Thursday, March 13, 2025
Homeសន្ដិសុខសង្គមខឹងបើកហ្វាចាំងភ្នែកពេក ទាញកាំបិតចាក់ប្រហារ

ខឹងបើកហ្វាចាំងភ្នែកពេក ទាញកាំបិតចាក់ប្រហារ

ខេត្តព្រៃវែង ៖ ជនសង្ស័យ២នាក់ បានកើតមានទំនាស់ពាក្យសម្តីជាមួយបុរសម្នាក់ពីរឿងបើកភ្លើងហ្វា នៅពេលបើកបរលើដងផ្លូវ រហូតដល់ក្រុមជនសង្ស័យទ្រាំមិនបាន ក៏ទាញកាំបិតចាក់ប្រហារទៅលើជនរងគ្រោះជាច្រើនកាំបិត បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែកក្រុមជនដៃដល់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនជាប់។

ករណីហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិសូរ ឃុំអង្គរសរ ស្រុកមេសាង។

ជនសង្ស័យទាំង២នាក់ ដែលចាក់បុរសម្នាក់ឱ្យរងរបួសធ្ងន់ និងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមានទី១-ឈ្មោះងួន សាបឿន ភេទប្រុស អាយុ៥១ឆ្នាំ និងទី២-ឈ្មោះសេក ប៊ុនថា ភេទប្រុស អាយុ៣១ឆ្នាំ។ ចំណែកជន រងគ្រោះមានឈ្មោះម៉ី សាវុន ភេទប្រុស អាយុ៤៣ឆ្នាំ ត្រូវជនសង្ស័យចាក់ បណ្តាលឱ្យរបួសជាច្រើនកន្លែង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ រួមនិងជនដៃដល់ទាំង២នាក់ខាងលើ បានកើតមានទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នាពីរឿងបើកបរតាមដងផ្លូវ ចាំងភ្លើងហ្វាដាក់ភ្នែកមើលផ្លូវមិនឃើញ។ លុះទំនាស់កាន់តែកើនកម្តៅខ្លាំងឡើង ស្រាប់តែភាគីជនដៃដល់ បានដកកាំបិតមកចាក់ប្រហារទៅលើជនរងគ្រោះជាច្រើនកាំបិត បណ្តាលឱ្យរងរបួសធ្ងន់តែម្តង៕

RELATED ARTICLES