ខេត្តកំពង់ធំ ៖ បុរសម្នាក់ត្រូវប្រពន្ធរបស់ខ្លួនអះអាងថា គឺជាមនុស្សប្រុសចរិតស្រី លុះឆ្លៀតពេលកូនប្រសាប្រុសមកលេងផ្ទះ ក៏ចេះតែចូលទៅដេកឱបកូនប្រសា រហូតដល់កណ្តាលយប់ ក៏លបលួចលេងប្រដាប់ភេទកូនប្រសា ធ្វើឱ្យកូនប្រសាខឹងស្ទុះរត់គេចទាំងយប់ ទើបបែករឿងដល់ប្រពន្ធកើតជាទំនាស់ពាក្យសម្តី និងឈានដល់អំពើហិង្សា ធ្វើឱ្យស្ត្រីជាប្រពន្ធទ្រាំមិនបាន ក៏ប្តឹងសុំលែង ស្រាប់តែបុរសជាប្តីឈឺចិត្តស្អិតទ្រូង ក៏រត់ទៅចងកសម្លាប់ខ្លួននៅលើដើមអាកាស្យា។
ករណីបុរសចរិតស្រីលបលួចលេងប្រដាប់ភេទកូនប្រសាប្រុស រហូតដល់ប្រពន្ធដឹងប្តឹងទារលែងលះ បែរជាសម្រេចចិត្តចងកសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចដើមអាកាស្យា ស្ថិតក្នុងភូមិសំព័រ ឃុំចំណាក្រោម ស្រុកស្ទោង។
បុរសគំនិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះហៃ ណេន អាយុ៤៩ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះជាំ ធា និងមានលំនៅក្នុងភូមិ កើតហេតុខាងលើ។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគលទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕