សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក២០១៨ នៅប្រទេសរុស្ស៊ី ក្នុងចំណោមគ្រូបង្វឹកទាំង៣២ក្រុម មានតែគ្រូបង្វឹក៥រូបប៉ុណ្ណោះ ដែលស៊ីថ្លៃពលកម្មខ្ពស់ជាងគេបំផុត ។
១-លោក Joachim Low គ្រូបង្វឹកក្រុមជម្រើសអាល្លឺម៉ង់ ទទួលបានតម្លៃពលកម្ម ជិត៤លានដុល្លារ ក្នុង១ឆ្នាំ។
២-លោក Tite គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល ទទួលថ្លៃនឿយហត់ខ្ពស់ទី២ គឺប្រមាណជាង៣លានដុល្លារ ក្នុង១ឆ្នាំ។
៣-លោក Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង ទទួលបានប្រាក់ឈ្នួល៣លានដុល្លារ ក្នុង១ឆ្នាំ។
៤-លោក Julen Lopetegui គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ ដែលទើបត្រូវបណ្តេញចេញពីការងារ កាលពីថ្ងៃម្សិលមិញ ស៊ីថ្លៃជិត៣លានដុល្លារ ។
៥-លោក Stanislas Cherchesov គ្រូបង្វឹកក្រុមជម្រើសជាតិរុស្ស៊ី ទទួលបានប្រាក់កម្រៃ២លានដុល្លារក្នុង១ឆ្នាំ៕