Thursday, October 16, 2025
Homeព័ត៌មានជាតិប្រពន្ធមកទាន់ ប្តីវ៉ៃជាំភ្នែក ខឹងរំខានសេចក្តីសុខ

ប្រពន្ធមកទាន់ ប្តីវ៉ៃជាំភ្នែក ខឹងរំខានសេចក្តីសុខ

ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវប្តីហេងស៊យផិតក្បត់ លួចលាក់ដេករួមរ័កជាមួយប្អូនថ្លៃ និងត្រូវនាងតាមទាន់ឃើញផ្ទាល់ភ្នែក ក៏សុំបែកចែកផ្លូវគ្នា ប៉ុន្តែប្តីមិនព្រម លុះក្រោយមក ប្តីក៏តាមមកហៅឱ្យប្រពន្ធទៅដេករួមរ័កជាមួយគ្នា ប៉ុន្តែប្រពន្ធមិនព្រមទៅជាមួយ ក៏ផ្ទុះកំហឹងវាយប្រពន្ធ បណ្តាលឱ្យជាំមុខមាត់ ហើមភ្នែក បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង១០នារីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវ១៧២ ជាប់របងវត្តសារាវ័ន្ត ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

ជនបង្កហេតុជាប្តី ដែលខឹងប្រពន្ធមិនព្រមឡើងម៉ូតូទៅដេករួមរ័កជាមួយគ្នាតាមសម្រួល បែរជាប្រើហិង្សាវាយដំប្រពន្ធ បណ្តាលឱ្យរងរបួសយ៉ាងដំណំ មានឈ្មោះប៉ាន់ ធន់ អាយុ៥៣ឆ្នាំ មុខរបរធ្វើចម្ការស្វាយ មានលំនៅក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះមាស សុធា អាយុ៣៥ឆ្នាំ មុខរបរធ្វើការនៅហាងបារាំង ជិតវត្តសារាវ័ន្ត ក្នុងសង្កាត់ជ័យជំនះ ស្នាក់នៅកន្លែងធ្វើការ និងមានស្រុកកំណើតនៅភូមិព្រៃសាច់ ឃុំកោះស្តេច ស្រុកការីសាគរ ខេត្តកោះកុង។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំប្តីប្រពន្ធអ្នកទាំងពីរទៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ដើម្បីសម្របសម្រួល ដោយភាគីខាងប្រពន្ធសម្រេចមិនប្តឹងផ្តល់អ្វីទេ រឿងប្តីប្រើហិង្សាដាក់ តែនាងគ្រាន់ចង់ចប់គ្នាត្រឹមនឹង បន្ទាប់មកសមត្ថកិច្ចក៏បានឱ្យទាំង២នាក់ប្តីប្រពន្ធ ចែកផ្លូវគ្នា ចាប់ពីពេលនេះតទៅ ពីព្រោះអ្នកទាំង២ មិនបានរៀបការនិងចុះសំបុត្រអាពាហ៍ពិពាហ៍នោះទេ៕

(ព័ត៌មានលម្អិត សូមអានកាសែតនគរធំ)

RELATED ARTICLES