Thursday, October 16, 2025
Homeព័ត៌មានជាតិមិនប្រាប់ប្រពន្ធមួយម៉ាត់ ស្រាប់តែចាកចេញទៅបែបហ្នឹង

មិនប្រាប់ប្រពន្ធមួយម៉ាត់ ស្រាប់តែចាកចេញទៅបែបហ្នឹង

ខេត្តកំពត ៖ បុរសម្នាក់មានតួនាទីជាអនុប្រធានមន្ទីរកសិកម្មខេត្តម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តអ្វីធ្ងន់ធ្ងរ ដោះស្រាយមិនចេញ បែរជាសម្រេចចិត្តចងកសម្លាប់ខ្លួនចោលប្រពន្ធកូន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង០៤នាទីព្រឹក ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិកំពង់ត្រាចទី១ ឃុំកពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច។

បុរសរងគ្រោះដែលចងកធ្វើអត្តឃាត មានឈ្មោះឃឹម ចាន់ថុន អាយុ៤៩ឆ្នាំ ជាអនុប្រធានមន្ទីរកសិកម្មខេត្តកំពត ដែលមានទីតាំងស្ថិតនៅភូមិក្រាំងអំពិល សង្កាត់ក្រុងអំពិល ស្រុកកំពត និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុប៉ុន្មានថ្ងៃ គេឃើញជនរងគ្រោះហាក់មានទឹកមុខស្រងូតស្រងាត់ប្លែកខុសពីធម្មតា ប៉ុន្តែពេលសួរនាំទៅ ជនរងគ្រោះចេះតែឆ្លើយថា អត់អីៗរហូត ហើយក៏គ្មានអ្នកណាម្នាក់នឹកស្មានដល់សោះថា ជនរងគ្រោះអាចនឹងមានគំនិតខ្លីបែបនេះសោះ។

ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង១១ និង០៤នាទីព្រឹក ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ ក៏ស្រាប់តែក្រុមគ្រួសារបានប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួននៅក្នុងផ្ទះតែម្តង ទើបប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចភ្លាមៗ។

តាមសម្តីស្ត្រីជាប្រពន្ធបុរសរងគ្រោះ បានបញ្ជាក់ថា គាត់មិនដឹងថា ប្តីរបស់គាត់មានវិបត្តិផ្លូវចិត្តរឿងអ្វី ឬមានគំនាបអ្វី រហូតដល់មានគំនិតខ្លីបែបនេះទេ ស្រាប់តែនៅសុខៗប្តីរបស់គាត់ក៏បានចងកសម្លាប់ខ្លួនចោលប្រពន្ធកូនបែបនេះតែម្តង ដោយមិនបានប្រាប់ថា មានវិបត្តិអ្វីក្នុងចិត្តឱ្យគាត់ជាប្រពន្ធបានដឹងសូម្បីមួយម៉ាត់។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងធ្វើក្វោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើខ្សែអង្រឹងចងកជាប់នឹងធ្នឹមផ្ទះ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES