Sunday, July 20, 2025
Homeព័ត៌មានអន្តរជាតិកូរ៉េខាងជើង នឹងបើកការហោះហើរត្រង់ទៅទីក្រុងបុរាណចិន

កូរ៉េខាងជើង នឹងបើកការហោះហើរត្រង់ទៅទីក្រុងបុរាណចិន

តាមប្រភពពីមន្ត្រីអាកាសចរកូរ៉េខាងជើង បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើង នឹងចាប់ផ្តើមបើកផ្លូវហោះហើរថ្មី ភ្ជាប់ពីទីក្រុងព្យុងយ៉ាង ទៅកាន់ទីក្រុង Xian។

អ្នកតំណាងក្រុមហ៊ុនកូរ៉េខាងជើង Air Koryo បានប្រាប់ទីភ្នាក់ងារសារព័ត’មាន ASP ថា ពិតជាមានគម្រោងហោះហើរទៅកាន់ទីក្រុងបុរាណ Terracotta Warriors នៅចំកណ្តាលប្រទេសចិន ដែលជាទីតាំងដ៏ល្បីល្បាញមួយ ទាក់ទាញភ្ញៀវទេសចរ។

អ្នកតំណាងដដែលនោះ បានឱ្យដឹងទៀតថា ជើងហោះហើរនោះ អាចនឹងចាប់ផ្តើមនៅខែកក្កដា ខាងមុខនេះ។ ប្រសិនបើគម្រោងនេះបានសម្រេចមែននោះ ទីក្រុង Xian បានក្លាយជាទីក្រុងទី៥  ដែលហោះហើរផ្ទាល់ពីទីក្រុងព្យុងយ៉ាង មកកាន់ប្រទេសចិន បន្ទាប់ពីទីក្រុងប៉េកាំង, ហ្សិនយ៉ាង, សៀងហៃ និងឆាងដូ។

គម្រោងនេះបានកើតឡើង ក្រោយពីមានជំនួបរវាងគីម ជុងអ៊ុន និងប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ របស់គីម ជុងអ៊ុន។

ក្រុមហ៊ុនអាកាសចររដ្ឋចិន បានចាប់ផ្តើមហោះហើរទៅប្រទេសកូរ៉េខាងជើង សាជាថ្មីឡើងវិញ កាលពីខែមិថុនា បន្ទាប់ពីមានការផ្អាកអស់រយៈពេល៦ខែកន្លងមក៕

RELATED ARTICLES