Thursday, October 16, 2025
Homeព័ត៌មានជាតិពុលកំហឹងខ្លាំង នរណាចូលក៏កាប់រំសាយកំហឹងដែរ ចុងក្រោយជាប់ខ្នោះ

ពុលកំហឹងខ្លាំង នរណាចូលក៏កាប់រំសាយកំហឹងដែរ ចុងក្រោយជាប់ខ្នោះ

ខេត្តប៉ៃលិន ៖ កូនប្រុសអកតញ្ញូចិត្តជាសត្វតិរច្ឆានម្នាក់ បានកើតមានទំនាស់ពាក្យសម្តីជាមួយួនឹងម្តាយតិចតួច ស្រាប់តែមានចិត្តចងគំនុំ រហូតឈានដល់ការកាប់ប្រហារម្តាយបង្កើតរបស់ខ្លួនជាច្រើនពូថៅ បណ្តាលឱ្យដួលស្លាប់ក្នុងថ្លុកឈាម គួរឱ្យសង្វេគ លុះកូនប្រុសស្រីរបស់ស្ត្រីរងគ្រោះ២នាក់ និងត្រូវជាប្អូនបង្កើតរបស់ជនដៃដល់ ឃើញបែបនេះ ចូលជួយឃាត់ ស្រាប់តែត្រូវជនកំណាចទាញពូថៅកាប់ប្រហារ បណ្តាលឱ្យរយះក្បាលរងរបួសធ្ងន់ទាំង២នាក់បន្ថែមទៀត។

ករណីកូនតិរច្ឆានកាប់សម្លាប់ម្តាយ រួចកាប់ប្អូនប្រុសស្រី២នាក់រយះក្បាលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។

ជនដៃដល់ជាឃាតករចិត្តឃោរឃៅ មានឈ្មោះធុង នាង អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកជនរងគ្រោះជាម្តាយ ដែលត្រូវកូនតិរច្ឆានកាប់ស្លាប់ មានឈ្មោះសុខ ស្រីម អាយុ៥៥ឆ្នាំ។ រីឯជនរងគ្រោះទាំង២នាក់បងប្អូន ដែលត្រូវជនដៃដល់ជាបងបង្កើតកាប់ឱ្យរងរបួសធ្ងន់ រួមមាន ទី១-ឈ្មោះធុង ថូ ភេទប្រុស អាយុ២២ឆ្នាំ (រងរបួសក្បាលផ្នែកខាងមុខធ្ងន់)  និងទី២-ឈ្មោះធុង សេរី ភេទស្រី អាយុ២០ឆ្នាំ (រងរបួស ក្បាលផ្នែកខាងក្រោយធ្ងន់។ ទាំងជនដៃដល់ជាឃាតករ រួមនឹងជនរងគ្រោះទាំង៣នាក់ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា (ស្នាក់នៅផ្ទះតែមួយ)។

សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ និងបានចាប់ជនសង្ស័យភ្លាមៗ ហើយនាំខ្លួនជនសង្ស័យទៅអធិការនគរបាលស្រុក ដើម្បីសួរនាំ។ ចំណែកជនរងគ្រោះទាំង២នាក់បងប្អូនបង្កើត ត្រូវបានសមត្ថកិច្ចព្រមទាំងសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យក្រុងប៉ៃលិន៕

(ព័ត៌មានលម្អិត សូមអានកាសែតនគរធំ)

RELATED ARTICLES