Sunday, November 17, 2024
Homeតារាខ្មែរពេជ្រ ថៃ ច្រៀងភ្លេចប៉ារ៉ូល ម៉ៃ សុគន្ធ ឲ្យរហស្សនាមថ្មី " ម្ចាស់ប៉ោត រដូវកាលទី១"

ពេជ្រ ថៃ ច្រៀងភ្លេចប៉ារ៉ូល ម៉ៃ សុគន្ធ ឲ្យរហស្សនាមថ្មី ” ម្ចាស់ប៉ោត រដូវកាលទី១”

ភ្នំពេញ ៖ តារាចម្រៀងប្រុស លោកម៉ៃ សុគន្ធ បានធ្វើការរិះគន់ទៅលើកុមារ ពេជ្រ ថៃ ម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី១ យ៉ាងចាស់ដៃ បន្ទាប់ពីឃើញតារាចម្រៀងវ័យក្មេង ពេជ្រ ថៃ បានឡើងឆាកតន្ត្រី ជ្រើសយកបទចម្រៀង “រដឺនមានស្នេហ៍” មកច្រៀង ដោយភ្លេចបារ៉ូលស្ទើរទាំងស្រុង។

ថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានលើកយកវីដេអូឃ្លីបមួយ បង្ហាញពីសកម្មភាពរបស់ម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី១ កុមារពេជ្រ ថៃ ច្រៀងនៅក្នុងកម្មវិធីប្រគំតន្ត្រីដ៏ធំមួយ ប៉ុន្តែបែរជាច្រៀងភ្លេចបារ៉ូសស្ទើរទាំងស្រុង មកបង្ហោះចែកចាយពេញហ្វេសប៊ុក រហូតមានការរិះគន់ទៅលើកុមារ ពេជ្រ ថៃ យ៉ាងខ្លាំង ហើយក្នុងនោះ ក៏មានតារាចម្រៀងរៀមច្បងមួយរូប គឺលោកម៉ៃ សុគន្ធ ដែលធ្លាប់តែបង្ហាញការមិនពេញចិត្ត មិនគាំទ្រ ចំពោះម្ចាស់ពានពេជ្រ ថៃ កាលពីកន្លងមក ក៏បញ្ចោញនូវការរិះគន់យ៉ាងខ្លាំងផងដែរ។

យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់តារាចម្រៀង ម៉ៃ សុគន្ធ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ បានបង្ហោះវីដេអូឃ្លីបដែលពេជ្រ ថៃ ច្រៀងបទ “រដឺនមានស្នេហ៍” ភ្លេចបារ៉ូល ព្រមទាំងបង្ហោះសាររិះគន់ធ្ងន់ៗមួយថា “ ថ្មីឡើងចេស សមមុខហើយអ្នកគាំទ្រផ្កាប់មុខទាំងឡាយអើយ ដឹវ៉ោយឃីត ម្ចាស់ប៉ោត រដូវកាលទីមួយ ពេជ្រ ក្រិន ជឿនៅ ថាកូននឹងក្រិនទេ សំឡេងក៏មនុស្សក្រិន រូបរាងក៏មនុស្សក្រិន ស្តាយក្មេងសំឡេងល្អៗណាស់ ដែលមិនបានលើកពានពិត ឈប់!ឈប់! អ្នកណាខ្លះដែលបោកទូរទស្សន៍ អាយផេតចោលខ្លះ ពេលពេជ្រ ថៃ លើកពាន ចេញមុខមកភ្លាម មួយទៀតសាកស្តាប់សិនទៅ ពេជ្រ ក្រិន ច្រៀងលើឆាកឱ្យដល់ចប់ណា… ចាំកាត់ក្តីណា ហ្វេនៗផ្កាប់មុខទាំងឡាយអើយ… ស្តាប់ឱ្យចប់គង់ផ្ទុះត្រចៀក សន្លប់ទេ ម្ចាស់ពានដឹវ៉ោយឃីត ខ្មែរ…”។

គួរបញ្ជាក់ថា ការច្រៀងភ្លេចបារ៉ូលរបស់ពេជ្រ ថៃ ម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី១នេះ បានកើតឡើង តាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ មកម៉្លេះ នៅលើឆាកប្រគំតន្ត្រីអ៊ីឈីតាន់ ដែលធ្វើការផ្សាយផ្ទាល់ដោយទូរទស្សន៍ហង្សមាស ចេញពីខេត្តមណ្ឌលគិរី ដោយក្នុងនោះ ពេជ្រ ថៃ បានជ្រើសយកបទ “រដឺនមានស្នេហ៍” ដែលជាសំនៀងដើមរបស់លោកព្រាប សុវត្ថិ និងជាបទដ៏ល្បីល្បាញផងនោះ មកច្រៀងលើឆាកតន្ត្រី ប៉ុន្តែអ្វីដែលគួរឱ្យស្តាយ និងធ្វើឱ្យមានការភ្ញាក់ផ្អើល រហូតមានការកាត់យកវីដេអូឃ្លីបនេះ មកធ្វើការរិះគន់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុកនោះ គឺដោយសារតែពេជ្រ ថៃ បានភ្លេចបារ៉ូលស្ទើរទាំងស្រុង បណ្តោយឱ្យភ្លេងទៅដោយភ្លេង និងមិនត្រូវបានប្រគំរហូតដល់ចប់នោះទេ ព្រោះតែអ្នកចម្រៀងច្រៀងមិនចេញ៕

RELATED ARTICLES