Thursday, October 16, 2025
Homeព័ត៌មានជាតិខឹងចិត្តរត់ទៅចងក ព្រោះតែស្រវឹង ជិះម៉ូតូដួលខ្លួនឯង

ខឹងចិត្តរត់ទៅចងក ព្រោះតែស្រវឹង ជិះម៉ូតូដួលខ្លួនឯង

ខេត្តកំពង់ចាម ៖ យុវជនឈាមរាវម្នាក់ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ក៏ជិះម៉ូតូត្រឡប់មកផ្ទះវិញ តែដោយស្ថានភាពស្រវឹងខ្លាំងពេក ទើបបណ្តាលឱ្យដួលម៉ូតូរបួសដៃជើង មុខមាត់ លុះមកដល់ផ្ទះ ក៏ស្ទុះរត់ទៅរកចងកសម្លាប់ខ្លួន ប៉ុន្តែត្រូវបានអ្នកផ្ទះដេញចាប់ទាន់ ស្រាប់តែភ្លេចខ្លួនក៏រត់ចេញបាត់ពីផ្ទះ ទៅចងកសម្លាប់ខ្លួននៅក្នុងចម្ការកៅស៊ូ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចចម្ការកៅស៊ូក្រុមហ៊ុន ឡុង ស្រេង ស្ថិតក្នុងភូមិមាឃបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។

យុវជនគំនិតខ្លីដែលផឹកស្រាស្រវឹង រត់ទៅចងកសម្លាប់ខ្លួន មានឈ្មោះរ៉ូន ចាន់ដារ៉ូ អាយុ២២ឆ្នាំ មានលំនៅក្នុងភូមិ៧០ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។

តាមសម្តីស្ត្រីឈ្មោះ នួច រ៉ាន់ អាយុ៥៤ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា  នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ កូនប្រុសរបស់គាត់បានចេញពីផ្ទះទៅផឹកស្រា រហូតដល់ម៉ោង៤រសៀល ទើបមកដល់ផ្ទះវិញ ដោយមានស្នាមរបួសលើមុខ របួសដៃជើង និងដងខ្លួន  ព្រោះស្រវឹងស្រាជិះម៉ូតូដួល។ លុះមកដល់ផ្ទះ នៅេម៉ោងប្រមាណ៨យប់ កូនប្រុសរបស់គាត់ក៏បានរត់ចេញពីផ្ទះ រួចស្រែកថា ទៅចងកៗ។ ភ្លាមនោះ គាត់ជាម្តាយ រួមនឹងអ្នកភូមិនាំគ្នាចាប់យកមកផ្ទះវិញ លុះមួយសន្ទុះក្រោយមក នៅគ្រាដែលក្រុមគ្រួសារភ្លេចខ្លួនតែបន្តិច ស្រាប់តែជនរងគ្រោះបានរត់ចេញពីផ្ទះម្តងទៀត ហើយអ្នកភូមិបានជួយដេញចាប់ តែមិនឈ្នះ ក៏រត់ចូលព្រៃកៅស៊ូបាត់ទៅ។

រហូតមកដល់ព្រឹកឡើង ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៦ព្រឹក ក៏មានប្រជាពលរដ្ឋបានប្រទះឃើញជនរងគ្រោះ ចងកជាប់នឹងដើមកៅស៊ូ ក្បែរផ្លូវស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាដកមែន រួចក៏ប្រគល់សាកសពទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES