រឿងរ៉ាវស្នេហារវាងនាងកាយ លីតា និងអតីតសង្ឃ ស្រិល វណ្ណា នៅតែបន្តអូសបន្លាយមិនទាន់ចប់នៅឡើយទេ ខណៈពេលនេះ នាងកាយ លីតា បានចេញមុខតាមវីដេអូឃ្លីបប្រតិកម្ម និងចោទអតីតសង្ឃ ស្រិល វណ្ណា ពូកែលេងល្បែង។
នៅក្នុងវីដេអូឃ្លីបដែលមានរយៈពេល នោះ នាងកាយលីតា បានប្រតិកម្មថា “ជំរាបសួរបងប្អូន ពុកម៉ែ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ខ្ញុំសូមចេញវីដេអូឃ្លីបមួយ ប្រតិកម្មទៅនឹងអតីតសង្ឃស្រិល វណ្ណា ដែលចេញវីដេអូថ្ងៃមុនដែលថាខ្ញុំបានដាក់ថ្នាំក្នុងពោត ដែលធ្វើឲ្យលោកធ្វើតាមនាងខ្ញុំទាំងមិនដឹងអី ថ្ងៃនេះខ្ញុំសូមចេញវីដេអូឃ្លីបមួយដែរ ចង់ឲ្យបងប្អូនដឹងពីលោកសង្ឍស្រិល វណ្ណា ជាមនុស្សបែបណា ជាមនុស្សពូកែលេងឆ្នោត ល្បែលលេងខ្លាឃ្លោក គឺខ្ញុំសូមចេញវីដេអូឃ្លីបនេះដើម្បីចង់ឲ្យអ្នកទាំងអស់គ្នាដឹងថា លោកសង្ឃនេះជាមនុស្សបែបម៉េចព្រោះលោកសង្ឃគឺជាចៅអធិការវត្តទាំងមូល គឺមិនអាចមានសិទ្ធអាចលេងល្បែង ឬលេងឆ្នោត ឬលេងឆ្នោតបានឡើយ ហើយមេឆ្នោតដែលអតីតសង្ឃស្រិល វណ្ណា នេះតែងទៅចាក់ មានឈ្មោះប្រុស គឺចាក់តាមទូរស័ព្ទជារឿយៗ ហើយនិងចាក់តាមហ្វេសប៊ុកក៏មានដែរដូច្នេះសូមបងប្អូនទាំងអស់គ្នាទស្សនាវីដេអូឃ្លីបមួយនេះទៅចុះ ថាតើជាការពិតទេដែលលោកលេងល្បែងនេះ ឬក៏ចោទថាលេងលខ្លាឃ្លោកនៅផ្ទះ ឬក៏ចោទម៉ែកូននាងខ្ញុំដាក់ថ្នាំសណ្តំឲ្យលោកលេងល្បែងតទៅទៀតសូមទស្សនាវីដេអូទាំងអស់គ្នា”។
គួរបញ្ជាក់ថា តាមរយៈវីដេអូឡាយ រយៈពេល27នាទី និង23វិនាទី អន្ទិតស្រិល វណ្ណា បានរៀបរាប់ថា “អ៊ីចឹងគឺក្នុងវេលាគ្រាឱកាសនេះ ខ្ញុំព្រះករុណា ខ្ញុំបាទ សុំក្រាបថ្វាយបង្គំ ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់ ជាទីរាប់អានផងដែរ ក្នុងឱកាសនេះខ្ញុំមានបញ្ហាកម្ម ដែលកម្មនេះ គឺជាកម្មនៅក្នុងជីវិតរបស់ខ្ញុំ តាំងពីខ្ញុំបានបួសមក តាំងពីអាយុ12ឆ្នាំ រហូតមកសព្វថ្ងៃនេះ គឺអាយុ35-36ហើយ តាំងពីបួសមក ខ្ញុំជាចៅអធិការវត្តអតីត និងជាមន្ត្រីសង្ឃក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយរៀបចំឡើងរាជាគណៈ ថ្ងៃទី07 នេះឯង ស្រាប់តែមានការផ្សឹកទៅ ហើយតាំងពីបួសមក ខ្ញុំបានជួយប្រជាពលរដ្ឋច្រើនណាស់ ជួយមើលជំងឺក្នុង1ថ្ងៃ 1យប់អី ដល់ទៅ200ទៅ300នាក់ ដល់500ទៅ600នាក់ ក៏មានស្រោចទឹកលើករាសីដល់ពុទ្ធបរិស័ទ ញាតិញោមអីហ្នឹង គឺថាច្រើន ក្នុង១ថ្ងៃសីល ដល់ទៅ3-4ពាន់នាក់ ហើយ ក្រៅពីថ្ងៃសីល ដល់2-3ពាន់នាក់ អ្នកដាក់បច្ច័យក៏ដាក់ទៅ មិនដាក់ទេ ក៏អត់ទៅក្រក្តី មានក្តី សក្តីខ្មៅក្តី ខ្ញុំមិនប្រកាន់ទេ គឺព្យាបាលមើលជំងឺឱ្យទាំងអស់ ដោយបានថវិកា ក្នុង1ថ្ងៃសីល ជិត1លាន បានមក គឺថាចំណាយលើទឹកភ្លើង ចង្ហាន់លោក គឺខ្ញុំផ្គត់ផ្គង់ទាំងអស់ មិនឱ្យលោកណា អង្គណាចេញទេ។ ខ្ញុំចេះព្យាបាលមកជិត20ឆ្នាំហើយ ស្រាប់តែខែ9 ឆ្នាំ 2017 ខ្ញុំបានព្យាបាលជំងឺឱ្យម្តាយកូន ឈ្មោះកញ្ញាលីតា និងមីងសាញ់ វ៉ារី ដែលគាត់មានការឈឺខ្លាំង ទើបមកពឹងឱ្យខ្ញុំជួយព្យាបាលជំងឺ ហើយខ្ញុំក៏ព្រមមើលជំងឺឱ្យទៅ មើលទៅក៏បានធូរសះស្បើយ គាត់ក៏ស្រលាញ់ចូលចិត្តរាប់អាន ខ្ញុំហើយបន្តមក គាត់បានប្រគេនបច្ច័យកសាងខ្លះ ជូនខ្លះដល់ខ្ញុំ តែខ្ញុំមិនបានទទួលយកបច្ច័យអីទេ គឺរាប់អានគាត់ស្រលាញ់ពេញចិត្តខ្លាំង ហើយគាត់មានកូនស្រីដ៏ស្រស់ស្អាតមួយ កញ្ញាលីតា ហ្នឹង បើថាមិនយល់ទាស់ទេ ចង់ឱ្យបានគ្នាជាគូស្វាមីប្តីប្រពន្ធនឹងគ្នា ខ្ញុំក៏មិនប្រកែកអីទេ គ្រាន់តែថា ខ្ញុំជាព្រះសង្ឃ បើញោមចាំបានក៏ចាំ បើចាំមិនបានទេ ខ្ញុំក៏មិនដឹងធ្វើម៉េចដែរ ពេលនោះ ខ្ញុំកំពុងតែកសាងព្រះវិហារ ហើយបើកសាងវិហារហើយ សល់លុយសល់កាក់ហើយ ខ្ញុំក៏ចូលស្តីដណ្តឹង ក៏មិនប្រកែកដែរ។
អតីតចៅអធិការ បន្តថា “ក្រោយមកទៀត គាត់ក៏ពេញចិត្តខ្លាំង គាត់ក៏និមន្តទៅឆាន់ជាច្រើនលើកច្រើនសា ឆាន់ចង្ហាន់នៅផ្ទះគាត់ហ្នឹង ហើយខ្ញុំក៏បានទៅឆាន់លើកក្រោយទៀត ដោយឆាន់ពោត និងឆាន់ចង្ហាន់អីផ្សេងៗអ៊ីចឹង ទៅ មិនដឹងជាថ្នាំ ឬជាអ្វីទេ ធ្វើឱ្យខ្ញុំងងុយដេកខ្លាំង ក៏ដេកនៅគ្រែក្នុងផ្ទះគាត់ហ្នឹងទៅ ក៏រហូតដល់កញ្ញាលីតា ហ្នឹង យកពោតទៅបញ្ចុកឱ្យខ្ញុំកាន់ តែខ្ញុំអត់ដឹងខ្លួនអីទេ បើដឹងខ្លួន ខ្ញុំអត់ឱ្យថតទេ ដូចថាយើងវង្វេងវង្វាន់ មិនដឹងថា ត្រូវថ្នាំ ឬស្អីកើតឡើងទេ ក្រោយពីការហូបអាហារហើយហ្នឹង មិនដឹងថាគាត់បញ្ចុកយ៉ាងម៉េច ធ្វើឱ្យខ្ញុំអត់ដឹងខ្លួនទាំងអស់ បានគាត់ថតហ្នឹង ហើយមួយទៀត ការលេងខ្លាឃ្លោកថ្ងៃចូលឆ្នាំ គាត់បាននាំកូនចៅគាត់លេងខ្លាឃ្លោកនៅផ្ទះគាត់ អ៊ីចឹងទៅ ខ្ញុំក៏យកស្អីៗទៅជូនគាត់ រួចក៏ទៅលេងជាមួយ ព្រោះអាងទុកចិត្ត ស្រលាញ់រាប់អានគ្នា ហើយមិនដឹងជាគេថតពីពេលណា ហើយក្រោយមក ខ្ញុំធ្លាប់ត្រូវថ្នាំគេ 2ដង កាលពីខែ1 ខែ2 ពេលឆាន់រួច ស្រាប់តែកើតអាការនោមឈាម បើទៅភ្នំពេញ ហ្នឹង ដាច់ខ្យល់ បើទៅបន្ទាយមានជ័យ នឹងដាច់ខ្យល់ មានតែទៅពេទ្យជិតៗហ្នឹង ដល់ពេលឱ្យពេទ្យគេសុងមើល ឃើញធ្លាក់ឈាម ហើយមានចេញសាច់ ត្រូវរបស់គេផង សន្លប់2យប់3ថ្ងៃ ក្រោយមកទៀត ការឆាន់នេះ គឺអត់ដឹងខ្លួនសោះ បើដឹងមិនឱ្យថតទេ តែដូចជាត្រូវថ្នាំ យ៉ាងម៉េចមិនដឹង មិនដឹងអ្នកណាដាក់ទេ ខ្ញុំក៏មិនចោទថា គាត់ដាក់ដែរ។ ក្រោយមកទៀត ខ្ញុំឈឺ ទៅសុរិន្ទ គេថាក្រពះ ដល់ទៅសុរិន្ទ 2-3ថ្ងៃហើយ នៅតែមិនធូរ រហូតដល់ទៅភ្នំពើងបាក់រទេះ រួចហើយចេញទៅភ្នំគូលែន លុះពេលទៅដល់គូលែន គេថាត្រូវរបស់គេ គ្រាន់តែដាក់ថ្នាំទៅ ក្អួតធ្លាក់ក្រមួន ធ្លាក់សក់មក ហើយកញ្ញាលីតា បានឆាតទូរស័ព្ទសួរ ជួនមានសេវា ជួនអត់ ព្រោះនៅភ្នំពើងហ្នឹង វាឆ្ងាយ នៅព្រំប្រទល់កំពង់ធំ និងព្រះវិហារ អត់មានសេវាទេ ខ្ញុំពិតជាទៅមើលជំងឺមែន មានសាក្សី ភ័ស្តុតាងច្រើនណាស់ ហើយគាត់បានឆាតសួរតាមទូរស័ព្ទរហូត សួរថា លោកបងឯងទៅណា? ខ្ញុំថា ទៅមើលជំងឺ នាងក៏ថា ឥឡូវត្រូវតែមកផ្ទះជាប្រញាប់ដាច់ខាត បើមិនអ៊ីចឹងទេ គេនឹងជេរបញ្ចោរឈ្លោះហើយ និងបង្ហោះរូបភាព ហើយចាប់ផ្សឹក នឹងមានបញ្ហា។ ក្រោយមកទៀត ស្រាប់តែខ្ញុំចេញមកដល់ភ្នំគូលែន ងូតទឹករួច ក៏ចេញដំណើរមកខេត្តសៀមរាប ស្រាប់តែអត់ដឹងគេជិះឡានតាមទេ ក៏មកដល់សិរីសោភ័ណ ហ្នឹង ម៉ោងជាង7យប់ហើយ មកដល់គេកាក់ឡាន បានគេថា ហេតុអីបានរត់គេចពីកូនស្រីគេ? ខ្ញុំថា ខ្ញុំទៅមើលជំងឺតើ! គេថាម៉េចបានតេមិនចូល ខ្ញុំថាអត់សេវា គេថាគេមិនដឹងទេ អ្នកឯងក្បត់កូនស្រីគេ ទៅដើរលេងជាមួយស្រីញី ត្រូវឱ្យទៅផ្ទះជួបគេទាំងយប់ ខ្ញុំថាយប់ហើយចាំព្រឹកទៅ ចាំនិយាយគ្នា ស្រាប់តែគេគំរាមថា គេនឹងចាប់បកស្បង់ឱ្យបាន។ ខ្ញុំថាខ្ញុំខុសអី គេថាខុស ត្រង់ក្បត់កូនស្រីគេ លុះស្អែកឡើង ចេញព័ត៌មានរឿងគេថតបង្ហោះ នាំឱ្យផ្អើលហ្វេសប៊ុក ជេរបញ្ចោរខ្ញុំសព្វបែបយ៉ាង ទើបខ្ញុំខលទៅវិញ សួរថា ម៉េចបានធ្វើអ៊ីចឹង មិនខ្មាសគេទេអី? គេថា មកពីយើងមិនព្រមមកចរចាជាមួយគេធ្វើអ្វី? ខ្ញុំថាធ្វើចឹងប៉ះពាល់ដល់ពុទ្ធសាសនាខ្លាំងណាស់ ស្រាប់តែគេចង់ឈ្នះខ្ញុំ ក៏ដាក់បង្ហោះវីដេអូ ឆាន់ពោតនោះចេញមកតែម្តង ធ្វើឱ្យមានគេជេរខ្ញុំថា ធ្វើលោកដេកឱបស្រីអីណា សព្វបែបយ៉ាង ហើយខ្ញុំក៏ទទួលកំហុសថា ខ្ញុំពិតជាខុសមែន ខុសនឹងសាសនា ខុសនឹងច្បាប់ ហើយខ្ញុំទទួលកំហុស ខ្ញុំឃើញបែបនេះ ធ្លាក់ថ្លើមថា ប៉ុណ្ណេះដឹងតែសឹកបាត់។ បន្ទាប់មក មន្ត្រីសង្ឃកោះហៅប្រជុំ ខ្ញុំក៏ព្រមសឹក លាចាកសិក្ខាបទ ហើយដែលគាត់ចោទខ្ញុំមួយទៀតថា ទៅភ្នំពេញ ម៉ោង2យប់ ហើយខ្ញុំក៏បានទៅប្រជុំនៅភ្នំពេញ បានទៅដល់ផ្ទះគាត់ ម៉ោង2យប់ គាត់ក៏អនុញ្ញាតឱ្យចូលប្រគេនភេសជ្ជៈ រៀបចំកន្លែងឱ្យសឹង ប៉ុន្តែរឿងការចាប់រំលោភសេពសន្ថវៈនេះ គឺអត់មានទេ ទាំងនៅវត្ត ទាំងនៅផ្ទះ រហូតដល់ពេលប្រជុំ ខ្ញុំសួរថា ខ្ញុំចាប់រំលោភសេពសន្ថវៈម៉ោងណា វេលាណា ថ្ងៃណាខ្លះ? ហើយបើខ្ញុំចាប់រំលោភសេពសន្ថវៈមែន ហេតុអ្វីអ្នកឯងមិនប្តឹងម៉ែឪ មិនស្រែក ហើយបន្ទប់ផ្ទះគាត់តូចណាស់ ថ្មក្រោម ឈើលើ ហើយទាប បើស្រែកតែបន្តិច ច្បាស់ជាឮ។ រីឯការទិញរបស់របរមានតម្លៃ ឡានម៉ូតូឱ្យខាងស្រីអី គឺអត់មានទេ ពេលខ្ញុំបានបច្ច័យពីមើលជំងឺ ស្រោចទឹកពុទ្ធបរិស័ទ គេដាក់ប៉ុនណាក៏ដាក់ទៅ មិនដាក់ក៏អត់ទៅ តែខ្ញុំយកទៅផ្គត់ផ្គង់វត្តទាំងអស់ ចង្ហាន់លោក 1ថ្ងៃ 10ដុល្លារ ទឹកភ្លើង 1ខែ ជិត2លាន អង្ករ 1ខែ 5បាវ ហើយសល់លុយកាក់ខ្លះទុកកសាងព្រះវិហារទាំងអស់ ហើយដែលគេចាប់ខ្ញុំផ្សឹកនេះ គឺអត់មានលុយទេ នៅសល់តែ 2100ដុល្លារ សូមស្បថថ្ងៃថ្មើរនេះ តែរឿងប៉ុន្មានថ្ងៃនេះ ចំណាយអស់ហើយ សល់តែ700 ដុល្លារទេ ពេលគេចាប់ផ្សឹកនោះ ខ្ញុំគ្រាន់តែថា សុំរកថ្ងៃល្អបានទេ? គេថា អត់ដាច់ខាត ចង់បានតែថ្ងៃហ្នឹងឯង ចំថ្ងៃអង្គារ ហ្នឹងទៀត សរុបមក ខ្ញុំអត់បានចាប់រំលោភសេពសន្ថវៈទេ ទាំងនៅ វត្ត ទាំងនៅផ្ទះ តែបើសិនជាការឱបការថើប ដាក់ពោតដាក់អីហ្នឹង អាហ្នឹងមែនពិតប្រាកដ …”៕