ភ្នំពេញ ៖ ពិធីការិនី និងជាតារាសម្តែងស្រី អ្នកនាងទូច ស្រីលក្ខណ៍ ថ្មីៗនេះ បានសម្រេចចិត្តកោសខ្យល់ឱ្យប្តី បន្ទាប់ពីឃើញប្តីកើតមានអាការៈមិនសូវស្រួលខ្លួន ប៉ុន្តែយ៉ាងណាក្តី ក្រោយពីកោសខ្យល់ឱ្យប្តីរួច តារាសម្តែងរូបនេះបានបង្ហោះសារព្រមានមួយថា ការព្យាបាលបែបបុរាណ (កោសខ្យល់) នេះ មិនអាចចេះកោសៗបានទេ ព្រោះវាអាចនឹងប៉ះពាល់ដល់អាយុជីវិតបាន។
យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់តារាស្រី ទូច ស្រីលក្ខណ៍ ដែលមានឈ្មោះ Jenny Outver កាលពីពេលថ្មីៗនេះ បានបង្ហោះរូបភាពចំនួន២សន្លឹក បង្ហាញពីស្នាមកោសខ្យល់លើខ្លួនរបស់ស្វាមីនាង ព្រមទាំងបានសរសេរសារមួយថា “ហាមកោសខ្យល់ដោយគ្មានមូលដ្នានច្បាស់លាស់ កាលណាដែលយើងកោកខ្យល់តាមតែចិត្តយើងចង់កោក គឺជាគ្រោះថ្នាក់ដែលប៉ះពាល់ដល់អាយុជីវិត មុននឹងកោកខ្យល់ សូមពិនិត្យមើលកំពស់ឈាមថា តើឡើងរឺមួយក៏សម្ពាធឈាមធម្មតា? ខ្យល់គ្រាន់តែជាខ្យល់ដែលយើងគិតថាខ្យល់គរ បើមនុស្សដួលសន្លប់បាត់បង់ស្មារតី តែសូមកុំឱ្យការភ័យទៅកោកខ្យល់ដោយគ្មានការប្រុងប្រយ័ត្ន ហើយបើកោកចំសរសៃណាមួយ ប្រយ័ត្នដាច់សរសៃឈាម គឺជាបញ្ហាដែលធំពិបាក ដោះស្រាយ មុននឹងកោកខ្យល់ សូមពិនិត្យសម្ពាធឈាមឱ្យបានច្បាស់លាស់…”។
គួរបញ្ជាក់ថា ថ្មីៗនេះ អ្នកនាងទូច ស្រីលក្ខណ៍ ហាក់ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង បន្ទាប់ពីនាងបានបញ្ចោញនូវការចៃម៉ូតសម្លៀកបំពាក់ចេញពីសារ៉ុងខ្មែរ ដែលស្នាដៃបែបនេះ បានទទួលការគាំទ្រយ៉ាងច្រើនលើសលប់៕