាពចាប់រំលោភនារីវ័យក្មេងម្នាក់ ដែលរស់នៅក្បែរផ្ទះគ្នា រហូតដល់បានសម្រេចជាច្រើនលើកច្រើនសារមកហើយ និងថែមទាំងគំរាមមិនឱ្យនារីរងគ្រោះនិយាយប្រាប់អ្នកណាដាច់ខាត ពុំនោះទេ គេនឹងសម្លាប់ចោល លុះទទួលរងការចាប់រំលោភពីប្រុសព្រានញឹកញាប់ពេក ទើបនារីរងគ្រោះទ្រាំលែងបាន ក៏ទម្លាយរឿងរ៉ាវប្រាប់ម្តាយ ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់អូសកជនល្មោភកាមនាំយកទៅចាត់ការតាមច្បាប់។

ករណីប្រុសព្រានចាប់រំលោភកូនក្រមុំគេនេះ បានកើតឡើងជាច្រើនខែមកហើយ ប៉ុន្តែរឿងរ៉ាវទើបនិងបែកធ្លាយ និងត្រូវសមត្ថកិច្ចចុះ ឃាត់ខ្លួនជនសង្ស័យបាន កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចរលាបបប្រក ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ជាប់ព្រំប្រទល់ខេត្តកំពង់ស្ពឺ។

ជនសង្ស័យល្មោភកាមដែលចាប់រំលោភកូនស្រីគេរាប់មិនអស់នេះ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនរូបនេះ មានឈ្មោះម៉ែន ថា អាយុ៥១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះ មានឈ្មោះក.ស.ខ អាយុ១៧ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា (ផ្ទះក្បែរគ្នា)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចបានទទួលបណ្តឹងពីស្ត្រីជាម្តាយរបស់នារីរងគ្រោះ ដោយបានប្តឹងចោទប្រកាន់ទៅលើឈ្មោះម៉ែន​​ ថា ថាបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈកូនស្រីរបស់គាត់ អស់រយៈពេលជាយូរមកហើយ និងបានសម្រេចជាច្រើនលើកច្រើនសារ ព្រមទាំងគំរាមមិនឱ្យកូនស្រីគាត់និយាយប្រាប់អ្នកណាដាច់ខាត ពុំនោះទេគេនឹងសម្លាប់ចោល ជាហេតុធ្វើឱ្យកូនស្រីគាត់ភ័យ ចេះតែព្យាយាមលាក់បាំងរហូតមក ទើបតែពេលនេះ ទ្រាំលែងបានក៏ទម្លាយប្រាប់គាត់ជាម្តាយឱ្យដឹង។

ប្រភពដដែលបន្តថា ក្រោយទទួលបានពាក្យបណ្តឹងខាងលើភ្លាម សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជន សង្ស័យឈ្មោះម៉ែន ថា នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ។

នៅចំពោះមុខសមត្ថកិច្ច្ច ជនសង្ស័យឈ្មោះម៉ែន ថា បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តរឿងអាស្រូវនេះប្រាកដមែន ហើយរាល់ពេលចាប់រំលោភនារីរងគ្រោះម្តងៗ រូបគេតែងគំរាមសម្លាប់ចោល ប្រសិនបើនារីរងគ្រោះហ៊ាននិយាយរឿងនេះប្រាប់អ្នកណា។

ជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES