សាន សុម៉ាលី ហៅជីដូនកាកី នោះ បាត់បង់អាជីពសិល្បៈស្ទើរតែទាំងស្រុងនៅរយៈពេលចុងក្រោយនេះ នាងគ្មានសកម្មភាពថតសម្តែង MV និងភាពយន្តថ្មីៗទៀតឡើយ។ ប៉ុន្តែ នៅពេលដែលកេរ្តិ៍ឈ្មោះសុម៉ាលី ធ្លាក់ចុះខ្លាំងហៅសឹងមិនឮនេះ អតីតតារាសិចស៊ីនេះបានយកស្ទីលចាស់របស់ខ្លួនមកគាស់កកាយឡើងវិញ តាមរយៈការស្លៀកខោលីអូ និងពាក់អាវវ៉ែនតា មើលទៅមិនចាញ់តារាក្មេងៗឡើយ។
តារាសិល្បៈដែលស្និទ្ធនាងសាន សុម៉ាលី បានអះអាងថា ពេលនេះជីដូនកាកី ខ្ញីចាស់កាន់តែហឹរមែន ព្រោះថា នាងលេងខ្លួនម្តងៗ ធ្វើឱ្យតារាផ្សេងៗទៀត ពិបាកធ្វើបានដូចនាងណាស់ ដោយសារអ្នកសម្តែងស្រអែមស្រស់នេះ មិនញញើតក្នុងការបញ្ចោញបន្តិចឡើយ។ ទន្ទឹមនឹងនេះ ក៏មានអ្នកខ្លះបានរិះគន់នាងសុម៉ាលី ថា ចាស់ហើយ នៅចង់បញ្ចោញដូចក្មេងៗ ដល់ណាទៀតទៅ? យ៉ាប់ណាស់ចាស់ មិនព្រមចង់ចាស់សោះ នៅបង្ហាញកេរ្តិ៍ឱ្យតាតាណាគេមើលទៀតទៅ?
ក្រៅពីនាងសាន សុម៉ាលី តារាដែលប្រជែងតំណែងសិចស៊ីនៅឆ្នាំ២០១៨ នេះ មាននាងពេជ្រ អាវីហ្សា, ដេននី ក្វាន់, រតនៈ ពិសី និងមាស សុខសោភា ជាដើម។ ប៉ុន្តែ តារាមាឌតូចតែមានដើមទ្រូងយក្សធំជាងសាន សុម៉ាលី នោះ គឺអ្នកចម្រៀងមិនសូវល្បីនាងរតនៈ ពិសី ដែលល្បីទៅកែពង្រីកដើមទ្រូងនៅថៃ ក្រោយក្តៅចិត្តប្រុសស្នេហ៍នាងជាមន្ត្រីប៉ូលិសក្រសួងមហាផ្ទៃ ត្រូវស្រីខារ៉ាអូខេម្នាក់ ឆក់ស្នេហ៍ទៅបាត់នោះ៕