Thursday, March 13, 2025
Homeសន្ដិសុខសង្គមស្រាយគំនុំចាស់ ជិះម៉ូតូតាមកាប់រយះស្មា

ស្រាយគំនុំចាស់ ជិះម៉ូតូតាមកាប់រយះស្មា

ខេត្តកំពង់ចាម ៖ យុវជនម្នាក់ កំពុងបើកម៉ូតូជាមួយបងប្រុសរបស់ខ្លួននៅតាមផ្លូវ ក៏ស្រាប់តែត្រូវក្មេងទំនើងចំនួន២នាក់ ជិះម៉ូតូប្រដេញតាម រួចដកកាំបិតកាប់ប្រហារបណ្តាលឱ្យរយះស្មារងរបួសយ៉ាងធ្ងន់ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៧១ ត្រង់ចំណុចភូមិសារាយ ឃុំបុសខ្នុរ ស្រុកចំការលើ។

យុវជនរងគ្រោះ ដែលត្រូវបានក្មេងទំនើងកាប់បណ្តាលឱ្យរយះស្មាយ៉ាងធ្ងន់ មានឈ្មោះណោ តារ៉ា អាយុ១៩ឆ្នាំ មានលំនៅភូមិអូរជ្រុះ ឃុំបឹងណាយ ស្រុកព្រៃឈរ (របួសស្មាខាងឆ្វេង)។ ចំណែកក្រុមជនសង្ស័យ រួមមាន ទី១-ឈ្មោះផុន ជីង អាយុ១៧ឆ្នាំ មានលំនៅភូមិសាមគ្គី ឃុំបុសខ្នុរ ស្រុកចំការលើ (ជាជនដៃដល់) និងទី២-ឈ្មោះរី វាសនា ហៅឈាន់ អាយុ១៧ឆ្នាំ មានលំនៅភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ (ជាអ្នកឌុប)។ ក្រោយកាប់ប្រហារជនរងគ្រោះ ឱ្យរងរបួសធ្ងន់រួចហើយ ក្រុមជនដៃដល់ បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលអស់។

តាមសម្តីយុវជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ៣និង៥០នាទីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ រូបគេកំពុងជិះម៉ូតូជាមួយបងប្រុស ចេញពីភូមិស្ពឺ ស្រុកចំការលើ សំដៅទៅផ្ទះវិញ នៅស្រុកព្រៃឈរ លុះធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែលេខមុខជនដៃដល់ចំនួន២នាក់ខាងលើ ជិះម៉ូតូ១គ្រឿង ម៉ាកវ៉េវឆ្លាមពណ៌ក្រហម មិនចាំស្លាកលេខ បានជិះប្រដេញ តាមពីក្រោយ រួចដកកាំបិតកាប់ប្រហាររូបគេ ចំស្មាខាងឆ្វេង បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។ ក្រោយធ្វើសកម្មភាពរួច ក្រុមជនសង្ស័យ ក៏បាននាំគ្នាជិះម៉ូតូដឹកគ្នារត់គេចខ្លួនបាត់ស្រមោលអស់៕

RELATED ARTICLES