បន្ទាប់ពីនាយកដ្ឋានអប់រំកែប្រែ ប្រកាសកាត់ទោសប្រហារជីវិត លោក Theerasak Longji អាយុ២៦ឆ្នាំ ដោយការចាក់ថ្នាំសម្លាប់ កាលពីថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០១៨ បានធ្វើកក្រើការតវ៉ាពីស្រទាប់មហាជន អង្គការសិទ្ធិមនុស្ស និងអង្គការលើកលែងទោសអន្តរជាតិ ។
អង្គការសហប្រជាជាតិ បានសម្តែងការសោកស្តាយបំផុតដែលថៃ ប្រើទោសប្រហារជីវិតទៅលើអ្នកទោសជាលើកដំបូង ក្នុងអំឡុងពេល៩ឆ្នាំចុងក្រោយនេះ។
អង្គការនោះបានសម្តែងការសោកស្តាយបំផុត ដោយចាត់ទុកទង្វើនេះថា ជាការដើរបញ្ច្រាសទិសលើកិច្ចសន្យា រួមទាំងទាមទារឱ្យថៃ ត្រូវលុបចោលទោសប្រហារជីវិតនេះ។
លោក Longji ត្រូវបានកាត់ទោសប្រហារជីវិតពីបទប្រព្រឹត្តឃាតកម្មសាហាវព្រៃផ្សៃទៅលើក្មេងប្រុសអាយុ១៧ឆ្នាំ នៅភាគខាងត្បូង ប្រទេសថៃ។ គាត់ក្លាយជនរងគ្រោះទី៧ ដែលត្រូវបានកាត់ទោសប្រហារជីវិតនៅក្នុងប្រទេសថៃ ចាប់តាំងពីច្បាប់នេះ ត្រូវបានបង្កើតឡើង តាំងពីឆ្នាំ២០០៣។
ការអនុវត្តទោសប្រហារជីវិតនៅប្រទេស មានភាពមិនច្បាស់លាស់។ រដ្ឋាភិបាលថៃ មិនបានដំណើរការទោសប្រហារជីវិតអស់រយៈពេល៩ឆ្នាំមកហើយ៕